ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិបត្តិចំណូល៖ម្ចាស់សណ្ឋគារខ្លះ ចង់សូមដាក់ភ្ញៀវធ្វើចត្តាឡីស័ក

5 ខែ មុន
  • Phnom Penh

បើតាមសមាគមសណ្ឋគារកម្ពុជា ថាសមាជិករបស់ខ្លួន មួយចំនួនបានបិទទ្វារ​សណ្ឋាគារ​បណ្តោះ​អាសន្ន និងមួយចំនួនទៀតបានបិទទ្វារជារៀងរហូត ដោយ​សារមិនមានភ្ញៀវទេសចរចូលស្នាក់នៅ ពិសេសអ្នកទេសចរក្រៅស្រុក។ បើសមាគម​ថាម្ចាស់សណ្ឋាគារជាច្រើន ខ្វះសាច់ប្រាក់ដើម្បីបង្វិល ព្រោះស្ថានភាពវឹកវរ​នៃ​ជំងឺកូវីដ១៩។ វិបត្តិជំងឺគូវីដ១៩…

បើតាមសមាគមសណ្ឋគារកម្ពុជា ថាសមាជិករបស់ខ្លួន មួយចំនួនបានបិទទ្វារ​សណ្ឋាគារ​បណ្តោះ​អាសន្ន និងមួយចំនួនទៀតបានបិទទ្វារជារៀងរហូត ដោយ​សារមិនមានភ្ញៀវទេសចរចូលស្នាក់នៅ ពិសេសអ្នកទេសចរក្រៅស្រុក។ បើសមាគម​ថាម្ចាស់សណ្ឋាគារជាច្រើន ខ្វះសាច់ប្រាក់ដើម្បីបង្វិល ព្រោះស្ថានភាពវឹកវរ​នៃ​ជំងឺកូវីដ១៩។ វិបត្តិជំងឺគូវីដ១៩ ដែលបានអូសបន្លាយមកដល់ពេលនេះននៅ​មិនគ្រប់គ្រងបាន សមាគមសណ្ឋាគារកម្ពុជាថាអូសបន្លាយពេលយូរជាងការរំពឹងទុក​ពីដំបូងរបស់ខ្លួម។

Picture

សមាជិកសមាគមសណ្ឋាគារកម្ពុជានៅភ្នំពេញ និងនៅខេត្តសៀមរាប រួមនឹងខេត្តមួយ​ចំនួនទៀត បានចូលជួបជាមួយថ្នាក់ដឹកនាំក្រសួងសុខាភិបាលកាលពីថ្ងៃទី២កុម្ភ ដើម្បីរួមសហការជាមួយក្រសួងនៅក្នុងការដាក់ភ្ញៀវដែលមកកម្ពុជានៅក្នុងការធ្វើចក្តាឡីស័ក។ ការទទួលដាក់ភ្ញៀវធ្វើចកត្តាឡីស័កនេះ ត្រូវបានម្ចាស់សណ្គារខ្លះនិយាយ​ថាអាចសម្រាលការលំបាករបស់គេបានខ្លះ ដោយសារភ្ញៀវធ្វើចត្តាឡីស័កអាច​នឹងនៅក្នុងរយៈពេលយូរ។

សមាជិកមាគមសណ្ឋគារកម្ពុជា ដែលចូលជួបថ្នាក់ដឹកនាំក្រសួងសុខាភិបាល គឺ យូ ពិសី អនុរដ្ឋលេខាធិការក្រសួង ដឹកនាំដោយលោក លូ ម៉េង ដែលជាមេចុងភៅល្បី​ឈ្មោះនៅ​កម្ពុជាផងដែរ។ បណ្តាញសង្គមរបស់លោក លូ ម៉េង សរសេរថា ក្រសួង​សុខាភិបាល បានសម្តែងការពេញចិត្ត និងចាប់យកសមាគមសណ្ឋាគារកម្ពុជា ជាដៃគូនៃសណ្ឋាគារចត្តាឡីស័ក។ ព្រោះថាកាលពីកន្លង ក្រសួងពិបាកខ្លាំងណាស់ ដើម្បីស្វែងរកសណ្ឋាគារដែលស្ម័គ្រចិត្តធ្វើជាទីតាំងផ្តល់បន្ទប់ស្នាក់នៅដល់ភ្ញៀវធ្វើចត្តាឡីស័ក ១៤ថ្ងៃ។ តម្លៃបន្ទប់ត្រូវកំណត់ដោយក្រសួងសុខាភិបាល។

Picture

ក្រសួងសុខាភិបាលជាអ្នកសម្របសម្រួលក្នុងការទទួលបដិសណ្ឋាកិច្ចភ្ញៀវតាំងពីព្រលានយន្តហោះដល់ចប់ចត្តាឡីស័ក ១៤ថ្ងៃ ដោយសហការជាមួយសណ្ឋាគារ នគរបាលសន្តិសុខ និងគ្រូពេទ្យ។ សមាគមសណ្ឋាគារកម្ពុជាមានសមាជិកមួយ​ចំនួន​ហើយដែលធ្វើជាសណ្ឋាគារទទួលភ្ញៀវចត្តាឡីស័កអោយស្នាក់នៅ។ ក្រោមការ​ណែនាំរបស់មន្ត្រីក្រសួងសុខាភិបាល ដែលបានស្នើសុំអោយ​សណ្ឋាគារទាំងនេះ ជួយពន្យល់ណែនាំដល់សមាជិកដទៃទៀតដែលចង់ធ្វើជា​សណ្ឋាគារ​ទទួលភ្ញៀវ​ចត្តាឡីស័ក​ក្នុងពេលខាងមុខ។

Picture

 ទាំងក្រសួងសុខាភិបាល ទាំងសមាគមសណ្ឋាគារកម្ពុជាបានអង្កេតឃើញថា​ភ្ញៀវធ្វើដំណើរ​ចូលក្នុងព្រះរាជាណាចក្រកម្ពុជាក្នុងខែមករាឆ្នាំ២០២១ បានធ្លាក់ចុះពាក់​កណ្តាលបើប្រៀបធៀបនឹងចំនួនភ្ញៀវដែលចូលមកក្នុងខែធ្នូ ឆ្នាំ២០២០។ នៅពេលភ្ញៀវទេសចរ​ធ្លាក់ចុះបែបនេះ ទាំងសណ្ឋាគារទទួលភ្ញៀវធ្វើចត្តា​ឡីស័ក ទាំងសណ្ឋាគារទទួលភ្ញៀវទូទៅ មានការទទួលរងផលប៉ះពាល់ខ្លាំង ដោយចំនួនភ្ញៀវធ្លាក់​ចុះយ៉ាងខ្លាំង។ ក្រសួងសុខាភិបាលសន្យាថានឹងផ្តល់ពត៌មាន​ផ្ទាល់ដល់សមាគមដើម្បីសមាគមផ្សព្វផ្សាយបន្តទៅសមាជិកសមាជិកាទាំងអស់។

កន្លងមកមានបុគ្គលិកសណ្ឋាគារដែលទទួលភ្ញៀវធ្វើចត្តាឡីស័កបានប្រាប់កោះសន្តិភាពថាសណ្ឋាគារដែលទទួលភ្ញៀវធ្វើចត្តាឡីស័កអាចថាជាសំណាងរបស់សណ្ឋាគារនោះព្រោះគេអាចរក្សាចំណូលបាន ពីព្រោះការធ្វើចត្តាឡីសក័មានរយៈពេល១៤ថ្ងៃ ដែលជារយៈពេលយូរសម្រាប់ការស្នាក់នៅក្នុងសណ្ឋគារ។

Image result for សណ្ឋាគារអប្សរាអង្គរ

ក្រសួងសុខាភិបាលកម្ពុជាបានណែនាំដល់អ្នកចូលមកកម្ពុជាមិនថាជាជនជាតិខ្មែរឬជនបរទេសនោះទេ ត្រូវធ្វើចត្តាឡីស័កក្នុងរយៈពេល១៤ថ្ងៃ។ គេអាចរើសកន្លែង​ធ្វើចត្តាឡីស័ក បាននៅសណ្ឋគារ នៅមណ្ឌលចត្តាឡីស័ករបស់រដ្ឋ ឬនៅតាមមន្ទីរ​ពេទ្យនិងមណ្ឌលសុខភាព ដែលក្រសួងបានរៀបចំ។ ការធ្វើចត្តាឡីស័កនៅសណ្ឋាគារ​ភ្ញៀវត្រូវចំណាយលើការស្នាក់ អាហារ សន្តិសុខ និងការបោកសម្អាតសម្លៀកបំពាក់​ជាដើម។ ថ្លៃសណ្ឋាគារស្នាក់នៅត្រូវគេដឹងថាមានតម្លៃចាប់ពី៣០ទៅដល់៧០ដុល្លារ​ក្នុងមួយយប់ ចំណែកអាហារទទួលទានមួយពេល១០ដុល្លារក្នុងពេលមួយពេល។

កន្លងមកមានសេចក្តីរាយការណ៍ជាហូរហែពីសណ្ឋាគារជាច្រើនបានបិទទ្វារ។ សណ្ឋគារនៅសៀមរាបទឹកអង្គរ ដែលបានបិទទ្វារមានដូចជា សណ្ឋាគារ អប្សរាអង្គរ សណ្ឋាគារ រី  សណ្ឋាគារ ផារ៉ាឌាយអង្គរវីឡា សណ្ឋាគារ ហ្គូលឌីយ៉ាណា សណ្ឋាគារ បាយ័នអ៊ីរ៉ា សណ្ឋាគារ ព្រីសេសន៍ សណ្ឋាគារ ម៉ាចេសស្ទិក សណ្ឋាគារ ម៉ាជីកទ្រី ជាដើម៕