ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វាមី​ល្អ​គួរ​ផ្តល់​របស់​អ្វី​ដល់​ភរិយា ?

4 ឆ្នាំ មុន

បើ​តាម​ទស្សនៈ​ព្រះពុទ្ធ​សាសនា​បាន​ពន្យល់​ថា ប្តី​ល្អ​ដែល​ស័ក្តិ​សមជា​បុរស​មេ​គ្រួសារ​ដែល​ស្ត្រី​ប្រាថ្នា​ចង់បាន គឺជា​បុរស​ដែល​មាន​បេះដូង​ជា​ជម្រក​ដ៏​កក់ក្តៅ​សម្រាប់​គូជីវិត​ខ្លួន ។ តើ​បុរស​ជា​ស្វាមី​គួរ​ផ្តល់​អ្វី​ទៅ​នាង​ជា​ភរិយា ? ស្វាមី​ដែល​ស្គាល់​ការណ៍​ពិត ស្គាល់​ពី​តម្លៃ​នៃ​មនុស្សជាតិ ពិសេស​ស្ត្រីភេទ គួរ​ផ្តល់​អភ័យ​គឺ​ក្ដី​សន្ដោស…

បើ​តាម​ទស្សនៈ​ព្រះពុទ្ធ​សាសនា​បាន​ពន្យល់​ថា ប្តី​ល្អ​ដែល​ស័ក្តិ​សមជា​បុរស​មេ​គ្រួសារ​ដែល​ស្ត្រី​ប្រាថ្នា​ចង់បាន គឺជា​បុរស​ដែល​មាន​បេះដូង​ជា​ជម្រក​ដ៏​កក់ក្តៅ​សម្រាប់​គូជីវិត​ខ្លួន ។

តើ​បុរស​ជា​ស្វាមី​គួរ​ផ្តល់​អ្វី​ទៅ​នាង​ជា​ភរិយា ? ស្វាមី​ដែល​ស្គាល់​ការណ៍​ពិត ស្គាល់​ពី​តម្លៃ​នៃ​មនុស្សជាតិ ពិសេស​ស្ត្រីភេទ គួរ​ផ្តល់​អភ័យ​គឺ​ក្ដី​សន្ដោស និង​ការ​មើលថែ​រក្សា​ដល់​ភរិយា​មុន​អ្វី​ៗ​ទាំងអស់​មាន ទ្រព្យសម្បត្តិ លុយកាក់​ជាដើម ។

ដោយហេតុ​ថា ក្នុង​រង្វង់​គ្រួសារ​បើ​មិន​មានការ​ផ្តល់​អភ័យ​ឱ្យ​គ្នា​ទេ ការ​ចាំ​ចាប់កំហុស​គ្នា​រមែង​កើត​មាន​ជា​បន្តបន្ទាប់ ហើយ​គ្រួសារ​នោះ​នឹង​មិន​មាន​សុខ​ភ​មង្គល​ឡើយ ។

ហេតុនេះ​ដើម្បី​សេចក្តីសុខ​សុភមង្គល​ក្នុង​រង្វង់​គ្រួសារ ស្វាមី​គួរ​ផ្តល់​អភ័យ​ដល់​ភរិយា​មុន​គេ​បំផុត តែ​ត្រូវ​ឱ្យ​ដោយ​ស្មោះ​អស់​មួយ​ជីវិត មិនមែន​ជា​ការ​ឱ្យ​ដោយ​ផ្គាប់ផ្គន់ បំពេញចិត្ត​ភរិយា​បាន​តែ​មួយ​ដង្ហើមចង្រិត​នោះ​ទេ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ