ឃើញ​រូប​ក្នុង​ទូរស័ព្ទ​ប្តី​ដេក​ជាមួយ​ស្រី​ក្មេង ប្រពន្ធ​ផ្ទុះ​កំហឹង​ចាក់​ប្តី​របួសធ្ងន់ ការ​ពិត​រូប​ខ្លួនឯង​ស្នេហ៍​គ្រា​ដំបូង – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឃើញ​រូប​ក្នុង​ទូរស័ព្ទ​ប្តី​ដេក​ជាមួយ​ស្រី​ក្មេង ប្រពន្ធ​ផ្ទុះ​កំហឹង​ចាក់​ប្តី​របួសធ្ងន់ ការ​ពិត​រូប​ខ្លួនឯង​ស្នេហ៍​គ្រា​ដំបូង

4 អាទិត្យ មុន

ស្រ្តីម្នាក់មាន​វ័យ​កាន់តែ​ចាស់ ភ្នែក​មើល​មិនសូវ​ច្បាស់ ថែម​ទាំង​មាន​រូបរាង​ធាត់​ជាង​មុន​ទៀត​នោះ នៅ​ពេល​ដែល​នាង​បានឃើញ​រូបថត​ចាស់​ៗ​នៅ​ក្នុង​ទូរស័ព្ទ​ដៃ​របស់​ប្តី កំពុង​ដេក​ជាមួយ​ស្រី​ក្មេង​ម្នាក់ ដោយ​មិន​ចាំ​ថា ជា​រូបភាព​របស់​នាងត្រូវ​បាន​ប្តី​ថត​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន ស្រាប់តែ​ទាញ​កាំបិត​ចាក់​ប្តី​ដោយ​កំហឹង ត្រូវ​ជា​ច្រើន​កាំបិត​រង​របួស​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ…

ស្រ្តីម្នាក់មាន​វ័យ​កាន់តែ​ចាស់ ភ្នែក​មើល​មិនសូវ​ច្បាស់ ថែម​ទាំង​មាន​រូបរាង​ធាត់​ជាង​មុន​ទៀត​នោះ នៅ​ពេល​ដែល​នាង​បានឃើញ​រូបថត​ចាស់​ៗ​នៅ​ក្នុង​ទូរស័ព្ទ​ដៃ​របស់​ប្តី កំពុង​ដេក​ជាមួយ​ស្រី​ក្មេង​ម្នាក់ ដោយ​មិន​ចាំ​ថា ជា​រូបភាព​របស់​នាងត្រូវ​បាន​ប្តី​ថត​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន ស្រាប់តែ​ទាញ​កាំបិត​ចាក់​ប្តី​ដោយ​កំហឹង ត្រូវ​ជា​ច្រើន​កាំបិត​រង​របួស​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ នេះ​បើ​យោង​តាម​សារព័ត៌មាន Daily Mail ។

ស្ត្រី​ដៃដល់​ជា​ប្រពន្ធ មានឈ្មោះ Leonora R ត្រូវ​បាន​ប៉ូលិស​ចាប់ខ្លួន កាលពី​ស​ប្តា​ហ៍​មុន នៅផ្ទះរបស់ពួកគេ ក្នុង​ក្រុង Cajeme រដ្ឋ Sonora ប្រទេស​ម៉ិ​ក​ស៊ិ​ក ក្រោយ​ពី​មន្ត្រី​ប៉ូលិស​ទទួល​បាន​របាយការណ៍​ស្តី​ពី​ករណី​ជម្លោះ​ក្នុង​គ្រួសារ ។

នៅ​ពេល​មន្ត្រី​ប៉ូ​លី​ស​ចុះ​មក​ដល់​ផ្ទះ​កើតហេតុ បាន​រក​ឃើញ​ថា ជន​រង​គ្រោះជា​ប្តី មានឈ្មោះ​ថា Juan N បាន​រង​របួស​ជា​ច្រើន​កន្លែង លើ​ជើង និង​ដៃ​ ផងដែរ ។

បើ​តាម​របាយការណ៍​របស់​ប៉ូលិស អោយ​ដឹង​ថា ការ​ចាក់​ប្រហារ​ដោយ​កំហឹង​នេះ បាន​កើតឡើង​បន្ទាប់​ពី​អ្នកស្រី Leonora បាន​រក​ឃើញ​រូបថត​នៅ​ក្នុង​ទូរស័ព្ទ​ដៃ​របស់​ប្តី ដែល​បង្ហាញ​ថា ប្តី​បាន​ដេក​ជាមួយ​ស្រី​ក្មេង ដែល​នាង​ជឿជាក់​ថា ជានា​រី​ម្នាក់​ទៀត ។ ដោយ​មិន​ទុក​ពេល​ឲ្យ​ប្តី​ពន្យល់​ខ្លួន អ្នកស្រី Leonora បាន​ចាប់ផ្តើម​ជេរ​ប្រមាថ​ប្តី ម្តង​ហើយ​ម្តងទៀត ខណៈ​កំពុង​ជេរ ស្រាប់តែ​នាង​ទាញ​កាំបិត​ចាក់​ប្តី​ទាំង​កំហឹង ។ អំឡុង​ពេល​នោះ លោក Juan N ចាប់​កាំបិត​ចេញពី​ដៃ​ប្រពន្ធ​បាន ហើយ​បាន​សួរ​នាង​ថា តើ​អូន​កំពុងនិយាយ​ពី​រូប​អ្វី ?

បន្ទាប់​មក លោក​បាន​ពន្យល់​ប្រាប់​ប្រពន្ធ​ថា រូបថត​ទាំង​អស់នោះ ពិតជារ​បស់បង ហើយ​និង​អូន ដែល​បង​ថត​តាំងពី​ប៉ុន្មាន​ឆ្នាំ​មុន នៅ​ពេល​ពួក​យើង​ទើបតែ​ណាត់ជួប​គ្នាគ្រា​ដំបូង​ៗ ។

របាយការណ៍​របស់​ប៉ូលិស បន្ត​ទៀត​ថា ភ្លាម​ៗ​នោះ​អ្នកស្រី Leonora មិន​បាន​ទទួលស្គាល់​រូប​ ខ្លួនឯង​ភ្លាម​ៗ​ទេ ពីព្រោះ​នារី ដែល​មាន​ក្នុង​រូបភាព​ទាំងនោះ មើលទៅ​មាន​វ័យក្មេង និង​មាន​រាង​ស្គម​ទៀត ។ បន្ទាប់​មក​លោក Juan N បាន​ពន្យល់​ប្រាប់​ប្រពន្ធ​បន្ថែម​ថា ដោយសារ​ថ្មី​ៗ​នេះ ​រូប​លោក​បាន​រក​ឃើញ​រូបភាព​នៅ​ក្នុង​អ៊ី​ម៉ែ​ល​ចាស់​ៗ ហើយ​បាន​យក​រូប​ទាំង​អស់នោះ មក​រក្សា​ទុក​វា នៅ​ក្នុង​ទូរស័ព្ទ​របស់​លោក ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក បាន​និយាយ​ថា អ្នកស្រី Leonora ត្រូវ​ប៉ូលិស នាំ​ខ្លួន​ទៅ​កាន់​មន្ទីរឃុំឃាំង​ភ្លាម​ៗ ហើយ​ស្ថិត​នៅ​ក្រោម​ការ​រង់ចាំ​ការ​ចោទប្រកាន់​ពីសំណាក់​តុលាការ តែ​ប៉ុណ្ណោះ ៕