ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉េ​អ៊ឹម​ខេត្ត​ព្រះ​សីហ​នុ ឃាត់ខ្លួន​ក្រុម​​បង្ក​ហិ.ង្សា១០​នាក់ ដោយ​ទាំង​ឧត្តមសេនីយ៍​យោធា​ម្នាក់

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ បុរស​ម្នាក់ ជា​មន្ត្រី​យោធា​មាន​ឋានន្តរសក្តិ ថ្នាក់ឧត្តម​សេនីយ៍ រួម​ជាមួយ​គូកន ៩​នាក់​ផ្សេង​ទៀត ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ ធ្វើការ​ឃាត់ខ្លួន​នា​ល្ងាច​ថ្ងៃ​ទី​០២ ខែកុម្ភៈ…

ខេត្ត​ព្រះ​សីហ​នុ ៖ បុរស​ម្នាក់ ជា​មន្ត្រី​យោធា​មាន​ឋានន្តរសក្តិ ថ្នាក់ឧត្តម​សេនីយ៍ រួម​ជាមួយ​គូកន ៩​នាក់​ផ្សេង​ទៀត ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ ធ្វើការ​ឃាត់ខ្លួន​នា​ល្ងាច​ថ្ងៃ​ទី​០២ ខែកុម្ភៈ ឆ្នាំ​២០២១ បន្ទាប់​ពី​ពួក​គេ​ប្រើ​ហិង្សា ។

យោង​តាម​របាយការណ៍ កងរាជអាវុធហត្ថ បានអោយ​ដឹង​ថា កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​០២ ខែកុម្ភៈ ឆ្នាំ​២០២១ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត ចំនួន​០៥​នាក់ រថយន្ត​ស៊ី​រ៉ែ​ន​១​គ្រឿង ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ឯក អ៊ួ​ន ភិ​រម្យ មេបញ្ជាការ​រង​ស្រុក សហ​ការណ៍​ជាមួយ​កម្លាំង​ទីបញ្ជាការ​អាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ ចំនួន ២០​នាក់​ទៀត ដឹកនាំ​រួម​ដោយ​លោក វរសេនីយ៍ទោ ឆេ​ង វុ​ទ្ធី នាយសេនាធិការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ បាន​ធ្វើការ​ឃាត់ខ្លួន មនុស្ស​ចំនួន​១០​នាក់ ក្នុង​ករណី​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា មាន​រាយ​នាម​ដូច​ខាងក្រោម ៖

ទី​១- ឈ្មោះ គុយ ស៊ុន ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ជនជាតិ​ខ្មែរ មាន​តួនាទី នាយ​រង​សេនាធិការដ្ឋាន​អង្គរក្ស និង​ជា​អនុប្រធាន​ប្រចាំ​ទិស​ខេត្ត​ព្រះ​សីហ​នុ មាន​ទីលំនៅ​ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

ទី​២- ឈ្មោះ ស៊ា​ង វ​ណ្ណី ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​គ្រូបង្រៀន មាន​ទីលំនៅ​ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

ទី​៣- ឈ្មោះ ជី​ម ភា​រ៉ា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ បុគ្គលិក​ក្រុមហ៊ុន មាន​ទីលំនៅ ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

ទី​៤- ឈ្មោះ ថឿ​ន សុ​ថួន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​បើកបរ ស្នាក់​នៅ​ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

ទី​៥- ឈ្មោះ ហម រ៉ា ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​អ្នក​វាយ​ថ្ម ស្នាក់​នៅ​ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

ទី​៦- ឈ្មោះ មី ដូ​យ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ជាង​ឡាន មាន​ទីលំនៅ​ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។

ទី​៧- ឈ្មោះ ហ៊ឹ​ម ពេជ្រ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅ​ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

ទី​៨- ឈ្មោះ គុយ ប៊ុ​ន​ថន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​យោធា មាន​ទីលំនៅ​ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។

ទី​៩- ឈ្មោះ កី ឈុ​ន​លី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​បើកបរ មាន​ទីលំនៅ​ភូមិ​៦ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។

និង​ទី​១០- ឈ្មោះ ម៉ី ឆាយ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​៦ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។

កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ដកហូត​វត្ថុ​តាង រួម​មាន ៖
១- រថយន្ដ​ម៉ាក​ស៊ី​ណា​ពណ៌​ទ្រេ​អ៊ី ពាក់​ស្លាក​លេខ ខ​.​ភ​.​ម ២-១០៨៧ និង​ម៉ាក
២- រថយន្ដ ម៉ាក TOYATA PRIUS ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ 2AZ-7419
៣- ទូរស័ព្ទ​ដៃ​ចំនួន​១២​គ្រឿង
៤- ម៉ូតូ​ចំនួន​៥​គ្រឿង
៥- និង​កូនសោ​មួយ​ចំនួន
៦- អាវុធ​ខ្លី ម៉ាក​K៥៤ លេខ​២៨៣១ បង់​១ គ្រាប់​៨ ។

ការ​ឃាត់ខ្លួន និង​ដកហូត​វត្ថុ​តាង​ខាងលើ​នេះ​តាម​បណ្ដឹង​របស់​ឈ្មោះ ផល សុ​ភ័​ណ្ឌ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​អ្នកយាម​ដី​ឲ្យ​ក្រុមហ៊ុន ហ្វូ​ហា​យ ស្នាក់​នៅ​ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ ។

ដែល​ក្រុម​លោក​ឧត្តមសេនីយ៍ រួម​ជាមួយ​គូកន ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​មួយ នៅ​ចំណុច​ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០២ ខែកុម្ភៈ ឆ្នាំ​២០២១ ។

បច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុងធ្វើការ​សាកសួរ តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ