ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉េ​អ៊ឹម​ក្រុងភ្នំពេញ បង្ក្រាប​គ្រឿងញៀ.ន​ ៥​ករណី​ បញ្ជូន​ជនសង្ស័យ ៩​នាក់​ទៅ​តុលាការ

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​សង្ស័យ​០៩​នាក់ (​ស្រី​០១​នាក់​) ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ជួញដូរ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ ក្រោយ​ពី​បង្ក្រាប​បានជា​បន្តបន្ទាប់…

រាជធានី​ភ្នំពេញ ៖ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​សង្ស័យ​០៩​នាក់ (​ស្រី​០១​នាក់​) ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ជួញដូរ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ ក្រោយ​ពី​បង្ក្រាប​បានជា​បន្តបន្ទាប់ ចំនួន​៥​ករណី​ផ្សេង​គ្នា ដោយ​ចាប់​យក​នូវ​វត្ថុ​តាង​គ្រឿងញៀន និង​សម្ភារៈ​សម្រាប់​សេព​គ្រឿងញៀន​បាន​មួយ​ចំនួន​ផង​ដែរ​។

ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​ទាំង​៥​ករណី​រួម​មាន ៖
ករណី​ទី​១ ៖ នៅ​វេលា​ម៉ោង​២២និង០៥​នាទី ថ្ងៃ​ទី​០១ ខែកុម្ភៈ ឆ្នាំ​២០២១ កម្លាំង​ល្បាត​របស់​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន នៅ​ចំណុច​ផ្លូវ​វិមាន​ឈ្នះ​ៗ ស្ថិត​ក្នុងភូមិ​ព្រែក​តា​រ័​ត្ន សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។

ករណី​ទី​២ ៖ នៅ​ថ្ងៃ​ទី​០២ ខែកុម្ភៈ ឆ្នាំ​២០២១ វេលា​ម៉ោង​១និង១៥​នាទី​យប់ កម្លាំង​ល្បាត​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌដង្កោ ចេញ​ល្បាត​ក្នុងភូមិ​សាស្ត្រ ដោយ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០១​នាក់ ត្រង់​ចំណុច​ផ្លូវលំ​ក្រោយ​វត្ត​ជាន់​ឯង ស្ថិត​ក្នុងភូមិ​ជើងឯក សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ករណី​ទី​៣ ៖ នៅ​ថ្ងៃ​ទី​០២ ខែកុម្ភៈ ឆ្នាំ​២០២១ កម្លាំង​ល្បាត​របស់​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌទួលគោក​ឃាត់ខ្លួន​ជនសង្ស័យ​០៣​នាក់ ២​លើក ពី​បទ​រក្សា​ទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​វេលា​ម៉ោង​១១​និង​៥០​នាទី នៅ​ចំណុច​ផ្លូវ​១៨២​កែង​២៦៥ សង្កាត់​ទឹកល្អក់​ទី​៣ ឃាត់ខ្លួន​បាន​ជនសង្ស័យ​០២​នាក់ និង​បន្ត​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ទៀត នៅ​ចំណុច​ផ្លូវ​២៧១ សង្កាត់​ទឹកល្អក់​ទី​២ កាលពី​វេលា​ម៉ោង​១២​និង​៥៦​នាទី​ថ្ងៃខែ​ដដែល​។

ករណី​ទី​៤ ៖ នៅ​វេលា​ម៉ោង​៥ល្ងាច ថ្ងៃ​ទី​០៣ ខែកុម្ភៈ ឆ្នាំ​២០២១ កម្លាំង​ជំនាញ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ព្រែក​ព្នៅ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់ ពី​បទ​រក្សា​ទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ចំណុច​ផ្ទះ​លេខ​ឃ​.៦៣ ភូមិ​អណ្តូង​៤ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។

ករណី​ទី​៥ ៖ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ លោក​វរសេនីយ៍ទោ ប៉ាន់ សុភាព នាយការិយាល័យ សហ​ការណ៍​ជាមួយ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បង្ក្រាប​បាន​ជាក់ស្ដែង​នូវ​មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ នៅ​ចំណុច មុខ​បន្ទប់​ជួល​គ្មាន​លេខ ផ្លូវ​រថភ្លើង ភូមិ​ប៉ប្រក​ខាងជើង សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង ១៤ និង២០​នាទី ថ្ងៃ​ទី ០៣ ខែកុម្ភៈ ឆ្នាំ​២០២១ ដោយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​០២​នាក់ (​ស្រី​០១​នាក់​)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ