ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Koeman ឆ្លើយ​តប​ទៅ Di Maria ពាក់ព័ន្ធ​បញ្ហា​របស់ Messi

4 ឆ្នាំ មុន

អេ​ស្ប៉ា​ញ ៖ លោក Ronald Koeman ចោទប្រកាន់​កីឡាករ Angel Di Maria ថា​ខ្វះ​ការ​គោរព​លើ​ក្លិប…

អេ​ស្ប៉ា​ញ ៖ លោក Ronald Koeman ចោទប្រកាន់​កីឡាករ Angel Di Maria ថា​ខ្វះ​ការ​គោរព​លើ​ក្លិប Barcelona បន្ទាប់​ពី​ខ្សែបម្រើ​ក្រុម PSG រូប​នេះ​បាន​បង្ហើប​ថា​គេ​អាច​នឹង​ចាប់​ដៃគូ​ជាមួយ Lionel Messi ព្រមទាំង​ជំរុញ​មិត្ត​រួម​ក្រុម​ជម្រើស​អា​ហ្ស​ង់​ទី​ន​របស់​គេ ពិចារណា​ក្នុង​ការ​មក​ប្រកប​អាជីព​លើ​ទឹកដី​បារាំង​។

Messi នៅ​តែ​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយនឹង​ការ​ចាក​ចេញពី Barcelona នៅ​ពេល​កុងត្រា​បច្ចុប្បន្ន​របស់​គេ​ផុតកំណត់​នៅ​ចប់​រដូវ​កាល​នេះ ខណៈ​ដែល PSG ជា​ក្លិប​អាទិភាព​ខ្ពស់​ក្នុង​ការ​ចុះហត្ថលេខា​លើ​ខ្សែប្រយុទ្ធ​ឆ្នើម​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន​វ័យ ៣៣​ឆ្នាំ​រូប​នេះ​។

ពាក់ព័ន្ធ​បញ្ហា​នេះ លោក Ronald Koeman បាន​និយាយ​ថា «​វា​បង្ហាញ​ពី​ការ​មិន​គោរព​យ៉ាង​ខ្លាំង​ដែល​ត្រូវ​និយាយ​បែប​នេះ​។ ជា​ពិសេស​មុន​ពេល​ការ​ប្រកួត Champions League ទល់​នឹង PSG​។ ខ្ញុំ​មិន​គិត​ថា​វា​ជា​ការ​គោរព​ចំពោះ Barcelona ក្នុង​ការ​និយាយ​អំពី​កីឡាករ​របស់​យើង​នោះ​ទេ​។ ពួក​គេ​តែងតែ​និយាយ​អំពី Messi ច្រើន​ណាស់​។ ខណៈ​ដែល​គេ​នៅ​តែ​ជា​កីឡាករ​របស់​យើង​»៕ (​ដកស្រង់​ចេញ Marca)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ