អ្នកប្រើប្រាស់អាយហ្វូនសេរីនេះគួរតែ​ធ្វើ​បច្ចុប្បន្នភាព​ទូរស័ព្ទអ្នកលើរឿងមួយ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកប្រើប្រាស់អាយហ្វូនសេរីនេះគួរតែ​ធ្វើ​បច្ចុប្បន្នភាព​ទូរស័ព្ទអ្នកលើរឿងមួយ

4 អាទិត្យ មុន

បច្ចេកវិទ្យា ៖ កាលពី​ថ្ងៃ​អង្គារ​ដើម​ស​ប្តា​ហ៍​នេះ​ក្រុមហ៊ុន Apple បាន​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី​ប្រព័ន្ធ​ប្រតិបត្តិការ iOS សម្រាប់​ទូរ​សព្ទ iPhone 6s ឬ​ថ្មី​ជាង​នេះ​ដើម្បី​កែសម្រួល​ភាព​ចន្លោះ​ប្រហោង​មួយ​ចំនួន…

បច្ចេកវិទ្យា ៖ កាលពី​ថ្ងៃ​អង្គារ​ដើម​ស​ប្តា​ហ៍​នេះ​ក្រុមហ៊ុន Apple បាន​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី​ប្រព័ន្ធ​ប្រតិបត្តិការ iOS សម្រាប់​ទូរ​សព្ទ iPhone 6s ឬ​ថ្មី​ជាង​នេះ​ដើម្បី​កែសម្រួល​ភាព​ចន្លោះ​ប្រហោង​មួយ​ចំនួន និង​បាន​បន្ថែម​មុខងារ​ដ៏​សំខាន់​មួយ​សម្រាប់​ទូរ​សព្ទ iPhone 12​។

រូបភាព ៖ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា Anti Cyber Crime Department

ជាដំបូង សម្រាប់​លោក​អ្នក​ដែល​ប្រើ​ទូរ​សព្ទ iPhone 12 ក្រុមហ៊ុន Apple បាន​បន្ថែម​មុខងារ​ដែល​អាច​ឱ្យ​អ្នក​ប្រើប្រាស់​ពិនិត្យ​មើល ប្រសិនបើ​ប្រព័ន្ធ​កាំ​មេ​រ៉ា​នៅ​ក្នុង​ទូរ​សព្ទ iPhone 12 របស់​ពួក​គេ​ត្រូវ​បាន​ប្ដូរ ឬ​ជួសជុល​ដោយ​ប្រើ​ឧបករណ៍​ដែល​មិន​មានគុណ​ភាព ឬ​មិនមែន​ជា​របស់​ក្រុមហ៊ុន Apple ផ្ទាល់​ក្នុង​រយៈពេល ១៥​ថ្ងៃ​បន្ទាប់​ពី​ការ​ជួសជុល​។ ដូច្នេះ​សម្រាប់​លោក​អ្នក​ដែល​ត្រូវការ​ជួសជុល​កាមេរ៉ា​របស់​ទូរ​សព្ទ iPhone 12 នោះ លោក​អ្នក​អាច​ចូល​ទៅ​មើល​នៅ​ក្នុង Settings ដើម្បី​ពិនិត្យ​មើល​ពី​គុណភាព​របស់​កាមេរ៉ា​បាន ព្រោះ​បើ​តាម​ការ​ផ្សព្វផ្សាយ​របស់​ក្រុមហ៊ុន ប្រព័ន្ធ​កាមេរ៉ា​ទាំងនោះ​មិន​ត្រឹមតែ​មិន​អាច​ថតរូប​បាន​ច្បាស់​ល្អ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ថែម​ទាំង​ធ្វើ​ឱ្យ​ទូរ​សព្ទ​លោក​អ្នក​ឈប់​ដំណើរការ​បាន​ទៀត​ផង​នៅ​ពេល​ដែល​លោក​អ្នក​ប្រើ​កម្មវិធី​កាមេរ៉ា​មួយ​ចំនួន​។

ប៉ុន្តែ​ចំណុច​មួយទៀត ដែល​មាន​សារៈសំខាន់​បំផុត​សម្រាប់​ការ​ធ្វើ​បច្ចុប្បន្នភាព​នេះ គឺ​ការ​កែសម្រួល​ភាព​ចន្លោះ​ប្រហោង​មួយ​ចំនួន ដែល​អាច​ឱ្យ​ជនខិលខូច​ប្រើ​កម្មវិធី​មេរោគ​ដើម្បី​វាយលុក​ចូល​ទៅ​ក្នុង​ទូរ​សព្ទ​ពី​ចម្ងាយ នៅ​ពេល​ដែល​លោក​អ្នក​ចូល​ទៅ​ក្នុង​គេហទំព័រ​ដែល​មាន​មេរោគ​របស់​ពួក​គេ​។ ដូច្នេះ​ដើម្បី​សុវត្ថិភាព​ក្នុង​ការ​ប្រើប្រាស់​ទូរ​សព្ទ​របស់​លោក​អ្នក នាយកដ្ឋាន​សូម​ឱ្យ​លោក​អ្នក​ធ្វើ​បច្ចុប្បន្នភាព​ឱ្យ​បាន​ឆាប់រហ័ស ព្រោះ​ក្រុមហ៊ុន Apple ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ការ​វាយប្រហារ​នេះ​គឺ​អាច​នៅ​តែ​បន្ត​មាននៅ​ឡើយ​នា​ពេល​បច្ចុប្បន្ន​៕

ប្រភព ៖ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា Anti Cyber Crime Department