ក្រសួងពាណិជ្ជកម្មប្រទេសកម្ពុជានិងសាធារណរដ្ឋកូរ៉េបានបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៃប្រទេសទំាងពីរហើយនៅថ្ងៃទី៣ខែកុម្ភៈឆ្នាំ២០២១នេះ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីប្រទេសទំាងពីរគេរំពឹងថាថ្នាក់ដឹកនាំសាធារណរដ្ឋកូរ៉េនិងកម្ពុជានឹងចុះហត្ថលេខាជាផ្លូវការ នៅពាក់កណ្តាលឆ្នាំនេះ។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនេះ មានគោលបំណងពង្រឹងភាពជាដៃគូសេដ្ឋកិច្ចនិងពង្រឹកការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្មទ្វេភាគីឲ្យកាន់តែមានភាពទូលំទូលាយ ដោយផ្តល់ប្រយោជន៍ឲ្យគ្នាទៅវិញទៅមក សំដៅបង្កើតផលប្រយោជន៍សេដ្ឋកិច្ច និងសុខមាលភាព ប្រជាជន និហធុរកិច្ចនៃប្រទេសទំាងពីរឲ្យកាន់ប្រសើរឡើងបន្ថែមទៀត។ បើតាមការបញ្ជាក់របស់ក្រសួងពាណិជ្ជកម្ម។
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្ក និងលោកស្រី Yoo Myung-hee រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មសាធារណកូរ៉េ បានជួបប្រជុំពិភាក្សាគ្នានៅព្រឹកថ្ងៃទី៣កុម្ភៈនេះ តាមប្រព័ន្ធវីដេអូ ដើម្បីបញ្ចប់អត្ថបទកិច្ចព្រមព្រៀង ដែលបានចរចាជាច្រើនខែមកហើយនោះ។
តាមសេចក្តីជូនដំណឹងរបស់ក្រសួងបានបញ្ជាក់ថា កិច្ចព្រមព្រៀងនេះគ្រប់ដណ្តប់លើពាណិជ្ជកម្មទំនិញដែលក្នុងនោះរួមមានស្តង់ដារ បទប្បញ្ញត្តិ បច្ចេកទេស និងនីតិវិធីវាយតម្លៃអនុលោមភាព វិធានការអនាម័យនិងភូតគាមអនាម័យ និងគ្របដណ្តប់ផងដែរលើឧបាស្រ័យពាណិជ្ជកម្ម វិធានដើមកំណើត និងវិធីគយនិងកិច្ចសម្រួលពាណីជ្ជកម្ម កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច តម្លាភាព យន្តការដោះស្រាយវិវាទ អញ្ញត្រកម្ម ការរៀបចំស្ថាប័ន និងអវសាសន្តបញ្ញត្តិ។
ក្រសួងពាណិជ្ជកម្មកម្ពុជាបានបញ្ជក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជានិងសាធារណកូរ៉េនេះ នឹងពង្រឹងបន្ថែមទៀតលើការធ្វើសរីភាវូបនីយកម្មទីផ្សាររវាងប្រទេសទំាងពីរលើសពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានសប្រាប់ ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន កូរ៉េ បិងកិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលទើបតែបានចុះហត្ថលេខានាពេលថ្មីៗនេះ។
នៅពេលចុះហត្ថលេខាជាផ្លូវការហើយ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាកូរ៉េ ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីទី២ ដែលកម្ពុជាមានជាមួយប្រទេសជាមិត្ត។ កម្ពុជានិងចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនិងគ្នាកាលពីឆ្នាំកន្លងទៅ។ ជាមួយគ្នានេះ កម្ពុជាកំពុងចរចាជាមួយប្រទេសផ្សេងទៀតក្នុងការបង្កើតកិច្ចព្រមព្រៀមពាណិជ្ជកម្មសេរីទ្វេភាគីនេះ។
តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាសាធារណកូរ៉េនេះ ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា នឹងលើកកម្ពស់ការនាំចេញរបស់កម្ពុជាទៅកាន់សាធារណកូរ៉េបន្ថែមទៀតលើទំនិញដែលធ្លាប់នាំចេញនាពេលកន្លងមក មានផលិតផលសម្លៀកបំពាក់និងវាយនភណ្ឌ ស្បែកជើង កាបូប គ្រឿងបន្លាស់ ឧបករណ៍អេឡិចត្រនិច កៅស៊ូ និងផលិតផលកសិកម្ម ជាដើម។
គិតត្រឹមខែវិច្ឆិកាឆ្នាំ២០២០ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-កូរ៉េខាងត្បូងសម្រេចបានក្នុងទំហំទឹកប្រាក់ប្រមាណជិត៨០០លានដុល្លារ។ ទំហំពាណិជ្ជកម្មនេះមានការធ្លាក់ចុះ១៥%បើធៀបទៅនឹងទំហំពាណិជ្ជកម្មដែលប្រទេសទាំង២សម្រេចបានកាលពីឆ្នាំ២០១៩។ ការធ្លាក់ចុះត្រូវបានមន្រ្តីថាមកពីជំងឺកូវីដ១៩៕
ចែករំលែកព័តមាននេះ