ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​អ៊ូ ច័ន្ទ​រ័​ត្ន ៖ ឈ្មោះ​គណបក្ស​កែទម្រង់​កម្ពុជា មក​ពី​ដល់​ពេល​ធ្វើ​កំណែទម្រង់​ហើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អះអាង​ថា ការ​បង្កើត​គ ណ​បក្សនយោបាយ​ថ្មី «​គណបក្ស​កែទម្រង់​កម្ពុជា​» ដោយ​ដល់​ពេល​ដែល​កម្ពុជា​ត្រូវ​ធ្វើការ​កែទម្រង់​ហើយ ។ លោក អ៊ូ…

រាជធានី​ភ្នំពេញ ៖ អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អះអាង​ថា ការ​បង្កើត​គ ណ​បក្សនយោបាយ​ថ្មី «​គណបក្ស​កែទម្រង់​កម្ពុជា​» ដោយ​ដល់​ពេល​ដែល​កម្ពុជា​ត្រូវ​ធ្វើការ​កែទម្រង់​ហើយ ។

លោក អ៊ូ ច័ន្ទ​រ័​ត្ន បាន​បញ្ជាក់​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​នៅ​ល្ងាច ថ្ងៃ​ទី​២៥ មក​រា ឆ្នាំ​២០២១​យ៉ាង​ដូច្នេះ​ថា ៖«​ការ​បង្កើត​បក្ស​កែទម្រង់​នេះ ដោយសារ​ជាង​៣០​ឆ្នាំ​មក​ហើយ ប្រទេស​ណា​ក៏​ដោយ​ក្នុង​ពិភពលោក រួម​ទាំង​កម្ពុជា វា​ដល់​កាលៈទេសៈ​វា​អាច​ធ្វើ​កំណែ ទម្រង់​ហើយ » ។

ជាមួយ​គ្នា​នោះ​ដែរ អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្សប្រឆាំង​ក៏​បាន​បង្ហាញ​ពី​ការ​មិន​ចូលរួម​ជាមួយ​គណបក្ស​នយោបាយ​ផ្សេង​ទៀត ដោយសារ​តែ​គណបក្ស​នយោបាយ​គ្មាន​សន្ទុះ​ខ្លាំង ។ លោក​បញ្ជាក់​ថា​៖ «​យើង​មិន​មាន​មន្ទិល​សង្ស័យ​នោះ​ទេ ប៉ុន្តែ​យើង​ឃើញ​ថា គណបក្ស មិន​មាន​ភាព ឬ​បាក់​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ ទោះបីជា​មាន​អ្នកចូលរួម​ក៏​ដោយ​ក៏​គណបក្ស​នឹង​នៅ​តែ​ប៉ុណ្ណឹង គឺ​គ្មាន​ការ​ផ្ទុះ​ឡើង ឬ​គាំទ្រ​ច្រើន​នោះ​ទេ​» ។

លោក​បន្ត​ថា គណបក្ស​របស់​លោក គឺជា​ការ​រៀបចំ​រចនាសម្ព័ន្ធ​ថ្មី ដែល​មានការ​ចូលរួម​ពី អតីត​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ក្តី ក្រុម​បញ្ញវន្ត​ក្តី ប្រហែលជា​មានការ​គាំទ្រ ហើយ​អាច​នឹង​កសាង​សន្ទុះ​ការ​គាំទ្រ​ច្រើន​ជាង ។

ទោះ​យ៉ាងណា​ក្តី លោក អ៊ូរ ច័ន្ទ​រ័​ត្ន ដែល​ទទួល​បាន​សម្បទាន​សិទ្ធិ​ធ្វើ​នយោបាយ​កាល ពេល​កន្លង​មក​មិន​ទាន់​ហាន​អះអាង​ថា កំលាំង​គាំទ្រ​ពី​សកម្មជន អតីត​គណបក្សប្រឆាំង​ក៏​ដូច​ជា មហាជន​ផ្សេង​ទៀត​ប៉ុន្មាន​ភាគរយ​នោះ​ទេ ។ ប៉ុន្តែ​លោក អះអាង ការ​គាំទ្រ​តិច ឬ​ច្រើន​នោះ​វា អាស្រ័យ​លើ​រចនាសម្ព័ន្ធ និង​គោលនយោបាយ ។ លោក​គូសបញ្ជាក់​ថា ៖«​សម្រាប់​អ្នកគាំទ្រ​ប៉ុន្មាន​ភាគរយ​យើង​មិន​ទាន់​អាច​ទស្ស​ទាយ​បាន​នោះ​ទេ ព្រោះ​យើង​មិន​ទាន់​ចុះបញ្ជី​ជា​ផ្លូវការ​នៅ​ក្រសួងមហាផ្ទៃ និង​ធ្វើការ​បង្ហាញ​ឲ្យ​មហាជន​បានដឹង​» ។

លោក​ច័ន្ទ រ័​ត្ន បាន​លើក​ឡើង​ទៀត​ថា បើសិនជា​ក្រុម​ថ្នាក់ដឹកនាំ​គណបក្ស​នយោបាយ ថ្មី​នេះ ចុះ​តាម​មូលដ្ឋាន​ដើម្បី​ស្ទាប់ស្ទង់​នោះ​នឹង​ដឹង​ពី​កំលាំង​គាំទ្រ​បាន ប៉ុន្តែ​បើ​មិន​ទាន់​ចុះ មូល ដ្ឋា​ន​ផង​នោះ​មិន​អាច​វាយតម្លៃ​បាន​នោះ​ទេ ។ ជាមួយ​គ្នា​នោះ​ដែរ លោក​ក៏​បាន​ប្រតិកម្ម​ចំពោះ​ការ​វាយតម្លៃ​របស់​អ្នកវិភាគ​មួយ​ចំនួន​ក៏​ដូច​ជា សកម្មជន​អតីត​គណបក្សប្រឆាំង​មិន​ទាន់​អាច​យក​ការ​ពិត​នោះ​ទេ ព្រោះ​បុគ្គល​ម្នាក់​ៗ​ដែល​លើក​ឡើង​គ្មាន​ហេតុផល​ច្បាស់លាស់ គឺ​មិនមែន​ជា​តំណាង​សម្លេង​របស់​ប្រជាពលរដ្ឋ​នោះ​ទេ ។

ចំណែក​លោក​សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​លើក​ឡើង​ឲ្យ​ដឹង​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម នៅ​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០២១​ថា គណបក្ស​កែទម្រង់​កម្ពុជា​ដែល​កើត​ពី​ក្រុម​មន្ត្រី​អតីត​បក្ស​ប្រឆាំង​ចេញ​រូបរាង​ហើយ គឺ​មិនបាច់​រង់ចាំ​ខ្មោច (​អតីត​បក្ស​ប្រឆាំង​)​រស់​ឡើង​វិញ​ទេ មិនដឹង​ជា​ជាតិ​ណា​ទេ ។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​បាន​លើក​ឡើង​ថា ក្នុង​នាម​ជា​ពលរដ្ឋ​នៅ​ក្នុង​ប្រទេស​ដែល​មាន​ឯករាជ្យ និង​អធិបតេយ្យ មាន​សិទ្ធិ​ធ្វើ​នយោបាយ ហេតុ​អី​ចាំបាច់​ពឹង​ដង្ហើម​របស់​ក្រុម​ឧទ្ទាម​ក្រៅច្បាប់ ? ។ លោក​បញ្ជាក់​ថា ទ្វារ​សេរីភាព​ខាង​នយោបាយ​នៅ​បើកចំហ​រស ម្រា​ប់​អ្នកនយោបាយ​ជាង​១០៣​នាក់ ព្រៀប​ថា បាល់​នៅ​នឹង​ជើង​អស់លោក​ហើយ​ទាត់ ឬ​មិន​ទាត់​ជា​ការ​ទទួលខុសត្រូវ​របស់​អស់លោក ។

ការ​ប្រកួតប្រជែង​នយោបាយ គោលបំណង គឺ​ផែនការ​ជោគជ័យ​តែ​ការ​ជាក់ស្តែង​អាស្រ័យ​លើ​ឆន្ទៈ​របស់​ប្រជាជន ជា​រឿង​ធម្មតា​វា​គ្រាន់បើ​ជាង​អត់​បាន​ប្រកួត​ដែរ​» ។ លោក​បាន​ស្វាគមន៍​ចំពោះ​ការ​បង្កើត​គណបក្ស​ថ្មី ដើម្បី​ប្រែង​ការ​បោះ​ឆ្នោត​នេះ​ព្រោះថា ការ​បាន​ចូលរួម​ប្រកួតប្រជែង​បោះ​ឆ្នោត គឺជា​កិត្តិយស​របស់​គណបក្ស​នយោបាយ​ប្រកួតប្រជែង បើ​មិន​ភ្លក្ស​រស់ជាតិ​ធ​ធ្វើ​ម៉េច​នឹង​បានដឹង​រស់​សាប​ប្រៃ ។

អ្នកនាំពាក្យ​ដដែល​ក៏​បាន​លើក​ឡើង​ថា ការ​បង្កើត​គណបក្ស​នយោបាយ​ប្រៀប​ដូច​ជា ការ​សង់​អគារ​មួយ​មិន​អាច​សង់​ភ្លាម​បាន​ភ្លែត​ទេ ត្រូវ​ដំណើរការ​តាម​លំដាប់លំដោយ​ពី​គ្រឹះ សសរ​រៀប​ជញ្ជាំង និង​ប្រក់​ដំបូល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ