ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Klopp ថា​កម្រិត Liverpool មិន​អាច​ការពារ​តំណែង​ជើងឯក​បាន​ទេ

3 ឆ្នាំ មុន

អង់គ្លេស ៖ លោក Jurgen Klopp អ្នកចាត់ការ​ទូទៅ​ Liverpool បាន​សារភាព​ថា​ទម្រង់​លេង​ពេល​បច្ចុប្បន្ន​របស់​កូនក្រុម​លោក​គឺ​មិន​ស្ថិត​ក្នុង​កម្រិត ដែល​អាច​ការពារ​តំណែង​ជើងឯក​បាន​ទេ​។ ការ​លើក​ឡើង​បែប​នេះ…

អង់គ្លេស ៖ លោក Jurgen Klopp អ្នកចាត់ការ​ទូទៅ​ Liverpool បាន​សារភាព​ថា​ទម្រង់​លេង​ពេល​បច្ចុប្បន្ន​របស់​កូនក្រុម​លោក​គឺ​មិន​ស្ថិត​ក្នុង​កម្រិត ដែល​អាច​ការពារ​តំណែង​ជើងឯក​បាន​ទេ​។

ការ​លើក​ឡើង​បែប​នេះ គឺ​​ក្រោយ​ពេល​ក្រុម​រហស្សនាម «​ហង្ស​ក្រហម​» បាន​ចាញ់​ក្រុម​ភ្ញៀវ Brighton ក្នុង​លទ្ធផល ១-០ កាលពី​យប់​ម្សិលមិញ​។ ដោយ​ធ្វើ​ឱ្យពួកគេចាញ់​ក្នុងផ្ទះ​ជា​លើក​ទី​២ ​ក្នុង​ចំណោម​ការ​ចាញ់​៤​ប្រកួត​រដូវ​កាល​នេះ​។

Liverpool បាន​ធ្លាក់​មក​​ចំណាត់ថ្នាក់​ទី​៤ មាន​៤០​ពិន្ទុ​តាម​ពីក្រោយ​លេខ​៣ Leicester ចំនួន​២​ពិន្ទុ និង​មាន​គម្លាត​ពី​ក្រុម​កំពូល​តារាង Manchester City ដែល​នៅ​សល់​១​ប្រកួត​ក្នុង​ដៃ​ចំនួន​៧​ពិន្ទុ​។

លោក Jurgen Klopp បាន​និយាយ​ថា «​យើង​ចង់​ក្លាយជា​ម្ចាស់​ជើងឯក​។ ដូច្នេះ​អ្នក​ត្រូវ​តែ​ឈ្នះ​ការ​ប្រកួត​ដើម្បី​វា ប៉ុន្តែ​សម្រាប់​ការលេង​របស់​យើង​ពេល​នេះ គឺ​មិន​ស្ថិត​នៅ​កម្រិត​ដែល​អាច​ទទួល​បាន​វា​ទេ​។ យប់​នេះ​វា​មិន​គ្រប់គ្រាន់​ឡើយ​សម្រាប់​យើង​។ យើង​ត្រូវ​តែមានការ​ផ្លាស់​ប្តូរ​​»៕ (​ដកស្រង់​ចេញពី Dailymail)

https://www.youtube.com/watch?v=AUXdawj9F34