ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​ចិន​ស្រវឹងស្រា​បើករថយន្ត​ទំនើប ជ្រុល​ទៅ​បុក​បន្តកន្ទុយ​គ្នា​៣​គ្រឿង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ស៊េរី​ទំនើប​បើកបរ​ដោយ​បុរស​ជនជាតិ​ចិន ក្នុង​ស្ថានភាព​ស្រវឹង បាន​ជ្រុល​ទៅ​បុក​រុញ​ផ្ទប់​រថយន្ត​ស៊េរី​ទំនើប​២​គ្រឿង​ដែល​ឈប់​រង់ចាំ​ភ្លើងស្តុប​ពីក្រោយ ធ្វើ​ឲ្យ​រង​ការ​ខូចខាត​យ៉ាងដំណំ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១២ និង​៥០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៤ ខែកុម្ភៈ ឆ្នាំ​២០២១…


រាជធានី​ភ្នំពេញ ៖ រថយន្ត​ស៊េរី​ទំនើប​បើកបរ​ដោយ​បុរស​ជនជាតិ​ចិន ក្នុង​ស្ថានភាព​ស្រវឹង បាន​ជ្រុល​ទៅ​បុក​រុញ​ផ្ទប់​រថយន្ត​ស៊េរី​ទំនើប​២​គ្រឿង​ដែល​ឈប់​រង់ចាំ​ភ្លើងស្តុប​ពីក្រោយ ធ្វើ​ឲ្យ​រង​ការ​ខូចខាត​យ៉ាងដំណំ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១២ និង​៥០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៤ ខែកុម្ភៈ ឆ្នាំ​២០២១ ត្រង់​ចំណុច​ស្តុ​ប​ជលផល ផ្លូវ​សុធារស សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។ តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ៖

មុន​ពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​ស៊េរី​ទំនើប​២​គ្រឿង បើកបរ​ដោយ​ជនជាតិ​ខ្មែរ ដោយ​មួយ​គ្រឿង ម៉ាក​ឡង់​គ្រី​ស័​រ ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2AM-5658 និង​មួយ​គ្រឿង​ទៀត​ម៉ាក​ឡិច​ស៊ី​ស RX-៤៧០​ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2T-8947 បាន​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​សុធារស ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ដោយ​រថយន្ត​ឡង់​គ្រី​ស័​របើក​ខាង​មុខ ចំណែក​រថយន្ត ឡិច​ស៊ី​ស​៤៧០​បើក​នៅ​ខាងក្រោយ លុះ​មក​ដល់​ចំណុច​កើតហេតុ​ក៏​បាន​ឈប់​រថយន្ត​រង់ចាំ​ភ្លើងស្តុប។

ហើយ​គាប់​ជួន​ពេល​នោះ​ដែរ ក៏​ស្រាប់តែ​មាន​បុរស​ជនជាតិ​ចិន​២​នាក់ បាន​បើករថយន្ត​ស៊េរី​ទំនើប ម៉ាក MASERATI LEAVTE ពណ៌​ស ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ 2A-8531 ក្នុង​ស្ថានភាព​ស្រវឹង​ទោ​ទន់ មិន​បង្អង់​ក៏​ជ្រុល​ទៅ​បុក​នឹង​រថយន្ត ឡិច​ស៊ី​ស​៤៧០​ពីក្រោយ​យ៉ាង​ពេញទំហឹង​បណ្តាល​ឲ្យ​រថយន្ត ឡិច​ស៊ី​ស​៤៧០​ជ្រុល​ទៅ​បុក និង​រថយន្ត​ឡង់​គ្រី​ស័​រ​បន្ត​ទៀត ធ្វើ​ឲ្យ​រង​ការ​ខូចខាត​កាង​ក្រោយ ចំណែក​រថយន្ត​ឡិច​ស៊ី​ស​៤៧០ រង​ការ​ខូចខាត​កាង​មុខ និង​កាង​ខាងក្រោយ​។ ដោយឡែក​រថយន្ត​បង្ក​វិញ​រង​ការ​ខូចខាត​ខ្ទេច​ផែ្ន​ក​ខាង​មុខតែ​សំណាងល្អ​មិន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ដែល​ជិះ​នៅ​ក្នុង​រថយន្ត​នោះ​ទេ​។

ក្នុង​ហេតុការណ៍​នេះ​ដែរ បន្តិច​ក្រោយមក សមត្ថកិច្ច​ក៏​បាន​ឃាត់ខ្លួន បុរស​ជនជាតិ​ចិន ជា​អ្នកបើកបរ​យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទន្លេបាសាក់​។ ក្រោយ​ពេល​កើតហេតុ ដោយ​តែ​អត់​មាន​ដំណោះស្រាយ រថយន្ដ​ទាំង​៣​គ្រឿង ព្រមទាំង​អ្នកបើកបរ​ជនជាតិ​ចិន​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ក្រុងភ្នំពេញ បាន​ចុះ​ទៅ​ធ្វើការ​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការ​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​ទៅ​តាម​ជំនាញ​របស់​សមត្ថកិច្ច​៕ ដោយ ៖ យឹ​ម ឈឿន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ