ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​គួរ​ស្វែងរក​សេចក្តីសុខ​តាម​វិធី​ណា ?

4 ឆ្នាំ មុន

បុគ្គល​ពួក​ខ្លះ​ស្វែងរក​សុខ តែ​បែរជា​បង្កហេតុ​ទៅ​រក​សេចក្ដី​ទុក្ខ​វិញ ។ ការ​ស្វែងរក​សេចក្តីសុខ​ដែល​ត្រឹមត្រូវ​គប្បី​ប្រព្រឹត្ត​ទៅ​តាម​ផ្លូវ​ព្រះធម៌ គួរ​ហ្វឹកហាត់​៥​ចំណុច ជីវិត​នឹង​បាន​សុខក្សេមក្សាន្ត​មិន​ខាន ។ ១- ចូរ​ធ្វើ​ជា​មនុស្ស​ធម្មតា​ៗ​ទៅ​បាន​ហើយ ចូរ​កុំ​ប្រកាន់​ថា…

បុគ្គល​ពួក​ខ្លះ​ស្វែងរក​សុខ តែ​បែរជា​បង្កហេតុ​ទៅ​រក​សេចក្ដី​ទុក្ខ​វិញ ។ ការ​ស្វែងរក​សេចក្តីសុខ​ដែល​ត្រឹមត្រូវ​គប្បី​ប្រព្រឹត្ត​ទៅ​តាម​ផ្លូវ​ព្រះធម៌ គួរ​ហ្វឹកហាត់​៥​ចំណុច ជីវិត​នឹង​បាន​សុខក្សេមក្សាន្ត​មិន​ខាន ។

១- ចូរ​ធ្វើ​ជា​មនុស្ស​ធម្មតា​ៗ​ទៅ​បាន​ហើយ ចូរ​កុំ​ប្រកាន់​ថា អញ​ជា​មនុស្ស​សំខាន់ គេ​ត្រូវ​គោរព​យើង​យ៉ាងនេះ យ៉ាងនោះ​ឲ្យ​សោះ ព្រោះ​បើកាលណា​មិន​គាប់​តាម​បំណង​នឹង​នាំ​ក្តី​សៅហ្មង ត្រូវធ្វើ​ខ្លួន​ជា​មនុស្ស​ធម្មតា​ៗ​ទៅ​បាន​ហើយ ។

២-​រៀន​អប់រំ​បន្ទុំ​ចិត្ត​ឲ្យ​ខ្លួនឯង​ជា​អ្នកចេះ​សន្សំ គឺ​សន្សំ​សេចក្ដី​ល្អ​នោះ​ឯង ។

៣-​ហ្វឹកហាត់​ឲ្យ​ខ្លួនឯង​ជា​មនុស្ស​សប្បាយ​ៗ គឺ​សប្បាយ​នឹង​ការ​ស្ដាប់​ព្រះធម៌ ។

៤-​ហ្វឹកហាត់​ឲ្យ​ខ្លួនឯង​ស្គាល់​ច្បាប់ធម្មជាតិ​ថា អ្វី​ៗ​ក្នុង​លោក​នេះ​សុទ្ធតែ​មានការ​កន្លង​ទៅ​ជា​ធម្មតា សុខ​ក្តី ទុក្ខ​ក្តី​ក៏​ត្រូវ​កន្លង​ទៅ​ជា​ធម្មតា​ដែរ​កុំ​សោមនស្ស ទោមនស្ស​អ្វី​ឡើយ ។

៥-​រៀន​ហ្វឹកហាត់​ឲ្យ​ខ្លួនឯង​រួច​ផុត​អំពី​ភាព​ជា​ទាសៈ​នៃ​មាសប្រាក់ គឺ​ត្រូវ​ហ្វឹកហាត់​ឲ្យ​ចេះ​ល្មម​ជាមួយនឹង​របស់​បរិភោគ​ប្រើប្រាស់​ទើប​ស្ងប់​អារម្មណ៍ ៕ សាន សា​រិ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ