ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេង​ប្រាក់​រៀល​មាន​កម្លាំង​យ៉ាងណា​ធៀប​នឹង​ប្រាក់​ប្រទេស​សំខាន់​ៗ​ទាំងនេះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្រាប់​ថ្ងៃ​ដើម​ស​ប្តា​ហ៍​នេះ សូម​មក​តាមដាន​ហាងឆេង​ប្រាក់​រៀល​ខ្មែរ ធៀប​នឹង​ប្រាក់​ប្រទេស​សំខាន់​ៗ​មួយ​ចំនួន ថា​តើ​មាន​អត្រា​យ៉ាងណា ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ០១​ខែកុម្ភៈ…

រាជធានី​ភ្នំពេញ ៖ សម្រាប់​ថ្ងៃ​ដើម​ស​ប្តា​ហ៍​នេះ សូម​មក​តាមដាន​ហាងឆេង​ប្រាក់​រៀល​ខ្មែរ ធៀប​នឹង​ប្រាក់​ប្រទេស​សំខាន់​ៗ​មួយ​ចំនួន ថា​តើ​មាន​អត្រា​យ៉ាងណា ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ០១​ខែកុម្ភៈ ឆ្នាំ ២០២១​នេះ​បានឱ្យ​ដឹង​ថា ១​ដុល្លារ​អា​មេ​រិ​ក ស្មើនឹង ៤០៦៥ រៀល​, ១​អឺ​រ៉ូ ទិញ​ចូល ៤៩២៨ រៀល លក់​ចេញ ៤៩៧៧ រៀល និង ១​ដុល្លារ​អូស្ត្រាលី ទិញ​ចូល ៣១០០ រៀល លក់​ចេញ ៣១៣១ រៀល ។

ថ្ងៃនេះ​ផង​ដែរ​ហាងឆេង​ប្រាក់​យន់​ចិន ១​យន់​ចិន ទិញ​ចូល ៦៣៣ រៀល លក់​ចេញ ៦៣៩ រៀល ហើយ ១០០​យ៉េន​ជប៉ុន ទិញ​ចូល ៣៨៨៣ រៀល លក់​ចេញ ៣៩២២ រៀល ខណៈ ១០០​វុន​កូរ៉េ ទិញ​ចូល ៣៦៣ រៀល លក់​ចេញ ៣៦៧ រៀល ។

ទន្ទឹម​នេះ ១​ដុល្លារ​សាំង​ហ្គា​ពួរ ទិញ​ចូល ៣០៥៧ រៀល លក់​ចេញ ៣០៨៨ រៀល ខណៈ ១​បាត​ថៃ ទិញ​ចូល ១៣៦ រៀល លក់​ចេញ ១៣៧ រៀល និង ១០០០​ដុ​ង​វៀតណាម ទិញ​ចូល ១៧៦ រៀល លក់​ចេញ ១៧៨ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ