ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តូរ​ក្លិប​ថ្មី​ភ្លាម​! Lingard រកបាន​២​គ្រាប់​ថ្ងៃ​បង្ហាញខ្លួន​លើកដំបូង

3 ឆ្នាំ មុន

អង់គ្លេស ៖ កីឡាករ Jesse Lingard រកបាន​២​គ្រាប់​ក្នុង​ការ​បង្ហាញខ្លួន​ប្រកួត​លើកដំបូង​សម្រាប់​ក្រុម West Ham ដើម្បី​យកឈ្នះ​លើ​ក្រុម​ម្ចាស់ផ្ទះ Aston…

អង់គ្លេស ៖ កីឡាករ Jesse Lingard រកបាន​២​គ្រាប់​ក្នុង​ការ​បង្ហាញខ្លួន​ប្រកួត​លើកដំបូង​សម្រាប់​ក្រុម West Ham ដើម្បី​យកឈ្នះ​លើ​ក្រុម​ម្ចាស់ផ្ទះ Aston Villa ក្នុង​លទ្ធផល ៣-១​។

អតីត​ខ្សែបម្រើ​ប្រយុទ្ធ​ Man UTD ដែល​ត្រូវ​បាន​ West Ham ក្រោម​ការ​ដឹកនាំ​របស់​អតីត​គ្រូ​ចាស់ David Moyes ខ្ចី​ជើង​កាលពី​ថ្មី​ៗ​នេះ ធ្វើសម្រេចបាន​២​គ្រាប់​នៅ​នាទី​៥៦ និង​៨៣ ពោល​ក្រោយ​ពេល​មិត្ត​រួម​ក្រុម Tomáš Soucek រក​គ្រាប់​បើក​ឆាក​នៅ​នាទី​៥១​។

ដោយឡែក​១​គ្រាប់​របស់​​ម្ចាស់ផ្ទះ Aston Villa ​រកបាន​ដោយ​កីឡាករ Ollie Watkins នៅ​នាទី​៨១​។ ហើយ​ជ័យជម្នះ​នេះ​ធ្វើ​ឱ្យ West Ham ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៥ក្នុងតារាង ដោយមាន​៣៨​ពិន្ទុ​។

នេះ​ជា​ការ​ចាប់ផ្តើម​លើ​ដំបូង​ដ៏​ល្អ​សម្រាប់ Jesse Lingard នៅ Premier League ក្នុង​រយៈពេល​១៣​ខែ​ដោយ​គ្មាន​វត្តមាន​ក្នុង​ការ​ប្រកួត​ក្រប​ខណ្ឌ​កំពូល​មួយ​នេះ បន្ទាប់​ពី​បាត់បង់​សេចក្តី​ទុកចិត្ត​ពី​សំណាក់​លោក Ole Gunnar Solskjaer ក្នុង​ក្រុម Man UTD សម្រាប់​រដូវ​កាល​នេះ​៕