ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គល​ល្ងង់​ចង់បាន​តែ​របស់​អត់​ខ្លឹមសារ

4 ឆ្នាំ មុន

មនុស្ស​យើង​សំខាន់​សម្រាប់​ខ្លួនឯង​ណាស់​ព្រោះ​ត្រូវ​ជួយ​ខ្លួនឯង​ឲ្យ​រួច​ពី​បាប ឲ្យ​រួចពីទុក្ខ​ក្នុង​វដ្ដសង្សារ សំខាន់​ត្រង់​មាន​ស្មារតី​គ្រប់គ្រង​រក្សា​ចិត្ត​ឲ្យ​ប្រព្រឹត្ត​ទៅ​ជា​កុសល ចំណែក​ជាមួយនឹង​សង្គមមនុស្ស​ជុំវិញ​ខ្លួន​វិញ ជា​មនុស្ស​សំខាន់​ឬ​មិន​សំខាន់​យ៉ាងណា​នោះ​អាស្រ័យ​​លើ​សកម្មភាព​ជាក់ស្តែង​របស់​យើង ប្រព្រឹត្ត​ល្អ ឬ​អាក្រក់​ត្រូវ​គេ​វាយតម្លៃ​ទៅ​តាម​ហ្នឹងហើយ ។ ផ្ទុយ​ទៅ​វិញ​បែរជា​មនុស្ស​ខ្លះ​ចង់បាន​នូវ​អ្វី​ៗ​អំពី​អ្នក​ដទៃ មិន​ថា​លាភ…

មនុស្ស​យើង​សំខាន់​សម្រាប់​ខ្លួនឯង​ណាស់​ព្រោះ​ត្រូវ​ជួយ​ខ្លួនឯង​ឲ្យ​រួច​ពី​បាប ឲ្យ​រួចពីទុក្ខ​ក្នុង​វដ្ដសង្សារ សំខាន់​ត្រង់​មាន​ស្មារតី​គ្រប់គ្រង​រក្សា​ចិត្ត​ឲ្យ​ប្រព្រឹត្ត​ទៅ​ជា​កុសល ចំណែក​ជាមួយនឹង​សង្គមមនុស្ស​ជុំវិញ​ខ្លួន​វិញ ជា​មនុស្ស​សំខាន់​ឬ​មិន​សំខាន់​យ៉ាងណា​នោះ​អាស្រ័យ​​លើ​សកម្មភាព​ជាក់ស្តែង​របស់​យើង ប្រព្រឹត្ត​ល្អ ឬ​អាក្រក់​ត្រូវ​គេ​វាយតម្លៃ​ទៅ​តាម​ហ្នឹងហើយ ។

ផ្ទុយ​ទៅ​វិញ​បែរជា​មនុស្ស​ខ្លះ​ចង់បាន​នូវ​អ្វី​ៗ​អំពី​អ្នក​ដទៃ មិន​ថា​លាភ យស ការ​សរសើរ ការ​លើកតម្កើង​…​ទៅ​វិញ​ដោយ​មិនដឹង​ថា អ្វី​ទាំង​អស់នេះ​មិន​អាច​ឲ្យ​យើង​រួច​ផុត​ចាក​ទុក្ខ​បាន​ឡើយ ចំណែក​ខ្លួន​យើង​វិញ​ដែល​ថា​សំខាន់​នោះ​គឺ​អាច​ឲ្យ​ការ​មិន​ធ្វើបាប ការ​បំពេញ​បុណ្យ និង​ភាព​ស្អាត​ផូរផង់​នៃ​ចិត្ត​ដល់​ខ្លួនឯង​បាន អាច​ជួយ​ខ្លួនឯង​ឲ្យ​រួច​ផុត​ចាក​ទុក្ខ​បាន​ទៀត​ផង តែ​បែរជា​មិន​ចេះ​សុំ​នូវ​គុណ​ដ៏​អស្ចារ្យ​នេះ​អំពី​ខ្លួនឯង​ទេ ។

នេះ​ហើយ​ដែល​ឈ្មោះ​ថា​បុគ្គល​ល្ងង់ ចង់បាន​តែ​របស់​អត់​ខ្លឹមសារ ដោយ​សម្គាល់ថា​ជា​របស់​មាន​ខ្លឹមសារ​សំខាន់​ណាស់​ទៅ​វិញ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ