ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​បន្តបន្ទាប់​ ករណី​ឆ្លង​ចរន្ត​អគ្គិស​នី​ឆេះ​៣​កន្លែង​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មានការ​ភ្ញាក់ផ្អើល​ចំនួន​៣​លើក​ជា​បន្តបន្ទាប់ ជុំវិញ​ករណី​ភ្លើង​ឆេះ​កាលពី​យប់​ថ្ងៃ​ទី​២ ខែកុម្ភៈ ឆ្នាំ​២០២១ ។ ករណី​ទី​១ កើតឡើង​នៅផ្ទះ​លក់​ឧបករណ៍​ជាងទង​និង​ម៉ាស៊ីន​យីហោ​«​គី​ម ងួ​ន​»…

រាជធានី​ភ្នំពេញ ៖ មានការ​ភ្ញាក់ផ្អើល​ចំនួន​៣​លើក​ជា​បន្តបន្ទាប់ ជុំវិញ​ករណី​ភ្លើង​ឆេះ​កាលពី​យប់​ថ្ងៃ​ទី​២ ខែកុម្ភៈ ឆ្នាំ​២០២១ ។

ករណី​ទី​១ កើតឡើង​នៅផ្ទះ​លក់​ឧបករណ៍​ជាងទង​និង​ម៉ាស៊ីន​យីហោ​«​គី​ម ងួ​ន​» ដោយ សារ​ការ​ឆ្លង​ចរន្តអគ្គិសនី តែ​ម្ចាស់ផ្ទះ​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​សុំ​រថយន្ត​ពន្លត់​អគ្គិភ័យ ទៅ​ធ្វើ​អន្តរាគមន៍​បាញ់​ពន្លត់​ទប់ស្កាត់​ទាន់​ពេលវេលា ។ ហេតុការណ៍​នេះ កើត ឡើង​នា​វេលា​ម៉ោង​ប្រមាណ​៩​និង​៣០​នាទី​យប់ ដែល​ផ្ទះ​ខាងលើ​លេខ​២០១ ស្ថិត​នៅ​តាម​ផ្លូវ​លេខ​២១៧ ជិត​ស្តុ​ប​ស្ហា​ល​ដី​ហ្គោ​ល ក្នុង​សង្កាត់​អូរ​ឫស្សី​ទី​៣ ខណ្ឌ​៧​មក​រា ។

ម្ចាស់ផ្ទះ​បាន​ប្រាប់​សមត្ថកិច្ច​ថា ផ្ទះ​ដែល​គាត់​បើក​លក់​ឧបករណ៍​ជាងទង​និង​ម៉ា​សុ​ី​ន​នោះ​ពុំ​មាន​មនុស្ស​ស្នាក់​នៅទេ ។ លុះ​នៅ​វេលា​ម៉ោងជាង​៩​យប់ មាន​អ្នក​រស់នៅ​ក្បែរ​នោះ​ឃើញ​មានផ្សែងហុយ​ចេញពី​ក្នុងផ្ទះ​ខាងលើ ក៏​ទូរស័ព្ទ​ទៅប្រាប់​គាត់​ដែល​ស្នាក់​នៅ​ជិត​នោះ​ដែរ​ឲ្យ​បើកទ្វារក៏​ឃើញ​មាន​អណ្ដាតភ្លើង​កំពុង​ឆាបឆេះ​ឧ​បករ​ណ៍​នៅ​ក្នុង​នោះ ។

ភ្លាម​ៗ បាន​នាំ​គ្នា​យក​បំពង់​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​បំពង់​ទៅ​បាញ់​ទប់ស្កាត់ និង​ទាក់ទង​ហៅ​រថយន្ដ​ពន្លត់​អគ្គិភ័យរបស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញមក​ជួយ​អន្តរា គមន៍​បាញ់​ទឹក​ទប់ស្កាត់​ទាន់ពេលវេលា ។ ក្នុង​ហេតុការណ៍​នេះ សមត្ថកិច្ច​ប្រើប្រាស់ រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​១​គ្រឿង​បាញ់​ទឹក​ពន្លត់ និង​មិន​មាន​អ្នក​រង​របួស​ឡើយ ។ ឯការ​ខូចខាត​មាន​តែ​ម៉ូ​ទ័​រ​ស្វាន​ចំនួន​៥​គ្រឿង​ប៉ុណ្ណោះ ។

ករណី​ទី​២ បង្គោល​ភ្លើង​មួយ​កន្លែង​បាន​ឆ្លង​ចរន្ត​ទុ​ស្សេ​បណ្តាល​ឱ្យ​ឆេះ​ផ្អើល​ដល់​អ្នក​រស់​ក្បែរ​នោះ ទាក់ទង​ទៅ​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍​ផ្តាច់​ចរន្ត​ទើប​រលត់​ទៅ​វិញ ។ ហេតុ ការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៩​និង​៥០​នាទី​យប់ នៅ​ខ្លោង ទ្វារវត្ត​ពោធិ៍ ជិត​មហាវិថី​ឈ្នះ ឈ្នះ សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ប្រភព​ព័ត៌ មាន​ពី​អ្នក​រស់​ជិត​កន្លែង​កើតហេតុនោះ​ថា ដំបូង​ពួក​គាត់​ឮ​សំឡេង​ផ្ទុះ​ចេញពី​បង្គោល​ខាងលើ​ហើយ​ក៏​មាន​ភ្លើង​ឆាបឆេះ​ឡើង ទើប​នាំ​គ្នា​ផ្អើល​ឆោឡោ​ព្រោះ​ខ្លាច​រាលដាល​ឆេះដល់​ផ្ទះ និង​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​ឲ្យ​មក​ជួយ​អន្តរាគមន៍​ភ្លាម​ៗ ។ លុះ​ពេល​នគរបាល​ប៉ុស្តិ៍​សំរោង​ក្រោម​ទៅ​ដល់ ក៏​បាន​ទាក់ទង​បន្តទៅ​ខាង​អគ្គិសនី​ឲ្យ​មក​ជួយ​អន្តរាគមន៍​និង​ស្រាវជ្រាវ​រក​មូលហេតុ ។

ភ្លាម​ៗ​នោះ​ដែរ សមត្ថកិច្ច​ក៏​បាន​សហការ​ជាមួយនឹង​ប្រជាពលរដ្ឋ​នាំ​គ្នា​ទៅ​កាច់​ប៉ា​រែ​ត​ផ្តាច់ចរន្ត​ភ្លើង ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​ឆេះ​រាលដាល​បន្ត​ទៀត ហើយ​ភ្លើង​ឆេះ​ក៏​ចុះ​ខ្សោយ​រហូត​រលត់​អស់ទៅ​វិញ​ទាំងស្រុង ។ ក្រោយ​ពេល​កើតហេតុ មន្ត្រី​ខាង​អគ្គិសនី​បាន​ទៅ​ដល់​និង​ធ្វើការ​ពិនិត្យ​ស្រាវជ្រាវ​ក៏​រក​មើលឃើញ​ថា មូលហេតុ​ដែល​នាំ​ឲ្យ​ឆាបឆេះ​គឺ​មក​ពី​ឆ្លង​ចរន្ត​ខ្សែកាប ក៏​បណ្ដាល​ឲ្យ​ផ្ទុះ​ប្រអប់​ភ្លើង ។

ករណី​ទី​៣ គឺ​ឆាបឆេះ​នៅ​បន្ទប់ក្រោមដី​ដាក់សម្ភារ​ក្នុង​ហាង​មួយ ដោយ​មាន​ផ្សែង​ខ្មៅខ្មួលហុយ​ឡើង​ទៅ​លើ​អាកាស បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ម្ចាស់​ហាង​ទាក់ទង​ហៅ​សមត្ថកិច្ច​ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ទៅ​ធ្វើ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ ។ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១១​និង​៣០​នាទី​យប់ នៅ​ហាង​ទុក​ចោល​គ្មាន​ឈ្មោះ​មួយ​ស្ថិត​នៅ​ចំណុច​កែង​រវាងផ្លូវ​លេខ​១៨០​និង​ផ្លូវ​លេខ​៦៣ ភូមិ​៨ សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ ។

ម្ចាស់​ហាង​ឈ្មោះ ហួត អៀង​ឡេ​ង ភេទ​ប្រុស អាយុ​៤០​ឆ្នាំ បាន​ឲ្យ​ដឹង​ថា បន្ទប់ក្រោម
ដី​នោះ​គឺជា​បន្ទប់​ទុក​ចោល ដាក់​តែ​ចានឆ្នាំង​តិចតួច​ប៉ុណ្ណោះ ។ មុន​កើតហេតុ ពួក​គាត់​សម្រាក​នៅ​ជាន់​លើ​ស្រាប់តែ​ធំក្លិន​ឈ្ងៀម និង​មាន​ផ្សែងហុយ​ពេញ​ក្នុង​ហាង ក៏​នាំ​ដើរ​រក​មើល​ទើប​ដឹង​ថា មាន​ភ្លើង​កំពុង​ឆាបឆេះ​បន្ទប់ក្រោមដី​ដាក់​សម្ភារ ។ ភ្លាម​ៗ គាត់​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ទៅ​ធ្វើ​អន្តរាគមន៍​បាញ់​ពន្លត់​ភ្លាម​ៗ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ