ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មណ្ឌលគិរី ចាប់ផ្តើមត្រួត​ពិនិត្យផាកពិន័យរថយន្ត ដែលមិនបានបង់ពន្ធផ្លូវ

4 ឆ្នាំ មុន
  • មណ្ឌលគិរី

មណ្ឌលគិរី៖  សាខាពន្ធដារខេត្តមណ្ឌលគិរី សហការជាមួយកម្លាំងនគរបាល និងអាវុធហត្ថ បានចុះត្រួតពិនិត្យផាកពិន័យលើមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទ ដែលមិនបានបង់ពន្ធតាមកាលកំណត់​។ ​ប្រតិបត្តិការនេះ បាន​ធ្វើឡើង ចាប់ពីថ្ងៃទី​០១ ខែកុម្ភៈ…

មណ្ឌលគិរី៖  សាខាពន្ធដារខេត្តមណ្ឌលគិរី សហការជាមួយកម្លាំងនគរបាល និងអាវុធហត្ថ បានចុះត្រួតពិនិត្យផាកពិន័យលើមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទ ដែលមិនបានបង់ពន្ធតាមកាលកំណត់​។ ​ប្រតិបត្តិការនេះ បាន​ធ្វើឡើង ចាប់ពីថ្ងៃទី​០១ ខែកុម្ភៈ ឆ្នាំ២០២១ រហូតដល់ថ្ងៃ៣១ ខែមីនា ឆ្នាំ២០២១។

 លោក វ៉ាន់ វិចិត្រ អនុប្រធានការិយាល័យសវនកម្មពន្ធនៃសាខាពន្ធដារ ខេត្តមណ្ឌលគិរី បានឲ្យដឹង នៅថ្ងៃទី០២ កុម្ភៈ​ថា រយៈពេល ២ថ្ងៃ ក្នុងសកម្មភាព ចុះផាកពិន័យ កត់សម្គាល់ឃើញថា យានយន្តរបស់ប្រជាពលរដ្ឋភាគច្រើន គឺសុទ្ធ​តែបានបង់ពន្ធផ្លូវ​ត្រឹមត្រូវ មានភាគតិចប៉ុណ្ណោះ ដែលពលរដ្ឋ មិនបានបង់ពន្ធ និងត្រូវផាកពិន័យ។

លោក វ៉ាន់ វិចិត្រ បន្តថា ចំពោះយានយន្តមធ្យោ​បាយដឹកជញ្ជូន ដែលពុំបានបង់ពន្ធផ្លូវ ក្នុងឆ្នាំ២០២០ ឬបណ្ដាឆ្នាំកន្លងមក នឹងត្រូវផាកពិន័យ ដោយពុំមានការអនុគ្រោះ​នោះទេ ហើយការផាកពិន័យនេះ ធ្វើឡើងត្រឹមត្រូវតាមច្បាប់ ដោយមានការចេញ​ចុងសន្លឹកពន្ធ ឲ្យប្រជាពលរដ្ឋ នៅកន្លែងពិន័យតែម្ដង​។

 ប្រធានសាខាពន្ធដារ ខេត្តមណ្ឌលគិរី លោក អ៊ឹង តិចណិញ បានឲ្យដឹងដែរថា  មន្ត្រីជំនាញ បានចាប់ផ្ដើមផាកពិន័យទៅលើម្ចាស់យាន្តជំនិះ ដែលមិនបាន​បង់ពន្ធយាន្តជំនិះរបស់ខ្លួន ឬហៅមិនបានបង់ពន្ធផ្លូវ ដោយ​ការផាកពិន័យនេះ គឺម្ចាស់យាន្តជំនិះទាំងនោះត្រូវបង់ថ្លៃពន្ធគុណពីរ នៃតម្លៃពន្ធធម្មតា។ 

ប្រធានសាខាពន្ធដារខេត្ត​មណ្ឌលគិរី បញ្ជាក់ថា ប្រតិបត្តិការនេះ នឹងធ្វើឡើងរយៈពេល ២ខែ ហើយពេលនេះ ក្រុមមន្ត្រីជំនាញ កំពុងអនុវត្តការផាកពិន័យ នៅក្នុងក្រុងសែន​មនោរម្យ ដោយនឹងបន្តទៅបណ្ដាស្រុកផ្សេងទៀត នៅពេលខាងមុខ រហូតគ្រប់​រយៈពេល ២ខែ​។

លោក អ៊ឹង តិចណិញ បានឲ្យដឹងទៀតថា នៅក្នុងឆ្នាំ២០២០ កន្លងទៅ សាខាពន្ធដារខេត្តមណ្ឌលគិរី ប្រមូលពន្ធ​លើមធ្យោបាយដឹកជញ្ជូន និងយាន្តជំនិះ​គ្រប់ប្រភេទ បានចំនួនជិត២ពាន់លានរៀល ស្មើនឹង ១៥១.១០%នៃផែនការ ហើយតួលេខនេះ បើធៀបនឹងឆ្នាំ២០១៩មានការថយចុះ ១០.៧៨% ។

លោក អ៊ឹង តិចណិញ បញ្ជាក់ថា ចំពោះប្រតិបត្តិការចុះត្រួតពិនិត្យ និងផាកពិន័យ​លើពន្ធយាន្តជំនិះនៅទូទាំង​ខេត្តមណ្ឌលគិរី គឺមន្ត្រីជំនាញអនុវត្តទៅលើគ្រប់ប្រភេទ​យាន្តជំនិះ  មិនថា រថយន្តស្លាកលេខធម្មតា ស្លាកលេខ ខ.ម ឬ ន.ប គឺត្រូវអនុវត្តផាកពិន័យទាំងអស់  ប្រសិនបើម្ចាស់យាន្តជំនិះទាំងនោះ មិនបានបង់ពន្ធទាន់ពេលវេលា ពោលគឺមធ្យោបាយ ដឹកជញ្ជូន និងយាន្តជំនិះ ដែលមិនបានបង់ពន្ធ ក្រោយថ្ងៃទី៣១ ខែ​វិច្ឆិកា ឆ្នាំ២០២០។

ការត្រួតពិនិត្យ និងផាកពិន័យ​លើយានយន្ត ដែល​មិនបង់ពន្ធផ្លូវនេះ ត្រូវធ្វើឡើងនៅ​ទូទាំងប្រទេស ចាប់ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១៕ ដោយ៖ សាយ ករុណា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ