ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាក់​រៀល​ចាញ់​កម្លាំង​ដុល្លារ​សាំង​ហ្គា​ពួរ តែ​មាន​ប្រៀប​ជាង​ដុល្លារ​អូស្ត្រាលី

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ហាងឆេង​អត្រា​ប្តូរ​ប្រាក់​រៀល​ខ្មែរ​ចាញ់​កម្លាំង​ដុល្លារ​សាំង​ហ្គា​ពួរ តែ​មាន ប្រៀប​ជាង​ដុល្លារ​អូស្ត្រាលី ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ២៧​ខែមករា ឆ្នាំ…

រាជធានី​ភ្នំពេញ ៖ ហាងឆេង​អត្រា​ប្តូរ​ប្រាក់​រៀល​ខ្មែរ​ចាញ់​កម្លាំង​ដុល្លារ​សាំង​ហ្គា​ពួរ តែ​មាន ប្រៀប​ជាង​ដុល្លារ​អូស្ត្រាលី ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ២៧​ខែមករា ឆ្នាំ ២០២១​នេះ ឱ្យ​ដឹង​ថា ១​ដុល្លារ​សាំង​ហ្គា​ពួរ ទិញ​ចូល​រហូត​ដល់ ៣០៦០ រៀល លក់​ចេញ ៣០៩១ រៀល ដែល​កាលពី​ថ្ងៃ​ម្សិលមិញ ទិញ​ចូល​ត្រឹមតែ ៣០៥៩ រៀល និង​លក់​ចេញ​តែ ៣០៩០ រៀល ប៉ុណ្ណោះ ។

សម្រាប់​ថ្ងៃនេះ​ដែរ​ហាងឆេង​ប្រាក់​ដុល្លារ​អូស្ត្រាលី​ធៀប​នឹង​ប្រាក់​រៀល​ខ្មែរ គឺ ១​ដុល្លារ​អូស្ត្រាលី ទិញ​ចូល​ត្រឹមតែ ៣១៣១ រៀល លក់​ចេញ ៣១៦៣ រៀល ខណៈ​កាលពី​ថ្ងៃ​ម្សិលមិញ ទិញ ចូល​រហូត​ដល់ ៣១៣៥ រៀល និង​លក់​ចេញ​ដល់​ទៅ ៣១៦៦ រៀល​ឯណោះ ។

ទន្ទឹម​នេះ​ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ធៀប​នឹង​ប្រាក់​ប្រទេស​មួយ​ចំនួន​ទៀត​រួម​មាន ៖ ១​ដុល្លារ អា​មេ​រិ​ក ស្មើនឹង ៤០៦២ រៀល​, ១​អឺ​រ៉ូ ទិញ​ចូល ៤៩៤៣ រៀល លក់​ចេញ ៤៩៩២ រៀល ហើយ ១​យន់​ចិន ទិញ​ចូល ៦២៧ រៀល លក់​ចេញ ៦៣៣ រៀល និង ១០០​យ៉េន​ជប៉ុន ទិញ​ចូល ៣៩១៤ រៀល លក់​ចេញ ៣៩៥៣ រៀល ។

ចំពោះ​ប្រាក់​វុន​កូរ៉េ​ធៀប​នឹង​ប្រាក់​រៀល​ខ្មែរ​ថ្ងៃនេះ គឺ ១០០​វុន​កូរ៉េ ទិញ​ចូល ៣៦៨ រៀល លក់ ចេញ ៣៧២ រៀល ខណៈ ១​បាត​ថៃ ទិញ​ចូល ១៣៦ រៀល លក់​ចេញ ១៣៧ រៀល និង ១០០០​ដុ​ង​វៀតណាម ទិញ​ចូល ១៧៦ រៀល លក់​ចេញ ១៧៨ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ