ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន​ប្រគល់​គ្រឿងចក្រ​៨​គ្រឿង​ដល់​មន្ទីរ​សាធារណៈការ​ខេត្ត

3 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ លោក ណុ​ប នី ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ជូន​ខេត្តតាកែវ​នៅ​ក្នុង​ឱកាស​ទទួល​គ្រឿងចក្រ​ចំនួន​៨​គ្រឿង ដែល​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន បាន​ផ្តល់​ដល់​មន្ទីរ​ទាំង​២៥​រាជធានី…

ខេត្តតាកែវ ៖ លោក ណុ​ប នី ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ជូន​ខេត្តតាកែវ​នៅ​ក្នុង​ឱកាស​ទទួល​គ្រឿងចក្រ​ចំនួន​៨​គ្រឿង ដែល​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន បាន​ផ្តល់​ដល់​មន្ទីរ​ទាំង​២៥​រាជធានី ខេត្ត សម្រាប់​យក​ទៅ​ប្រើប្រាស់​ឱ្យ​ចំ​គោលដៅ​នោះ លោក​ប្រធាន​មន្ទីរ​ក៏​បាន​ប្តេជ្ញា​ថែ​ទាំង​គ្រឿងចក្រ​ទាំងនេះ​ឱ្យ​បាន​ល្អ និង​ប្រើប្រាស់​បាន​យូរ និង​ជួយ​សម្រួល​ដល់​ការ​ជួសជុល​ថែទាំ​ផ្លូវថ្នល់​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​។

លោក ណុ​ប នី ក៏​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ប្រមុខ​រាជរដ្ឋាភិបាល​ក៏​ដូច​ជា​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ដែល​បាន​យកចិត្តទុកដាក់​ផ្តល់​គ្រឿងចក្រ​ដល់​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​តាម​បណ្តាល​ខេត្ត ដើម្បី​ទុក​ប្រើប្រាស់​ដើម្បី​បម្រើ​ជា​ប្រយោជន៍​រួម​ផង​ដែរ​ក្នុង​ការ​ធ្វើ​ផ្លូវ ស្តារ​ប្រឡាយ និង​ជួសជុល​ផ្លូវ​សាធារណៈ​ជា​ប្រយោជន៍​រួម​ដើម្បី​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ​៕ ដោយ ៖ សេង សុធា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ