ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លបចូល​ផ្ទះ​ម្តង​បាន​សម្រេច​ញ៉ាម នាំ​គ្នា​មក​លើក​ទី​២​ទៀត​ចប់​ត្រឹម​កាមេរ៉ា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្សពួក​៣​នាក់ ត្រូវ​បាន​ជន​រង​គ្រោះជា​ម្ចាស់ផ្ទះ​ចាប់​ឃាត់ខ្លួន​បាន រួច​ប្រគល់​ឱ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ស្ទឹង​មាន​ជ័យ​២ ធ្វើការ​សាកសួរ បន្ទាប់​ពី​ជនសង្ស័យ​រូប​នេះ​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​បំរុង​លួច​ទ្រព្យសម្បត្តិ​តែ​មិន​បាន​សម្រេច កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០២១…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្សពួក​៣​នាក់ ត្រូវ​បាន​ជន​រង​គ្រោះជា​ម្ចាស់ផ្ទះ​ចាប់​ឃាត់ខ្លួន​បាន រួច​ប្រគល់​ឱ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ស្ទឹង​មាន​ជ័យ​២ ធ្វើការ​សាកសួរ បន្ទាប់​ពី​ជនសង្ស័យ​រូប​នេះ​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​បំរុង​លួច​ទ្រព្យសម្បត្តិ​តែ​មិន​បាន​សម្រេច កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០២១ នៅ​មុខ​ផ្ទះ​យីហោ «​ដា​វី ឆាយ​ណា​ស្តរ​» លក់​សំលៀក​បំពាក់​កុមា​រា បុរស​-​នារី ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​៣៧១ ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ ។

ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ខាងលើ​មានឈ្មោះ លឿន ទំ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​វត្ត​ពោធិ៍​ញ្ញាណ ។

តាម​ប្រភព​ពី​ជន​រង​គ្រោះ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ និង​ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​រូប​នេះ​បាន គឺ​កន្លែង​របស់​គាត់​ធ្លាប់​មាន​ជនសង្ស័យ​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​លួច​ទ្រព្យសម្បត្តិ​ម្ដង​រួច​មក​ហើយ ។ ហើយ​នៅ​យប់​ថ្ងៃ​កើតហេតុ គឺ​នៅ​ពេល​ព្រលប់​ពួក​គាត់​បាន​បិទ​ហាង​សំរាក​ដូច​សព្វដង លុះ​មក​ដល់​ម៉ោង​កើតហេតុ​ក៏​មាន​ជនសង្ស័យ​បាន​មក​គោះ​ទ្វារ និង បាញ់​ទឹក​ចូល​ទៅ​ក្នុងផ្ទះ​របស់​ពួក​គាត់​។

ជន​រង​គ្រោះ​បន្ត​ថា ប៉ុន្តែ​ចៃដន្យ ពួក​គាត់​បាន​បើក​មើល​បាន​តាម​កាមេរ៉ា​សុវត្ថិភាព ក៏​ប្រទះ​ឃើញ​ជនសង្ស័យ​មាន​គ្នា​ចំនួន​៣​នាក់ កំពុង​តែ​មាន​បំណង​គាស់​ផ្ទះ​របស់​ពួក​គាត់ ទើប​ពួក​គាត់​បាន​ទូរស័ព្ទ​ប្រាប់​បងប្អូន​នៅ​ខាងក្រៅ​ឱ្យ​បើករថយន្ត​មក​ស្ទាក់​ចាប់​បាន​ជនសង្ស័យ​ម្នាក់​ភ្លាម​ៗ​នៅ​មុខ​ផ្ទះ ចំណែក​២​នាក់​ទៀត​ក៏​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​អស់ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា បន្ទាប់​ពី​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​ហើយ ពួក​គាត់​ក៏​បាន​រាយ​ការណ៍​ប្រាប់​សមត្ថកិច្ច​ឱ្យមក​ទទួលយក​ទៅ​សាកសួរ​ន ប៉ុស្តិ៍​នគរបាល​ស្ទឹង​មាន​ជ័យ​២ តែ​ម្តង ។

បន្ទាប់​ពី​ចាប់ខ្លួន​ហើយ ជនសង្ស័យ​រូប​នេះ​ក៏​បាន​សារភាព​ថា «​រូបគេ​ពិតជា​បាន​មក​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​របស់​ជន​រង​គ្រោះ​ពិតប្រាកដ​» ។ ហើយ​ជនសង្ស័យ​នេះ​ក៏​បាន​និយាយ​ទៀត​ថា «​ទីតាំង​នេះ ពួក​គេ​ធ្លាប់​ធ្វើ​សកម្មភាព​គាស់​យក​ទ្រព្យសម្បត្តិ​ម្ដង​រួច​មក​ហើយ​»​។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង ដើម្បី​ឱ្យ​សមត្ថកិច្ច​ចាត់ការ​តាម​នីតិវិធី ។ ចំណែក​ជនសង្ស័យ​វិញ យោង​តាម​ពាក្យបណ្ដឹង និង​ចម្លើយ​សារភាព​ត្រូវ​បាន​សមត្ថ​កិច្ច​កសាង​សំណុំរឿង រួច​បញ្ជូន​ខ្លួន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕