ក្នុង​ឆ្នាំ​២០២០​ ការ​កាប់​បំផ្លាញ​ព្រៃ​អា​ម៉ា​ហ្សូ​ន​នៅ​មានការ​កើនឡើង – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុង​ឆ្នាំ​២០២០​ ការ​កាប់​បំផ្លាញ​ព្រៃ​អា​ម៉ា​ហ្សូ​ន​នៅ​មានការ​កើនឡើង

4 ខែ មុន

ប្រទេស​ប្រេ​ស៊ី​ល ៖ យោង​តាម​អង្គការ​អភិរក្ស​ព្រៃ​អា​ម៉ា​ហ្សូ​ន​ថា តំបន់​ព្រៃ​នោះ​មាន​ទំហំ​ប៉ុនប្រទេស​អ៊ី​ស្រា​អែ​ល បាន​ត្រូវ​គេ​កាប់​បំផ្លាញ​កាលពីឆ្នាំ​២០២០ ដោយ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​តំបន់​នោះ​មានការ​កើន​ថែម​ដល់​២១%​បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៩ ។ តាម​អង្គការ​អា​មេ​រិ​ក​នោះ​ថា ព្រៃឈើ​អា​ម៉ា​ហ្សូ​ន​ក្នុង​ឆ្នាំ​២០២០​រង​ការ​កាប់​បំផ្លាញ​ឬ​ដុតបំផ្លាញ​ថែម ក្នុង​ទំហំ​ប្រមាណ​ជា​២១.០០០​ម៉ែត្រក្រឡា​ពោល​មាន​ទំហំ​ប៉ុន​រដ្ឋ​ញូ​វ​ចឺ​ស៊ីអា​មេ​រិ​ក…

ប្រទេស​ប្រេ​ស៊ី​ល ៖ យោង​តាម​អង្គការ​អភិរក្ស​ព្រៃ​អា​ម៉ា​ហ្សូ​ន​ថា តំបន់​ព្រៃ​នោះ​មាន​ទំហំ​ប៉ុន
ប្រទេស​អ៊ី​ស្រា​អែ​ល បាន​ត្រូវ​គេ​កាប់​បំផ្លាញ​កាលពីឆ្នាំ​២០២០ ដោយ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​តំបន់​នោះ​មានការ​កើន​ថែម​ដល់​២១%​បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៩ ។

Picture

តាម​អង្គការ​អា​មេ​រិ​ក​នោះ​ថា ព្រៃឈើ​អា​ម៉ា​ហ្សូ​ន​ក្នុង​ឆ្នាំ​២០២០​រង​ការ​កាប់​បំផ្លាញ​ឬ​ដុតបំផ្លាញ​ថែម ក្នុង​ទំហំ​ប្រមាណ​ជា​២១.០០០​ម៉ែត្រក្រឡា​ពោល​មាន​ទំហំ​ប៉ុន​រដ្ឋ​ញូ​វ​ចឺ​ស៊ីអា​មេ​រិ​ក ។

លោក MATT FINER អ្នក​ទទួលខុសត្រូវ​នៃគម្រោង​ត្រួតពិនិត្យ​ព្រៃ​អា​ម៉ា​ហ្សូ​ន​ដឹកនាំ​ដោយ​អង្គការ​នោះ​ថ្លែង​ថា តួលេខ​នេះ​ពិតជា​មិនធម្មតា ។ ខ្ញុំ​គិត​ថា​ឆ្នាំ​២០១៩​ត្រូវ​បាន​ចាត់ទុកជា​ឆ្នាំ​ដ៏
អាក្រក់​បំផុត​សម្រាប់​ព្រៃ​អា​ម៉ា​ហ្សូ​ន​ប្រេ​ស៊ី​ល ។ រួច​ឆ្នាំ​២០២០​ការ​បំផ្លាញ​ព្រៃឈើ​នៅ​តែ​អាក្រក់​ខ្លាំង ។

Picture

ប្រទេស​បូ​លី​វី​ជា​ប្រភព​នៃ​ការ​កើនឡើង​ខ្ពស់ នៃ​ការ​បំផ្លាញ​ព្រៃឈើ​អា​ម៉ា​ហ្សូ​ន បើ​ប្រៀបធៀប
ទៅ​នឹង​ឆ្នាំ​២០១៩ ដោយសារ​ជា​ពិសេស​ភ្លើង​ឆេះ​ព្រៃ​ដែល​បំផ្លាញ​ព្រៃឈើ CHIQUITANODRY ។ បើ​គិត​ពី​ទំហំ​ប្រេ​ស៊ីល​នៅ​តែ​ជា​អ្នក​បំផ្លាញ​ព្រៃឈើ​អា​ម៉ា​ហ្សូ​ន​ក្នុង​កម្រិត​ប្រហាក់ប្រហែល​គ្នា​នឹង​កាលពី​ឆ្នាំ​២០១៩ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

Picture