ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មរណា​នុស្ស​តិ​ជា​ធម៌​នាំ​ឱ្យ​មិន​តក់​ស្លុត​​ពេល​ជិត​រលត់​ធាតុ

4 ឆ្នាំ មុន

មរណា​នុស្ស​តិ​គឺជា​ការ​រលឹក​ដល់​សេចក្តីស្លាប់ តែបើ​សត្វ​ទាំងឡាយ​ណា​ដែល​មិន​បាន​ពិចា​រណា​រឿយ​ៗ​នូវ​សេចក្តីស្លាប់​ទេ លុះ​ពេល​សេចក្តីស្លាប់​នោះ​ហៀ​បម​ក​ដល់ បុគ្គល​នោះ​រមែង​ដល់​នូវ​ការ​តក់ស្លុត ភ័យ​ខ្លាច វង្វេងវង្វាន់​ដូច​បុគ្គល​ត្រូវ​សត្វ​សាហាវ យក្ស ពស់ ចោរ និង​អ្នក​សម្លាប់​មនុស្ស​វាយប្រហារ​ភ្លាម​ៗ…

មរណា​នុស្ស​តិ​គឺជា​ការ​រលឹក​ដល់​សេចក្តីស្លាប់ តែបើ​សត្វ​ទាំងឡាយ​ណា​ដែល​មិន​បាន​ពិចា​រណា​រឿយ​ៗ​នូវ​សេចក្តីស្លាប់​ទេ លុះ​ពេល​សេចក្តីស្លាប់​នោះ​ហៀ​បម​ក​ដល់ បុគ្គល​នោះ​រមែង​ដល់​នូវ​ការ​តក់ស្លុត ភ័យ​ខ្លាច វង្វេងវង្វាន់​ដូច​បុគ្គល​ត្រូវ​សត្វ​សាហាវ យក្ស ពស់ ចោរ និង​អ្នក​សម្លាប់​មនុស្ស​វាយប្រហារ​ភ្លាម​ៗ ហើយ​ក៏​ដល់​នូវ​វិបរិត​ផ្សេង​ៗ ។

ចំណែកឯ​លោក​អ្នក​ដែល​បាន​ចម្រើន​នូវ​មរណា​នុស្ស​តិ​រឿយ​ៗ​ហើយ នឹង​មិន​ដល់​នូវ​ភាព​ដូច្នោះ​ឡើយ ជា​អ្នក​មិន​ខ្លាច មិន​វង្វេង​ក្នុង​ការ​ធ្វើ​កាលកិរិយា បើ​នៅ​មិន​ទាន់​បាន​សម្រេច​នូវ​អមតៈ​ក្នុង​ទិដ្ឋធម៌ កាល​កាយ​បែប​ធ្លាយ​ហើយ រមែង​ជា​អ្នកមាន​សុគតិភព​ជាទី​ប្រព្រឹត្ត​ទៅ​ខាង​មុខជា​ប្រក្រតី ។

ព្រោះហេតុនោះ​អ្នកមាន​បញ្ញា​ល្អ​គប្បី​ធ្វើ​សេចក្ដី​មិន​ប្រមាទ​ក្នុង​មរណា​នុស្ស​តិ ដែល​មាន​អានុភាព​ច្រើន​យ៉ាងនេះ គ្រប់ពេល​ចុះ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ