ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាន​​ដឹក​ដែក​១​គ្រឿងចតនៅស្ងៀមសោះ ម៉េចគាត់ជិះទៅបុកហើយបាក់ជើងម្ខាងទៀត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ​ដោយ​សន្លប់​ស្ដូកស្ដឹង និង​បាក់ជើង​ម្ខាង​ថែម​ទៀត​ផង នៅ​ក្នុង​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​មួយ ខណៈ​ដែល​គាត់​ជិះ​ម៉ូតូ​១​គ្រឿងក្នុង​ល្បឿន​លឿន ហើយ​បាន​ជ្រុល​ទៅ​បុក​ពីក្រោយ​រថយន្ត​ស្ទូច​ដឹក​ដែក​១​គ្រឿង ដែល​កំពុង​ចត​លើ​ផ្លូវ​តែ​ម្ដង​។ ឧប្បត្តិ​ហេតុនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​រសៀល…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ​ដោយ​សន្លប់​ស្ដូកស្ដឹង និង​បាក់ជើង​ម្ខាង​ថែម​ទៀត​ផង នៅ​ក្នុង​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​មួយ ខណៈ​ដែល​គាត់​ជិះ​ម៉ូតូ​១​គ្រឿងក្នុង​ល្បឿន​លឿន ហើយ​បាន​ជ្រុល​ទៅ​បុក​ពីក្រោយ​រថយន្ត​ស្ទូច​ដឹក​ដែក​១​គ្រឿង ដែល​កំពុង​ចត​លើ​ផ្លូវ​តែ​ម្ដង​។

ឧប្បត្តិ​ហេតុនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​៥ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា រថយន្ត​ស្ទូច​ដឹក​ដែក​ខាងលើ ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ 3C- 42 930 បើកបរ​ដោយ​ដោយ​បុរស​មិន​ស្គាល់ឈ្មោះ ម្នាក់ ។ ចំណែក​បុរស​រង​គ្រោះ​ក៏​មិន​ត្រូវ​បាន​ស្គាល់ឈ្មោះ​ដូច​គ្នា ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​វ៉េវ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1HS- 6859 ។

ប្រភព​ដដែល​បាន​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ​រថយន្ត​ស្ទូច​ដឹក​ដែក​ខាងលើ បាន​បើកបរ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ក៏​បាន​ឈប់​រួច​ចត​នៅ​លើ​ផ្លូវ​តែ​ម្ដង ។

បន្តិច​ក្រោយមក​ក៏​បានឃើញ​បុរស​រង​គ្រោះ​ខាងលើ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​វ៉េវ​ក្នុង​ល្បឿន​លឿន និង​ក្នុង​ទិស​ដៅ​ពី​ស្របគ្នា​ទៅ​ដល់​ក៏​ជ្រុល​ទៅ​បុក​ពី​រថយន្ត​ពេញទំហឹង បណ្ដាល​ឲ្យ​ដួល​រង​របួស​បាក់ជើង​រង​របួស​ធ្ងន់ធ្ងរ ចំ​ណែ​ឯ​មួក​សុវត្ថិភាព​បាន​បែក​ខ្ទេច បន្ទាប់​មក​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឯកជន​សុធា​រិ​ទ្ធ ។
ក្រោយ​កើតហេតុ​កម្លាំង​នគរបាល​បាន​ចុះ​ទៅ​ធ្វើការ​វាស់វែង និង​នាំ​យក​រថយន្ត​ព្រមទាំង​ម៉ូតូ​ទៅ​រក្សា​ទុក ដើម្បី​រង​ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ