ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេង​លុយ​ខ្មែរ​មាន​កណ្តាប់ដៃ​ធ្ងន់​ជាង​លុយ​ជប៉ុន តែ​ចាញ់​ប្រៀប​លុយ​កូរ៉េ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ហាងឆេង​ប្រាក់​រៀល​ខ្មែរ​មាន​កណ្តាប់ដៃ​ធ្ងន់​ជាង​ប្រាក់​យ៉េន​ជប៉ុន ប៉ុន្តែ ចាញ់​ប្រៀប​ប្រាក់​វុន​កូរ៉េ ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ០២​ខែកុម្ភៈ ឆ្នាំ…

រាជធានី​ភ្នំពេញ ៖ ហាងឆេង​ប្រាក់​រៀល​ខ្មែរ​មាន​កណ្តាប់ដៃ​ធ្ងន់​ជាង​ប្រាក់​យ៉េន​ជប៉ុន ប៉ុន្តែ ចាញ់​ប្រៀប​ប្រាក់​វុន​កូរ៉េ ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ០២​ខែកុម្ភៈ ឆ្នាំ ២០២១​នេះ​បានឱ្យ ដឹង​ថា ១០០​យ៉េន​ជប៉ុន ទិញ​ចូល​ត្រឹមតែ ៣៨៨០ រៀល លក់​ចេញ ៣៩១៨ រៀល ខណៈ​កាល ពី​ថ្ងៃ​ម្សិលមិញ ទិញ​ចូល ៣៨៨៣ រៀល និង​លក់​ចេញ​រហូត​ដល់ ៣៩២២ រៀល​ឯណោះ ។

ទន្ទឹម​នេះ​ហាងឆេង​ប្រាក់​វុន​កូរ៉េ​ធៀប​នឹង​ប្រាក់​រៀល​ខ្មែរ​ថ្ងៃនេះ​ដែរ គឺ ១០០​វុន​កូរ៉េ ទិញ​ចូល រហូត​ដល់ ៣៦៤ រៀល លក់​ចេញ ៣៦៨ រៀល ដែល​កាលពី​ថ្ងៃ​ម្សិលមិញ ទិញ​ចូល​ត្រឹមតែ ៣៦៣ រៀល និង​លក់​ចេញ​តែ ៣៦៧ រៀល​ប៉ុណ្ណោះ ។

សម្រាប់​ថ្ងៃនេះ​ដែរ​ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ធៀប​នឹង​ប្រាក់​ប្រទេស​ឯទៀត​រួម​មាន ៖ ១​ដុល្លារ អា​មេ​រិ​ក ស្មើនឹង ៤០៦៩ រៀល​, ១​អឺ​រ៉ូ ទិញ​ចូល ៤៩០៩ រៀល លក់​ចេញ ៤៩៥៨ រៀល ខណៈ ១​ដុល្លារ​អូស្ត្រាលី ទិញ​ចូល ៣១០៣​ រៀល លក់​ចេញ ៣១៣៤ រៀល ។

ជាមួយ​គ្នា​នេះ ១​យន់​ចិន ទិញ​ចូល ៦២៩ រៀល លក់​ចេញ ៦៣៥ រៀល ខណៈ ១​បាត​ថៃ ទិញ​ចូល ១៣៦ រៀល លក់​ចេញ ១៣៧ រៀល និង ១០០០​ដុ​ង​វៀតណាម ទិញ​ចូល ១៧៧ រៀល លក់​ចេញ ១៧៨ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ