ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡានស៊េរីទំនើប​លោកផ្កាយ១​ជួបគ្រោះលើផ្លូវជាតិលេខ​៦​

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ តាមសេចក្តីរាយការណ៍បឋម​បាន​ឱ្យ​ដឹង​ថា មានករណី​រថយន្ត​ស៊េរីទំនើប​​មួយគ្រឿង​របស់​លោក​​ស្នងការ​រង​ខេត្ត​បន្ទាយមានជ័យ បានជួបគ្រោះថ្នាក់ចរាចរណ៍​ក្រឡាប់​ផ្ងារជើងឡើងលើ​ រងការ​ខូចខាតយ៉ាង​ដំណំ ប៉ុន្តែ​មិន​បណ្តាល​ឱ្យ​រងគ្រោះថ្នាក់ដល់​មនុស្ស​ណាម្នាក់ឡើយ ។ ចំណែកលោកស្នងការ​រងក៏ពុំមានរងគ្រោះថ្នាក់អ្វី​ដែរ​​ ។​…

ខេត្តបន្ទាយមានជ័យ ៖ តាមសេចក្តីរាយការណ៍បឋម​បាន​ឱ្យ​ដឹង​ថា មានករណី​រថយន្ត​ស៊េរីទំនើប​​មួយគ្រឿង​របស់​លោក​​ស្នងការ​រង​ខេត្ត​បន្ទាយមានជ័យ បានជួបគ្រោះថ្នាក់ចរាចរណ៍​ក្រឡាប់​ផ្ងារជើងឡើងលើ​ រងការ​ខូចខាតយ៉ាង​ដំណំ ប៉ុន្តែ​មិន​បណ្តាល​ឱ្យ​រងគ្រោះថ្នាក់ដល់​មនុស្ស​ណាម្នាក់ឡើយ ។ ចំណែកលោកស្នងការ​រងក៏ពុំមានរងគ្រោះថ្នាក់អ្វី​ដែរ​​ ។​

ហេតុការណ៍​ខាងលើនេះ​បានកើតឡើង​​កាលពី​វេលាម៉ោង​​៩​និង​​១០នាទី​យប់ថ្ងៃទី​២ កុម្ភៈ ឆ្នាំ​២០២១ ត្រង់​ចំណុច​ខាងកើត​សាលា​ឃុំ​ឈ្នួរមានជ័យ តាមបណ្តោយ​ផ្លូវជាតិ​លេខ​៦ ស្ថិត​ក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

រថយន្ត​មួយគ្រឿងដែលជួបគ្រោះថ្នាក់​​ខាងលើនេះម៉ាកឡង់គ្រីស្ស័រ ពណ៌ស ត្រូវបានគេស្គាល់​ថាជា​របស់​លោកផ្កាយ១ ស៊ីវ​ សុជាតិ ស្នងការរងខេត្តបន្ទាយមានជ័យ ។

តាមប្រភពព័ត៌មានបាន​ឱ្យ​ដឹង​ថា ​នៅពេល​ហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍​​ខាងលើកើតឡើង​ គេសង្កេតឃើញ​វត្ត​មានរបស់​លោកអ៊ុំ រាត្រី អភិបាល​ខេត្ត​បន្ទាយមានជ័យ ក៏បានចុះមកពិនិត្យនៅកន្លែងកើតហេតុ​ផងដែរ ។

ពាក់ព័ន្ធនឹងករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ ​គេមិនទាន់ដឹងពីមូលហេតុ​​នៅឡើយ​​ទេ ​។ ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ