ក្រុមអ្នកលេងកាំបិត ៤នាក់ ត្រូវប៉ូលិសឃាត់ខ្លួន
- បន្ទាយមានជ័យ
បន្ទាយមានជ័យ៖ ក្រុមអ្នកលេងកាំបិត ៤នាក់ ត្រូវប៉ូលិសឃាត់ខ្លួន ដោយឆែករកឃើញមានកាំបិតវែងខ្លី និងពូថៅច្រេសចាប់ ៨ដើម។ យុវជនទាំង ៤នាក់នោះ ត្រូវបានប៉ូលិសថា…
បន្ទាយមានជ័យ៖ ក្រុមអ្នកលេងកាំបិត ៤នាក់ ត្រូវប៉ូលិសឃាត់ខ្លួន ដោយឆែករកឃើញមានកាំបិតវែងខ្លី និងពូថៅច្រេសចាប់ ៨ដើម។ យុវជនទាំង ៤នាក់នោះ ត្រូវបានប៉ូលិសថា…
បន្ទាយមានជ័យ៖ ក្រុមអ្នកលេងកាំបិត ៤នាក់ ត្រូវប៉ូលិសឃាត់ខ្លួន ដោយឆែករកឃើញមានកាំបិតវែងខ្លី និងពូថៅច្រេសចាប់ ៨ដើម។ យុវជនទាំង ៤នាក់នោះ ត្រូវបានប៉ូលិសថា ជាមុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀនផងដែរ។ យុវជនទាំងនោះ ត្រូវបានចាប់ឃាត់ខ្លួន នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ នៅភូមិប្រហូត សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។
លោកវរៈសេនីយ៍ឯក ស៊ី ឌី អធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ បានប្រាប់ថា ក្រោយទទួលព័ត៌មានពីអាជ្ញាធរមូលដ្ឋាន កម្លាំងអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ បានសហការជាមួយកម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ បានចុះបង្ក្រាប ឃាត់ខ្លួនជនត្រូវចោទ ចំនួន ៤នាក់ និងដកហូតបានកាំបិតវែងខ្លីពូថៅចំនួន ៨ដើម និងដំបង ៣ដើមទៀត។
លោកបានបញ្ជាក់ថា ជនត្រូវចោទនេះ ជាមុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀន។ ក្រោយពេលឃាត់ខ្លួនហើយ ត្រូវបាននាំយកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ ដោយយោងតាមចម្លើយសារភាពជន ត្រូវចោទពីបទប្រើប្រាស់គ្រឿងញៀនថែមទៀត។
ប៉ូលិសបានកសាងសំណុំរឿង បញ្ជូនជនទាំងនោះ ទៅសាលាដំបូង ខេត្តបន្ទាយមានជ័យ ចាត់ការតាមច្បាប់៕ ដោយ៖ ប៊ុន ធឿន
ចែករំលែកព័តមាននេះ