ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចាណាស់! ឈរចាំថៅកែមុខឃ្លាំង ជួបគ្រោះអកុសលឆក់យក​ជីវិត​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា រថយន្តប្រមូលសំរាម​​មួយគ្រឿង​រ៉េចង្កូត​បុកកន្លែងប៉ះកង់​ម៉ូតូ ​រួច​​អូសទាំង​រ៉ឺម៉កដាក់គ្រឿងឧបករណ៍ប៉ះកង់បុក​ចូលឃ្លាំងមួយកន្លែង និង​កិន​បុរសម្នាក់​​ បណ្តាល​ឱ្យបាត់បង់ជីវិត​ភ្លាម​ៗនៅនឹងកន្លែងកើតហេតុ ។​ ហេតុការណ៍​ខាងលើនេះ​បានកើតឡើង​​កាលពីវេលាម៉ោង​៧​និង​​៥០នាទី​ព្រឹកថ្ងៃទី​​​៤ កុម្ភៈ…

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា រថយន្តប្រមូលសំរាម​​មួយគ្រឿង​រ៉េចង្កូត​បុកកន្លែងប៉ះកង់​ម៉ូតូ ​រួច​​អូសទាំង​រ៉ឺម៉កដាក់គ្រឿងឧបករណ៍ប៉ះកង់បុក​ចូលឃ្លាំងមួយកន្លែង និង​កិន​បុរសម្នាក់​​ បណ្តាល​ឱ្យបាត់បង់ជីវិត​ភ្លាម​ៗនៅនឹងកន្លែងកើតហេតុ ។​

ហេតុការណ៍​ខាងលើនេះ​បានកើតឡើង​​កាលពីវេលាម៉ោង​៧​និង​​៥០នាទី​ព្រឹកថ្ងៃទី​​​៤ កុម្ភៈ ឆ្នាំ​២០២១ នៅ​ចំណុច​ឃ្លាំង​មួយកន្លែង តាមបណ្តោយ​ផ្លូវ​​២១៧ ស្ថិតក្នុង​ភូមិតាឡី សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។​

តាម​ប្រភពពីប្រជា​ពលរដ្ឋដែល​នៅកន្លែងកើតហេតុ​បាន​ឱ្យ​ដឹង​ថា មុនពេលកើតហេតុ គេឃើញ​រថយន្ត​​ប្រមូលសំរាម​មួយគ្រឿង​ខាងលើ​បានបើក​បរ​តាមបណ្តោយផ្លូវ​២១៧ ក្នុងទិសដៅពីជើងទៅ​ត្បូងក្នុងល្បឿនលឿន​ លុះមកដល់​ចំណុចកើតហេតុខាងលើ ស្រាប់តែ​រថយន្ត​ប្រមូលសំរាមនោះ​​បានរេចង្កូត​បុកកន្លែងប៉ះកង់​ម៉ូតូ ប៉ុន្តែ​សំណាងល្អ​ប្តីប្រពន្ធដែលជាអ្នកប្រកបរបរប៉ះកង់បានរត់គេចចេញ​ទាន់ ។​

តាម​ប្រភពដដែលបានបន្ត​ថា ​ក្នុងហេតុការណ៍​នេះដែរ រថយន្ត​ប្រមូលសំរាមក៏បុកនិង​អូសទាំងរ៉ឺម៉កដាក់​គ្រឿងឧបករណ៍ប៉ះកង់​បុកចូលឃ្លាំងខាងលើ​​​​ ​ព្រមទាំង​កិនបុរសម្នាក់ បណ្តាល​ឱ្យបាត់បង់ជីវិត​ភ្លាម​ៗនៅនឹងកន្លែងកើតហេតុ​តែម្តង​ ហើយភ្លាមៗនោះ​គេមិនដឹងថា បុរសរងគ្រោះ​ជាអ្នក​នៅ​ក្នុងឃ្លាំង​ខាងលើ​នេះ ឬ​មួយក៏ជា​កម្មករប្រមូលសំរាមនោះទេ ។

តាម​ប្រភព​ព័ត៌មាន​ពីបុរសម្នាក់ដែល​ជាអ្នក​ស្គាល់ជនរងគ្រោះ​បាន​ឱ្យ​ដឹង​​ថា ជនរងគ្រោះ​​បុរសដែល​បាត់បង់ជីវិត​ខាងលើ​នោះឈ្មោះ កែវ វុទ្ធី អាយុ៥០ឆ្នាំ មុខរបរបើក​បរគ្រឿងចក្រ មានស្រុកកំណើតនៅភូមិចន្លាត់ដៃ ឃុំរវៀង ស្រុកសំរោង ខេត្តកែវ និង​ជាម្ចាស់​ម៉ូតូ​មួយគ្រឿង​ម៉ាកហុង​ដា​ ពណ៌ខ្មៅ ស៊េរី​ឆ្នាំ​២០១២ ពាក់ស្លាកលេខ ភ្នំពេញ ១BH-៨១៧៣ ។

តាមប្រភព​ដដែលបានបន្ត​ថា នៅមុនពេលកើតហេតុ ជនរងគ្រោះ​បានធ្វើដំណើរ​​ចេញពី​​​ស្រុកកំណើត​នៅ​ឯខេត្តតាកែវ​មក​កាន់​រាជធានីភ្នំពេញ​ ​ក្នុង​គោលបំណងមកបើកគ្រឿងចក្រអាប៊ុលឱ្យគេ​ លុះនៅ​ពេលដែល​ជនរងគ្រោះ​កំពុង​ឈររង់ចាំថៅកែ​​ត្រង់​ចំណុចកើតហេតុ​ខាងលើ​ ក៏ជួបគ្រោះអកុសល​ត្រូវ​រថយន្តប្រមូលសំរាមបុក និង​កិន បណ្តាល​ឱ្យបាត់បង់ជីវិត​តែម្តង ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ