ប្រទេសមីយ៉ាន់ម៉ា ៖ ប៉ុន្មានថ្ងៃក្រោយរដ្ឋប្រហារនៅមីយ៉ាន់ម៉ា ការចាប់ខ្លួនមនុស្សនៅបន្តជាមួយការចាប់ខ្លួននាថ្ងៃទី៥ ខែកុម្ភៈ លោក WIN HTEIN ជាដៃស្ដាំម្នាក់ ក្នុងចំណោមដៃស្ដាំ របស់លោកស្រីអ៊ួងសាន់ ស៊ូជី។ ខណៈអ.ស.បកំពុងបន្ដឹងសំឡេង ប្រធានាធិបតីអាមេរិកលោកចូបៃដិន បានស្នើដល់បណ្ដាឧត្ដមសេនីយធ្វើរដ្ឋប្រហារ ឲ្យបោះបង់ចោលអំណាច។
លោក WIN HTEIN អាយុ៧៩ឆ្នាំ ជាជើងចាស់របស់គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យរបស់លោកស្រីស៊ូជី ត្រូវចាប់ខ្លួននៅផ្ទះកូនស្រីលោកក្នុងទីក្រុងរ៉ង់ហ្គូន នាព្រឹកព្រលឹមថ្ងៃទី៥ កុម្ភៈ។

មុននេះ លោក WIN HTEIN អះអាងថា ខ្ញុំដឹងខ្លួនមុនស្រេចថាខ្ញុំចៀសមិនផុតពីត្រូវចាប់ខ្លួន តែខ្ញុំមិនព្រួយបារម្ភ និងភ័យខ្លាចឡើយ។ យើងមានទម្លាប់ក្នុងការតស៊ូដោយសន្តិវិធី។ លោកធ្លាប់ជាប់ក្នុងការឃុំឃាំងអស់ពេលដល់ជាង២០ឆ្នាំរួចមកហើយ ក្រោមរបបយោធាពីឆ្នាំ១៩៨៩ ដល់២០១០។
សរុបអ្នកទទួលខុសត្រូវ នយោបាយ១៣៣រូបហើយ ក្នុងនោះមានបណ្ដាសមាជិកសភា បានត្រូវចាប់ខ្លួន មកដល់ថ្ងៃទី៤ កុម្ភៈ។ ចំណែកសកម្មជនជាង១០នាក់ក៏ត្រូវចាប់ខ្លួនដែរ។ ដកស្រង់ចេញពីវេបសាយ ៖ yahoo
ចែករំលែកព័តមាននេះ