ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​វី​ដ​-១៩នៅ​​ថៃ ​ថ្ងៃនេះ រក​ឃើញ​អ្នក​ឆ្លង​ថ្មី ៨១៩​ករណី និង​ស្លា.ប់​ម្នាក់

3 ឆ្នាំ មុន

បាងកក ៖ នៅថ្ងៃ​ពុធ​ ទី​២៧ មក​រា ២០២១​នេះ ប្រទេស​ថៃ បាន​រាយការណ៍​អំពី​ករណី​អ្នកជំងឺ​កូ​វី​ដ​-១៩ បាន​ស្លាប់​ម្នាក់ និង​ករណី​ឆ្លង​ថ្មី​…

បាងកក ៖ នៅថ្ងៃ​ពុធ​ ទី​២៧ មក​រា ២០២១​នេះ ប្រទេស​ថៃ បាន​រាយការណ៍​អំពី​ករណី​អ្នកជំងឺ​កូ​វី​ដ​-១៩ បាន​ស្លាប់​ម្នាក់ និង​ករណី​ឆ្លង​ថ្មី​ ចំនួន ៨១៩​ករណី​បន្ថែម ។

លោក Taweesilp Visanuyothin អ្នកនាំពាក្យ​មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺ Covid-19 បាន​និយាយ​ថា អ្នក​ស្លាប់​ចុង​ក្រោយ​ គឺជា​បុរស​ជនជាតិ​ថៃ​ម្នាក់ អាយុ​៥៦​ឆ្នាំ ដែល​ធ្លាប់​មាន​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ។ អ្នកជំងឺ ត្រូវ​បាន​គេ​ដាក់​បំពង់ខ្យល់ ជំនួយ​ដង្ហើម ស្ថានភាព​របស់​គាត់ នៅ​តែ​មាន​សភាព​ធ្ងន់ធ្ងរ ហើយ​គាត់​បាន​ទទួលមរណភាព នៅ​ម៉ោង​ប្រហែល ១០​យប់​ថ្ងៃ​ចន្ទ​ទី​២៥ មក​រា ។

វេជ្ជបណ្ឌិត Taweesilp បាន​បន្ត​ថា ក្នុង​ចំណោម​អ្នក​ឆ្លង​ថ្មី​ចំនួន ៨១៩​ករណីថ្ងៃនេះ មាន​ចំនួន ៨០៨​ករណី ត្រូវ​បាន​បញ្ជាក់​តាម​រយៈ​ការ​ស្វែងរក​ឃើញ​ឆ្លង​នៅ​ក្នុង​សហគមន៍ និង​ចំនួន ១១​ករណី​ទៀត ជា​ករណី​នាំ​ចូល ។

ករណី​ឆ្លង​ក្នុង​សហគមន៍​ភាគច្រើន​ គឺ​កម្មករ​ចំណាកស្រុក​ នៅ​ខេត្ត​សា​មុត​សា​ខុន មាន​ចំនួន ៧១៤​នាក់ ។

ករណី​នាំ​ចូល​ចំនួន ១១​ករណី រួម​មាន អ្នកដំណើរ​មក​ពី​ចក្រភព​អង់គ្លេស (៣​នាក់​) អា​រ៉ាប់​រួម​អេ​ហ្ស៊ី​ប (១​នាក់​) អ៊ី​រ៉​ង់ (១​នាក់​) ប៉ូ​ឡូញ (១​នាក់​) ម៉ូ​ហ្សំ​ប៊ិក (១​នាក់​) បា​រ៉ែ​ន (១​នាក់​) ស៊ុ​យ​អែ​ត (២​នាក់​) និង​ឥណ្ឌូ​ណេ​ស៊ី (១​នាក់​) ។

គិត​មក​ដល់​ថ្ងៃ​ទី​២៧ មក​រា ២០២១​នេះ ប្រទេស​ថៃ​មាន​អ្នក​ឆ្លង​កូ​វី​ដ​-១៩ សរុប​កើនឡើង​ដល់ ១៥,៤៦៥ ករណី ។ ក្នុង​នោះ​អ្នកជំងឺ ១១.០៥៤​នាក់ បានជា​សះស្បើយ ហើយ ៤,៣៣៥​នាក់ កំពុង​ទទួល​ការ​ព្យាបាល ។ ចំនួន​អ្នក​ស្លាប់​បាន​កើនឡើង​ដល់ ៧៦ នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ