ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ជិត ១តោន ត្រូវបានដុតកម្ទេចចោល
- បន្ទាយមានជ័យ
បន្ទាយមានជ័យ៖ ទំនិញហួសការលបរិច្ឆេទ និងខូចគុណភាព ដែលបង្ក្រាប និងដកហូតអំឡុងខែមករាជិត ១តោន ត្រូវបានដុតកម្ទេចចោល នៅរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១…
បន្ទាយមានជ័យ៖ ទំនិញហួសការលបរិច្ឆេទ និងខូចគុណភាព ដែលបង្ក្រាប និងដកហូតអំឡុងខែមករាជិត ១តោន ត្រូវបានដុតកម្ទេចចោល នៅរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១…
បន្ទាយមានជ័យ៖ ទំនិញហួសការលបរិច្ឆេទ និងខូចគុណភាព ដែលបង្ក្រាប និងដកហូតអំឡុងខែមករាជិត ១តោន ត្រូវបានដុតកម្ទេចចោល នៅរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ ស្ថិតភូមិប្រាសាទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។
លោក សាន វិជ្ជា សារ៉ាវុធ ប្រធានសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ហៅកាត់ថា ក.ប.ប ខេត្តបន្ទាយមានជ័យ បានប្រាប់ថា មន្ត្រីជំនាញ បានបង្ក្រាប និងចុះពិនិត្យទំនិញតាមផ្សារ និងស្តង់តូបម៉ាត បានដកហូតទំនិញ ដែលហួសកាលបរិច្ឆេទ និងគ្មានផ្លាកសញ្ញាច្បាស់លាស់ ហើយខូចគុណភាព ក្នុងខេត្តបន្ទាយមានជ័យ ក្នុងខែមករា ឆ្នាំ២០២១នេះ ដកហូតបានទំនិញទំងន់ ៧៧០គីឡូក្រាម។
លោកបានបញ្ជាក់ថា ទំនិញដែលត្រូវយកមកដុតចោលនេះ មានគ្រឿងបរិភោគ មាន មី នំកញ្ចប់ និងគ្រឿងធ្វើម្ហូប និងភេសជ្ជៈ មានទឹកក្រូចដបធំ និងដបតូច ស្រាបៀរ ទឹកផ្លែឈើ ទឹកផ្លែឈើកំប៉ុង ដែលឈ្មួញដាក់លក់ទុករយៈពេលយូរ។ ទឹកក្រូចដបតូច និងដបធំ ភាគច្រើន នាំចូលពីប្រទេសជិតខាង ហួសកាលបរិច្ចេទ បណ្តាលឲ្យខូចគុណភាព។ ទំនិញទាំងនេះ បើសិនជាប្រជាពលរដ្ឋទិញទៅបរិភោគ មិនបានត្រួតពិនិត្យមើល នោះអាចប៉ះពាល់ដល់សុខាភាព។
លោក សាន វិជ្ជា សារ៉ាវុធ បានបញ្ជាក់ថា មន្ត្រីជំនាញ បានណែនាំដល់អាជីវករ ត្រូវត្រួតពិនិត្យកាលបរិច្ឆេទឲ្យបានត្រឹមត្រូវ។ បើលក់មិនដាច់ ហួសកាលបរិច្ឆេទ ត្រូវដកទុកមួយកន្លែង រឺយកទៅដុតចោល។ ចំណែកប្រជាពលរដ្ឋ ដែលទិញទំនិញ ត្រូវចេះមើលកាលបរិច្ឆេទលើមុខតំនិញ បើទំនិញហួសកាលបរិច្ឆេទ មិនត្រូវទិញ ហើយត្រូវប្រាប់ទៅអ្នកលក់ថា ទំនិនោះ ហួសសុពលភាពហើយ៕ ដោយ៖ ប៊ុន ធឿន
ចែករំលែកព័តមាននេះ