ប្រាក់​រៀល​មាន​អត្រា​យ៉ាងណា​ធៀប​នឹង​ប្រាក់​យ៉េន​ជប៉ុន និង​ប្រាក់​វុន​កូរ៉េ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ប្រាក់​រៀល​មាន​អត្រា​យ៉ាងណា​ធៀប​នឹង​ប្រាក់​យ៉េន​ជប៉ុន និង​ប្រាក់​វុន​កូរ៉េ

1 ខែ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ ៖ ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ថ្ងៃនេះ​ខ្សោយកម្លាំង​ជាង​ប្រាក់​យ៉េន​ជប៉ុន ប៉ុន្តែ​មាន ប្រៀប​ជាង​ប្រាក់​វុន​កូរ៉េ ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ២៧​ខែតុលា ឆ្នាំ…

រាជធានី​ភ្នំពេញ ៖ ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ថ្ងៃនេះ​ខ្សោយកម្លាំង​ជាង​ប្រាក់​យ៉េន​ជប៉ុន ប៉ុន្តែ​មាន ប្រៀប​ជាង​ប្រាក់​វុន​កូរ៉េ ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ២៧​ខែតុលា ឆ្នាំ ២០២១​នេះ​ឱ្យ​ដឹង ថា ១០០​យ៉េន​ជប៉ុន ទិញ​ចូល​រហូត​ដល់ ៣៩២០ រៀល លក់​ចេញ ៣៩៥៩ រៀល ខណៈ​កាល ពី​ថ្ងៃ​ម្សិលមិញ ទិញ​ចូល​ត្រឹមតែ ៣៩១៤ រៀល និង​លក់​ចេញ​តែ ៣៩៥៤ រៀល​ប៉ុណ្ណោះ ។

ទន្ទឹម​នេះ​ហាងឆេង​ប្រាក់​វុន​កូរ៉េ​ធៀប​នឹង​ប្រាក់​រៀល​ខ្មែរ គឺ ១០០​វុន​កូរ៉េ ទិញ​ចូល​ត្រឹមតែ ៣៦៧ រៀល លក់​ចេញ ៣៧១ រៀល ដែល​កាលពី​ថ្ងៃ​ម្សិលមិញ ទិញ​ចូល​រហូត​ដល់ ៣៦៩ រៀល និង​លក់​ចេញ​ដល់​ទៅ ៣៧២ រៀល​ឯណោះ ។

សម្រាប់​ថ្ងៃនេះ​ដែរ សូម​មក​ដឹង​ពី​ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ធៀប​នឹង​ប្រាក់​ប្រទេស​ឯទៀត ដែល រួម​មាន ៖ ១​ដុល្លារ​អា​មេ​រិ​ក ស្មើនឹង ៤០៦២ រៀល​, ១​អឺ​រ៉ូ ទិញ​ចូល ៤៩៣៩ រៀល លក់​ចេញ ៤៩៨៩ រៀល ខណៈ ១​ដុល្លារ​អូស្ត្រាលី ទិញ​ចូល ៣១៤៥ រៀល លក់​ចេញ ៣១៧៦ រៀល ។

ជាមួយ​គ្នា​នេះ ១​យន់​ចិន ទិញ​ចូល ៦២៨ រៀល លក់​ចេញ ៦៣៥ រៀល​, ១​ដុល្លារ​សាំង​ហ្គា​ពួរ ទិញ​ចូល ៣០៦៧ រៀល លក់​ចេញ ៣០៩៨ រៀល ខណៈ ១​បាត​ថៃ ទិញ​ចូល ១៣៦ រៀល លក់​ចេញ ១៣៧ រៀល និង ១០០០​ដុ​ង​វៀតណាម ទិញ​ចូល ១៧៦ រៀល លក់​ចេញ ១៧៨ រៀល ៕