ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃមួយ នៅក្នុងខេត្ត​ប៉ៃលិន ត្រូវបានអភិបាលខេត្ត ដោះ​ស្រាយ​បញ្ចប់ តាមនយោបាយ​ឈ្នះឈ្នះ

3 ឆ្នាំ មុន
  • ប៉ៃលិន

ប៉ៃលិន៖ ​មានករណីទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃមួយ បានកើតឡើងដ៏ក្តៅគគុក អស់​រយ:ពេលជាយូរថ្ងៃខែមកហើយ នៅក្នុងខេត្តប៉ៃលិន ដោយអាជ្ញាធរមូលដ្ឋាន មិនអាចដោះស្រាយជូនបាននោះ ឡើយ។ ប៉ុន្តែ​លុះក្រោយពីស្តាប់ការបកស្រាយ​ពី​គ្រប់គាភីពាក់ព័ន្ធទាំងសងខាងរួចមក ទើបលោកជំទាវ…

ប៉ៃលិន៖ ​មានករណីទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃមួយ បានកើតឡើងដ៏ក្តៅគគុក អស់​រយ:ពេលជាយូរថ្ងៃខែមកហើយ នៅក្នុងខេត្តប៉ៃលិន ដោយអាជ្ញាធរមូលដ្ឋាន មិនអាចដោះស្រាយជូនបាននោះ ឡើយ។ ប៉ុន្តែ​លុះក្រោយពីស្តាប់ការបកស្រាយ​ពី​គ្រប់គាភីពាក់ព័ន្ធទាំងសងខាងរួចមក ទើបលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានប្រើយន្តការដោះស្រាយតាមរបៀបសម្របសម្រួល មិនឱ្យមានបញ្ហាបន្តទៀត ពោលគឺការដោះស្រាយតាមបែបសន្តិវិធី ដោយគ្មានអ្នកណាចាញ់ ឬគ្មានអ្នកណាឈ្នះនោះឡើយ ដោយតម្រូវឱ្យពួកគេឈ្នះទាំងអស់គ្នា ព្រមទាំងសុខចិត្តរៀងៗខ្លួន​។

ការ​ដោះស្រាយបញ្ហាទំនាស់នេះ បានធ្វើឡើង កាលពីថ្ងៃទី០១ ខែកុម្ភ: ឆ្នាំ២០២១ ស្ថិតនៅក្នុងសាលប្រជុំសាលាខេត្ត ដោយភាគីជំលោះទាំងសាងខាង បាន​ឯកភាពគ្នា ទទួលយកដោយពេញចិត្ត និងសប្បាយរីករាយទាំងអស់គ្នា ព្រមទាំងបញ្ចប់រឿងរ៉ាវដោយសន្តិវិធីផងដែរ​។

ជាមួយគ្នានោះដែរ គូទំនាស់ទាំងពីរ បានទទួលយកការដោះស្រាយដោយ​សប្បាយរីករាយក្នុងចិត្តយ៉ាងខ្លាំង និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកជំទាវអភិបាលខេត្តប៉ៃលិន ដែលបានចំណាយពេលវេលាដ៏មានតម្លៃ និងកម្លាំងកាយចិត្ត ក្នុងការជួយសម្របសម្រួលដោះស្រាយ ឱ្យបានទទួលនូវ​ការឈ្នះឈ្នះ​ទាំងអស់គ្នា។

គូទំនាស់​ ក៏បានសន្យាថា ពេលត្រឡប់ទៅផ្ទះវិញ គឺគ្មានភាពគុំគួននៅក្នុ​ងចិត្ត​នោះឡើយ និងទទួលយកការដំណោះស្រាយដ៏ឈ្លាសវៃនេះ និងជូនពរ​ឲ្យលោកជំទាវ ទទួលបានជោគជ័យគ្របភារកិច្ចផងដែរ​៕ ដោយ​៖ នីយ៉ា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ