ខេត្តព្រះសីហនុ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា រថយន្តដឹកឧបករណ៍តន្ត្រីមួយគ្រឿងធ្វើំដំណើរក្នុងទិសដៅពីខេត្តព្រះសីហនុទៅរាជធានីភ្នំពេញបានជួបគ្រោះថ្នាក់ធ្លាក់ចេញពីផ្លូវ បណ្តាលឱ្យរបួសស្រាល២នាក់ និងជ្រុះឧបករណ៍តន្ត្រីរប៉ាត់រប៉ាយពេញផ្លូវ ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៥និង៤០នាទីព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ ចន្លោះគីឡូម៉ែត្រលេខ ១៩១-១៩២ ស្ថិតក្នុងភូមិបត់សិរមាន់ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
រថយន្តដឹកឧបករណ៍តន្ត្រីមួយគ្រឿងខាងលើម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេព ២AG-២៧៦០ បើកបរឈ្មោះ ម៉ាល វណ្ណឌី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរអ្នកលេងភ្លេង មានទីលំនៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បាអំពៅ២ រាជធានីភ្នំពេញ (របួសស្រាល) និងអ្នករួមដំណើរម្នាក់ឈ្មោះ ពេញ បរមី ភេទស្រី អាយុ២៦ឆ្នាំ មុខរបរអ្នកចំរៀង ទីលំនៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បាអំពៅ២ រាជធានីភ្នំពេញ (របួសស្រាល)។
ក្រោយពេលកើតហេតុ គេសង្កេតឃើញសមត្ថកិច្ចចុះមកពិនិត្យកន្លែងកើតហេតុ និងជួយសម្រួលចរាចរណ៍ ដើម្បីកុំឱ្យកកស្ទះផងដែរ ។ ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព ៕






ចែករំលែកព័តមាននេះ