ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​នគរបាល​ពាក់​ផ្កាយ​១ ដល់​ផ្កាយ​៣ ចំនួន​៤៣​រូប ត្រូវ​​បាន​​ដាក់​ឲ្យ​ចូល​និវត្តន៍

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជា​ធានី​ភ្នំពេញ ៖ យ៉ាង​ហោច​ណាស់​មាន​មន្ត្រី​នគរបាល​ពាក់​ផ្កាយ​១ ដល់​ផ្កាយ​៣ ចំនួន​៤៣​រូប ត្រូវ​បាន​ព្រះមហាក្សត្រ​ដាក់​ឲ្យ​ចូល​និវត្តន៍ ។ នេះ​បើ​យោង​តាម​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃ​ទី ៣០​ ខែ…

រាជា​ធានី​ភ្នំពេញ ៖ យ៉ាង​ហោច​ណាស់​មាន​មន្ត្រី​នគរបាល​ពាក់​ផ្កាយ​១ ដល់​ផ្កាយ​៣ ចំនួន​៤៣​រូប ត្រូវ​បាន​ព្រះមហាក្សត្រ​ដាក់​ឲ្យ​ចូល​និវត្តន៍ ។ នេះ​បើ​យោង​តាម​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃ​ទី ៣០​ ខែ មករា ឆ្នាំ​២០២១ និង​ឡាយ​ព្រ​ហ​ស្ថ​លេខា​ដោយ​ព្រះករុណា ព្រះបាទ សម្ដេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា ។

នៅ​ក្នុង​ព្រះរាជក្រឹត្យ​នេះ​ព្រះមហាក្សត្រ​នៃ​កម្ពុជា បាន​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​ដាក់​ឲ្យ​ចូល​​និវត្តន៍​នាយ​នគរបាល​ថ្នាក់​ឧត្តមសេនីយ៍ឯក (​ផ្កាយ​៣) ចំនួន ៤ រូប​, ឧត្តមសេនីយ៍ទោ (ផ្កាយ​២) ចំនួន ២៤ រូប និង​ឧត្តមសេនីយ៍ត្រី (​ផ្កាយ​១) ១៥ រូប ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ​កម្ពុជា​សរុប ៤៣ រូប ។

នាយ​នគរបាល​ថ្នាក់​ឧត្តមសេនីយ៍ឯក (​ផ្កាយ​៣) ចំនួន ៤ រូប ដែល​ត្រូវ​ព្រះមហាក្សត្រ​ត្រាស់​បង្គាប់​​ដាក់​ឲ្យ​ចូល​និវត្តន៍ រួម​មាន ឧត្តមសេនីយ៍ឯក ហួរ ឡាយ​, ឧត្តមសេនីយ៍ឯក ធា​ម ប៊ុ​ន​សេង​, ឧត្តមសេនីយ៍ឯក ញ៉ែ​ម មុនីនាថ និង​ឧត្តមសេនីយ៍ឯក សា​ឯម សា​វុ​ធ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ