ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ល្បឿន​គេច​រថយន្ត​ជ្រុល​ឡើង​សួន បុក​បាក់​បង្គោល​ភ្លើង​ សង​អស់​២,៤០០​ដុល្លារ

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​ឥដ្ឋ​មួយ​គ្រឿង បាន​បើក​បោះពួយ​ក្នុង​ល្បឿន​លឿន ហើយ​វាក់​នឹង​រថយន្ត​ដឹក​ដី​មួយ​គ្រឿង​ទៀត ដែល​បង្អង់​ល្បឿន ក៏​បាន​ទាញ​ចង្កូត​គេច​ជ្រុល​ឡើង​ក្បាល​សួនច្បារ ចែក​ទ្រូងផ្លូវ បុក​បង្គោល​ភ្លើងគោម​បំភ្លឺ​ផ្លូវ​មួយ​ដើម បណ្តាល​អោយ​បាក់​ដាច់​ត្រឹម​គល់…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​ឥដ្ឋ​មួយ​គ្រឿង បាន​បើក​បោះពួយ​ក្នុង​ល្បឿន​លឿន ហើយ​វាក់​នឹង​រថយន្ត​ដឹក​ដី​មួយ​គ្រឿង​ទៀត ដែល​បង្អង់​ល្បឿន ក៏​បាន​ទាញ​ចង្កូត​គេច​ជ្រុល​ឡើង​ក្បាល​សួនច្បារ ចែក​ទ្រូងផ្លូវ បុក​បង្គោល​ភ្លើងគោម​បំភ្លឺ​ផ្លូវ​មួយ​ដើម បណ្តាល​អោយ​បាក់​ដាច់​ត្រឹម​គល់ រួច​សម្រួល​ដោះស្រាយ​សង​នៅ​នឹង​កន្លែង សង​អស់ ២,៤០០​ដុល្លារ​ទាំង​ព្រឹក ។

គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៧​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​០៥ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​តាម​មហាវិថី​ឈ្នះ​ឈ្នះ ក្នុងភូមិ​កប់​ស្រូវ​ធំ សង្កាត់​គោករ​ការ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។

រថយន្ត​ដែល​ជួប​គ្រោះថ្នាក់​ខាងលើ​នេះ ម៉ាក ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក​ស្លាក​លេខ ភ្នំពេញ 3A 9512 បើកបរ​ដោយ​បុរស​ម្នាក់ មិន​បាន​ប្រាប់​អោយ​ស្គាល់​អត្តសញ្ញាណ​ឡើយ ។

បើ​តាម​សាក្សី បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ រថយន្ត​ខាងលើ​បាន​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិច ទៅ​កើត ដោយ​ល្បឿ​លឿន លុះ​ពេល​មក​ដល់​ចំណុច​កើតហេតុ រថយន្ត​បាន​ទាញ​ចង្កូត គេច​រថយន្ត​ដឹក​ដី​មួយ​គ្រឿង នៅ​ពីមុខ ក៏​បាន​ជ្រុល​ឡើង​សួនច្បារ​បុក​បង្គោល​ភ្លើងគោម​បំភ្លឺ​ផ្លូវ បណ្តាល​អោយ​បាក់​ដាច់​ត្រឹម​គល់​តែ​ម្តង ។

តាម​អ្នកបើកបរ​បាន​ប្រាប់​អោយ​កោះ​សន្តិ​សភាព​ដឹង​ថា មុន​ពេល​កើតហេតុ រូប​គាត់​បាន​ដឹក​ឥដ្ឋ យក​ទៅ​ដាក់​អោយ​ម៉ូយ នៅ​ក្នុង​ខណ្ឌ​កំ​បូល រួច​ធ្វើ​ដំណើរ​ត្រឡប់​មក​វិញ នៅ​ពេល​មក​ដល់​កន្លែង​កើត មាន​គោមួយ​ក្បាល​ដើរ​ឆ្លងផ្លូវ ហើយ​មាន​រថយន្ត​ដឹក​ដី​មួយ​គ្រឿង​នៅ​ពីមុខ​បាន​បង្អង់​ល្បឿន ជា​ហេតុ​ធ្វើ​អោយ​គាត់​បាន​ទាញ​ចង្កូត​គេច រថយន្ត​ដឹក​ដី ក៏​បាន​ជ្រុល​ឡើង​សួន បុក​បង្គោល​ភ្លើង តែ​ម្តង ។

បន្ទាប់​ពី​មាន​គ្រោះថ្នាក់ នគរបាល​មូលដ្ឋាន បាន​ចុះ​ទៅ​កន្លែង​កើតហេតុ ទាក់ទង​អង្គភាព​បំភ្លឺ​ផ្លូវ ហើយ​សម្របសម្រួល​ដោះស្រាយ​នៅ​កន្លែង ។

តាម​ព័ត៌មាន​អោយ​ដឹង​ថា នៅ​ព្រឹក​នោះ ខាង​មន្ត្រី​ជំនាញ​ដែល​មាន រហ័ស​នាម​ខ្លាឃ្មុំ ក៏​បាន​ទារ​សំណង​បង្គោល​ភ្លើង​១​ដើម ចំនួន ២,៧៥០​ដុល្លារ និង​និយាយ​បំភ័យ​ថា បើក​យក​រថយន្ត​ទៅ​លើ ត្រូវ​ពិន័យ​គុណ​នឹង​២​ទៀត តែ​ខាង​ម្ចាស់​រថយន្ត ក៏​បាន​អង្វរ​សម្រួល​អោយ​ចុះ​តម្លៃ ហើយ​ត្រូវរ៉ូវ​គ្នា ចំនួន​២,៤០០​ដុល្លារ ដើម្បី​បញ្ចប់រឿង​នៅ​នឹង​កន្លែង ។

គួរ​បញ្ជាក់​កន្លង​មក បង្គោល​ភ្លើងគោម​បំភ្លឺ​ផ្លូវ ស្លាក​សញ្ញា​, ក្បាល​របាំង​ជា​ច្រើន ត្រូវ​បាន​រថយន្ត​បើក​បុក បណ្តាល​អោយ​បាក់​រួច​ខាត ត្រូវ​បាន​អង្គភាព​ជំនាញ នៃ​មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ជូន ហាក់ដូចជា​មិន​យកចិត្តទុកដាក់ បាន​ជួល​ជុល​ឡើង​វិញ​នោះ​ទេ បង្ក​អោយ​មានការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សំណាក់​មហាជន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ