ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុននេះ ប្រទះ​ឃើញឆ្អឹង​មនុស្ស និង​គ្រាប់​មិន​ទាន់​ផ្ទុះ ​រាប់​តោនក្នុង​នាវា​លិច​នៅ​បាតទន្លេ​មេគង្គ

8 ខែ មុន

ខេត្តកំពង់ចាម ៖ នៅមុននេះបន្តិច ប្រតិបត្តិការ​រុករក និង​ស្រង់​យក​គ្រាប់​យុទ្ធភណ្ឌ​ពី​នាវាចម្បាំង ដែល​បាន​លិច​ក្នុង​ទន្លេមេគង្គ នៅ​ភូមិសាស្ត្រ​ខេត្តកំពង់ចាម កាលសម័យ​ស​ង្ក្រា​ម​ឆ្នាំ​១៩៧០ ដល់​១៩៧៥ បាន​ប្រទះ​ឃើញ…

ខេត្តកំពង់ចាម ៖ នៅមុននេះបន្តិច ប្រតិបត្តិការ​រុករក និង​ស្រង់​យក​គ្រាប់​យុទ្ធភណ្ឌ​ពី​នាវាចម្បាំង ដែល​បាន​លិច​ក្នុង​ទន្លេមេគង្គ នៅ​ភូមិសាស្ត្រ​ខេត្តកំពង់ចាម កាលសម័យ​ស​ង្ក្រា​ម​ឆ្នាំ​១៩៧០ ដល់​១៩៧៥ បាន​ប្រទះ​ឃើញ ឆ្អឹង​មនុស្ស អាវុធ​មួយ​ចំនួន និង​គ្រាប់​យុទ្ធភណ្ឌ​រាប់​តោន ។

នៅ​ថ្ងៃ​ទី​២៨ មក​រា ២០២១ នេះ​កងក​ន្លាំ​ង​បោសសម្អាត​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​ក្រោម​ទឹក សហការ​ជាមួយ​បញ្ជាការដ្ឋាន​កងទ័ព​ពិសេស នៃ​ក្រសួងការពារជាតិ បាន​រក​ឃើញ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​នៅ​ក្រោម​ទឹក (​ទឹកទន្លេ​មេគង្គ​) ជម្រៅ​២៨​ម៉ែត្រ បន្ថែម​ទៀត ដែល​រួម​មាន​ជា​ប្រភេទ​គ្រាប់​ផ្លោង ៨១​ម​ម ៦០​ម​ម គ្រាប់​បាញ់​១២.៧ គ្រាប់​១០៥​ម​ម និង​ប្រភេទ​គ្រាប់​ជា​ច្រើន​ទៀត ដែល​គ្រាប់​ទាំងនេះ​ផលិត​នៅ​ប្រទេស​អា​មេ​រិច ។

មិនតែប៉ុណ្ណោះ កម្លាំង​ពិសេស បាន​រក​ឃើញ​ឆ្អឹង​មនុស្ស (​សង្ស័យ​ធាតុ​របស់​កងទ័ព​ម៉ា​រី​ន​) ដែល​ខ្មោច​នាវាចម្បាំង ចំនួន​២​គ្រឿង បាន​ឆេះ​លិច​នៅ​ក្នុង​សម័យ​សង្គ្រាម​ឆ្នាំ​១៩៧០ ស្ថិត​នៅ​ភូមិ​វាល ឃុំ​មាន​ជ័យ ស្រុក​ស្រី​សន្ធរ និង​ស្រុក​កងមាស ខេត្តកំពង់ចាម ។

លោក​ឧត្តមសេនីយ៍ទោ ម៉ី សុភា មេបញ្ជាការ​បោសសម្អាត​គ្រាប់​មិន​ទាន់​ផ្ទុះ នៃ​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កង​រក្សា​សន្តិសុខ​បោសសម្អាត​មីន និង​កាក​សំណល់​សង្គ្រាម បាន​ឲ្យ​ដឹង​ថា លទ្ធផល​នៃ​យុទ្ធនាការ​របស់​កងកម្លាំង​ជំនាញ​បាន​ប្រមូល​ស្រង់​គ្រាប់កាំភ្លើង​ចេញពី​ក្នុង​នាវាចម្បាំង ដែល​បាន​លិច​នៅ​បាតទន្លេ​មេគង្គ ស្រុក​ស្រី​សន្ធរ និង​ស្រុក​កងមាស អំឡុង​ឆ្នាំ​១៩៧០-១៩៧៥ គឺ​សរុប​ប្រហែល​ជាង ៦.០០០ គីឡូក្រាម ។

ឧត្តមសេនីយ៍ទោ ម៉ី សុភា បាន​បន្ត​ថា ក្នុង​នោះ ក្រុម​រុករក បាន​ប្រទះ​ឃើញ​ឆ្អឹង​មនុស្ស និង​ស្លាក​ឈ្មោះ​ទាហាន​ម៉ា​រី​ន​ខ្មែរ​ម្នាក់ ដែល​សរសេរ​ជា​ភាសា​បារាំង CHHIM-CHHEANG-LY Marine Nationale Khme’re, ដែក​ចំនួន​មួយ និង​កាំបិត​ទាហាន​មួយ ។

លោក​ឧត្តមសេនីយ៍ ម៉ី សុភា បាន​បន្ថែម​ថា ប្រតិបត្តិការ បាន​និង​កំពុង​រុករក​ប្រមូល​គ្រាប់​យុទ្ធភណ្ឌ​នេះ ក្រុម​រុករក​បាន​ធ្វើ​ក្រោម​ផ្ទៃ​ទឹកទន្លេ​ជុំវិញ​នាវា ដែល​លិច​ចំនួន​ពីរ​គ្រឿង ដែល​បាន​កប់​ក្រោម​ខ្សាច់​ជម្រៅ ប្រមាណ ០៥​ម៉ែត្រ ក្នុង​ជម្រៅ​ទឹកទន្លេ ចាប់ពី ២០ ទៅ ៣០​ម៉ែត្រ ក្នុង​រង្វង់​ផ្ទៃ បាន​ទន្លេ​ប្រហែល ១៥០​ហិ​កតា ។

សូម​ច​ញ្ជា​ក់ថា យុទ្ធនាការ​រុករក​នេះ បាន​ចាប់ផ្តើម​តាំងពី​ចុងឆ្នាំ​២០២០ ដោយ​ក្រុម​រុ​រក​មិន​ទាន់​អាច​កំណត់​បាន​ពេល​ច្បាស់លាស់ ក្នុង​ការ​ស្រង់​យក​នាវាចម្បាំង ឡើង​មក​លើគោក នៅ​ពេល​ណា នៅឡើយ​ទេ ៕

Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture