ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Neymar បង្ហើប​មូលហេតុ ​​មិន​ចង់​មក​លេង​នៅ Premier League

4 ឆ្នាំ មុន

អន្តរជាតិ ៖ Neymar បង្ហើប​មូលហេតុ​ដែល​រូបគេ​មិន​ចាប់អារម្មណ៍ ក្នុង​ការ​មក​ប្រកប​អាជីព​នៅ Premier League ដោយសារ​តែ​កីឡាករ​ក្នុង​លី​គ​កំពូល​អង់គ្លេស​មួយ​នេះ លេង​មានការ​ប៉ះទង្គិច​គ្នា​ខ្លាំង​ជាង​លី​គ​កំពូល​នៅ​អឺរ៉ុប​ផ្សេង​ទៀត​។ អតីត​ខ្សែប្រយុទ្ធ​ក្រុម…

អន្តរជាតិ ៖ Neymar បង្ហើប​មូលហេតុ​ដែល​រូបគេ​មិន​ចាប់អារម្មណ៍ ក្នុង​ការ​មក​ប្រកប​អាជីព​នៅ Premier League ដោយសារ​តែ​កីឡាករ​ក្នុង​លី​គ​កំពូល​អង់គ្លេស​មួយ​នេះ លេង​មានការ​ប៉ះទង្គិច​គ្នា​ខ្លាំង​ជាង​លី​គ​កំពូល​នៅ​អឺរ៉ុប​ផ្សេង​ទៀត​។

អតីត​ខ្សែប្រយុទ្ធ​ក្រុម Barcelona រូប​នេះ​ធ្លាប់​ទទួល​សំណើ​ពី​ក្លិប​ធំ​ៗ​នៅ Premier League ប៉ុន្តែ​បាន​បដិសេធ មុន​ពេល​សម្រេច​ផ្លាស់​មក​ចូលរួម​ជាមួយ PSG កាលពី​ឆ្នាំ ២០១៧ ក្នុង​តម្លៃ​ឯក​ត្ត​កម្ម​២២២​លាន​អឺ​រ៉ូ​។ ហើយ​បច្ចុប្បន្ន​រូបគេ​ក៏​នៅ​តែ​ទទួល​បានការ​ចាប់អារម្មណ៍​ពី​ក្លិប​នៅ​អង់គ្លេស ស្រប​ពេល​កុងត្រា​ជាមួយ PSG នឹង​ផុតកំណត់​នា​ខែមិថុនា ឆ្នាំ​២០២២ ខាង​មុខ​។

ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​លវ័យ​២៩​ឆ្នាំ​ខាងលើ​បាន​និយាយ​ថា រូបគេ​មិនសូវ​មើល​ការ​ប្រកួត​នៅ Premier League ច្រើន​ទេ​។ ប៉ុន្តែ​គេ​លឺ​ថា​មានការ​ប៉ះទង្គិច​រាង​កាយ​គ្នា​ច្រើន​ណាស់​ក្នុង​ការ​ប្រកួត​។ ហើយ​ក្នុង​នាម​ជា​កីឡាករ​បាល់ទាត់​អាជីព​ដែល​មាន​វិជ្ជាជីវៈ គឺ​នឹង​មិន​ធ្វើ​រឿង​បែប​នោះ​ឡើយ​៕ (​ដកស្រង់​ចេញពី Dailymail)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ