ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Mourinho ថា​ចាញ់ Chelsea យប់មិញ​ឈឺចាប់​បន្តិច​ហើយ

3 ឆ្នាំ មុន

អង់គ្លេស ៖ លោក Jose Mourinho បាន​រិះគន់​ការ​កាត់សេចក្តី​​អាជ្ញាកណ្តាល​លោក Andre Marriner កាលពី​យប់​មិញ បន្ទាប់ពី​ក្រុម​ម្ចាស់ផ្ទះ…

អង់គ្លេស ៖ លោក Jose Mourinho បាន​រិះគន់​ការ​កាត់សេចក្តី​​អាជ្ញាកណ្តាល​លោក Andre Marriner កាលពី​យប់​មិញ បន្ទាប់ពី​ក្រុម​ម្ចាស់ផ្ទះ Tottenham Hotspur បាន​ចាញ់​អតីត​ក្រុម​ចាស់​របស់​គាត់​គឺ​តោ​ខៀវ Chelsea ដោយ​លទ្ធផល ១-០​។

ខ្សែការពារ Eric Dier បាន​សាង​កំហុស​​ធ្វើ​ឱ្យ​ខ្សែប្រយុទ្ធ Timo Werner ដួល​​ក្នុង​ប្រអប់​គ្រោះថ្នាក់ បង្កើត​ឱ្យ​មាន​បាល់​ប៉េ​ណា​ល់​សម្រាប់ Chelsea ដែល​សម្រេច​បាន​ដោយ​ខ្សែបម្រើ Jorginho នៅ​នាទី​២៤​។ ហើយ១​គ្រាប់​នេះ​ល្មម​គ្រប់គ្រាន់​ឱ្យក្រុមលោក Thomas Tuchel យក​បាន​៣​ពិន្ទុ​ពីសប្តាហ៍ទី២២ ។

ក្រោយ​ចប់​ការ​ប្រកួត​លោក Mourinho បាន​ថ្លែង​ឱ្យ​ដឹង​ថា «​ខ្ញុំ​មិន​ចូល​ចិត្តការ​កាត់សេចក្តី​របស់​អាជ្ញាកណ្តាល​។ បាល់​ប៉េ​ណា​ល់​ទី​បាន​បញ្ចប់​អ្វី​ៗ​ទាំងអស់​សម្រាប់​ការ​ប្រកួតនេះ​។ វា​មិនមែន​ជា​ការ​ពិន័យ​ស្ថិត​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​នោះ​ទេ​។ វា​ជា​ការ​ពិន័យ​ដែល​ពិបាក​ទទួលយក ហើយការ​ចាញ់​​ប្រកួត​បែប​នេះ​វា​ពិតជា​ឈឺចាប់​បន្តិច​ហើយ​»​។

ក្រោយ​បរាជ័យ​នេះ Spurs បាន​ធ្លាក់​មក​ចំណាត់ថ្នាក់​ទី​៨​ក្នុង​តារាង​តាម​ពីក្រោយ​ក្រុម​លេខ​៤ Liverpool ចំនួន​៧​ពិន្ទុ និង​មាន​គម្លាត​ពី​ក្រុម​កំពូល​តារាង Manchester City រហូត​ដល់​១៤​ពិន្ទុ​។ ដោយឡែក​ជ័យជម្នះ​យប់មិញ​ជួយ​ឱ្យ Chelsea ឡើង​មក​ឈរ​ចំណាត់ថ្នាក់​ទី​៦ មាន​៣៦​ពិន្ទុ​៕