ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​ខ្សាច់​បុក​គោ​ពីរ​ក្បាល និង​មនុស្ស​៥​នាក់​បណ្ដាល​ឲ្យ​រង​របួស

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ រថយន្ត​មួយ​គ្រឿង​ដឹក​ខ្សាច់ បើកបរ​នៅ​លើ​ដងផ្លូវ​ជាតិ​លេខ​៧ ដោយ​អ្នកបើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​បាន​បង្ក​គ្រោះថ្នាក់ បុក​គោ​ងាប់​២​ក្បាល កាលពី​វេលា​ម៉ោង​៤​ល្ងាច ថ្ងៃ​ទី​០២ កុម្ភៈ ២០២១…


ខេត្តកំពង់ចាម ៖ រថយន្ត​មួយ​គ្រឿង​ដឹក​ខ្សាច់ បើកបរ​នៅ​លើ​ដងផ្លូវ​ជាតិ​លេខ​៧ ដោយ​អ្នកបើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​បាន​បង្ក​គ្រោះថ្នាក់ បុក​គោ​ងាប់​២​ក្បាល កាលពី​វេលា​ម៉ោង​៤​ល្ងាច ថ្ងៃ​ទី​០២ កុម្ភៈ ២០២១ នៅ​ចំណុច​ស្ពាន​ត្រី​ក្រាញ់​ស្ថិត​នៅ​ភូមិ​អណ្តូង​ច្រុះ ឃុំ​អំពិល ស្រុក​កំពង់សៀម​។ រថយន្ត​បាន​ជ្រុល​ល្បឿន​ទៅ​កៀរ​រថយន្ត​១​គ្រឿង​ទៀត និង​ជ្រុល​ទៅ​បុក​ម៉ូតូ​សរុប​បណ្ដាល​ឱ្យ​មនុស្ស​រង​គ្រោះ​ដល់​ទៅ​៥​នាក់​ចំណែក​អ្នកបើកបរ​រថយន្ត​បង្ក បាន​រត់គេច​ខ្លួន​បាត់​។

នគរបាល​ចរាចរណ៍​ស្រុក​កំពង់សៀម ប្រាប់​ឲ្យ​ដឹង​ថា រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ពណ៌​ស ពាក់​ស្លាក​លេខ កំពង់ធំ 3A-2175 អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ មិន​ស្គាល់​ភូមិ ឃុំ​ស្រុក​ខេត្ត​បើកបរ​ពី​ទិស​ខាងកើត​ទៅ​ទិស​ខាងលិច បាន​បុក​សត្វ​គោ​ចំនួន​០២​ក្បាល​កំពុង​ដើរ​ឆ្លងកាត់​ផ្លូវ ហើយ​ជ្រុល​ចង្កូត​ទៅ​ប៉ះ​កៀ​ជាមួយ​រថយន្ត ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​(​មួយ​តោន​កន្លះ​)​ពណ៌​ខៀវ ពាក់​ស្លាក​លេខ កំពង់ចាម 2A- 6803 បើកបរ​ដោយ ឈ្មោះ ស្រូ​យ សុខ​ឡេ​ង ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជាតិខ្មែរ និង​អ្នក​រួម​ដំណើរ​ក្នុង​រថយន្ត​០២​នាក់​ទៀត ទី​១-​ឈ្មោះ សៅ ស្រី​អូន ភេទ​ស្រី អាយុ​៤៥​ឆ្នាំ ជាតិខ្មែរ​, ទី​២-​ឈ្មោះ ខន ស្រី​ម៉ាក់ ភេទ​ស្រី​អាយុ​២០​ឆ្នាំ ជាតិខ្មែរ អ្នក​ទាំង​០៣ មាន​ទីលំនៅ​ភូមិ​រលៀក ឃុំ​អំពិល ស្រុក​កំពង់សៀម ខេត្តកំពង់ចាម បើកបរ​ពី​ទិស​ខាង​លិចទៅ​កើត​ច្រាសទិស​គ្នា​។

នគរបាល​ចរាចរណ៍​ស្រុក​កំពង់សៀម ប្រាប់​បន្ត​ថា រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ដដែល​បាន​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត ម៉ាក​ហុងដា​សេ​125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ចាម 1Y-7224 បើកបរ​ដោយ​ឈ្មោះ តា​រ៉ា ហ្វុ​ង​លី​ន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ និង​រួម​ដំណើរ​០១​នាក់​ទៀត​ឈ្មោះ ចាន់ ថា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ អ្នក​ទាំង​ពីរ​រស់នៅ​ភូមិ​ជ័យ​យោ ឃុំ​ជ័យ​យោ ស្រុក​ចំការលើ ខេត្តកំពង់ចាម បើកបរ​ពី​ទិស​ខាង​លិចទៅ​កើត​ច្រាសទិស​គ្នា​។ បន្ទាប់​ពី​កើតហេតុ​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ កំពង់ធំ 3A- 2175 ទុក​រថយន្ត​ចោល​ហើយ​រត់គេច​ខ្លួន​បាត់​។

មូលហេតុ​អ្នកបើកបរ​រថយន្ត​ម៉ាក ហ៊ី​យ៉ា​ន់​ដាយ​មានការ​ធ្វេសប្រហែស​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​បណ្តាល​ឲ្យ​ងាប់​សត្វ​គោ​ចំនួន​០២​ក្បាល និង​រង​របួស​មនុស្ស​០៥​នាក់ កម្រិត​ស្រាល​។ ខូចខាត​រថយន្ត​ចំនួន​០២​គ្រឿង​កម្រិត​ស្រាល និង​ម៉ូតូ​ចំនួន​០១​គ្រឿង​កម្រិត​ធ្ងន់​។​វត្ថុ​តាង​ទាំង​០៣​គ្រឿង​ជំនាញ​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់សៀម​ដើម្បី​ធ្វើការ​ស្រាវជ្រាវ​បន្ត​រក​ម្ចាស់​រថយន្ត​បង្កហេតុ​៕ ដោយ ៖ យ៉ា​ន់ ចាន់​ថេត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ