ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ជំរុញ​លើកកម្ពស់​ផលិតផល​សក្ដានុពល​ជាង ១០​មុខ​​ជំរុញ​ទីផ្សារ​ក្នុងស្រុក និង​នាំ​ចេញ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​ជំរុញ​ដល់​ការ​នាំ​ចេញ និង​ទីផ្សារ​ក្នុងស្រុក​នៃ​ផលិតផល​សំខាន់​ៗ កម្ពុជា​បាន​ត្រៀម​នូវ​មុខទំនិញ​មួយ​ចំនួន ដើម្បី​លើកកម្ពស់​ទំនិញ​ទាំងនោះ​ឱ្យ​កាន់តែ​មាន​កេរ្តិ៍ ឈ្មោះ​បន្ថែម​ទាំង​ក្នុង និង​ក្រៅប្រទេស ។ យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួងពាណិជ្ជកម្ម​នៅ​ថ្ងៃ​ទី…

រាជធានី​ភ្នំពេញ ៖ ដើម្បី​ជំរុញ​ដល់​ការ​នាំ​ចេញ និង​ទីផ្សារ​ក្នុងស្រុក​នៃ​ផលិតផល​សំខាន់​ៗ កម្ពុជា​បាន​ត្រៀម​នូវ​មុខទំនិញ​មួយ​ចំនួន ដើម្បី​លើកកម្ពស់​ទំនិញ​ទាំងនោះ​ឱ្យ​កាន់តែ​មាន​កេរ្តិ៍ ឈ្មោះ​បន្ថែម​ទាំង​ក្នុង និង​ក្រៅប្រទេស ។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួងពាណិជ្ជកម្ម​នៅ​ថ្ងៃ​ទី ២៥​ខែមករា ឆ្នាំ ២០២១ បានឱ្យ​ដឹង​ថា ក្រសួងពាណិជ្ជកម្ម​បាន​ជួយ​ដល់​ការ​ចុះបញ្ជី​ម៉ាក​វិញ្ញាតកម្ម «MALYS ANGKOR» ម៉ាក​សម្គាល់​ភូមិសាស្ត្រ ««​ម្រេច​កំពត​» បាន​ចូល​ជា​សមាជិក​នៃ​ច្បាប់​ទីក្រុង ហ្សឺ​ណែវ នៃ​កិច្ចព្រមព្រៀង​លី​ស្បោ​ន ស្តី​ពី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ និង​បាន​សម្រប សម្រួល​ចុះបញ្ជី​សម្គាល់​ភូមិសាស្ត្រ​ទំនិញ «​ទឹកឃ្មុំ​ព្រៃ​មណ្ឌលគិរី​», «​អំបិល និង​ផ្កាអំបិល​កំពត​» និង «​ក្រូចពោធិ៍សាត់​-​ខេត្តពោធិ៍សាត់​» ។ ក្រៅពី​នេះ ក្រសួង​ក៏​បាន​ជំរុញ​ការ​ប្រើប្រាស់​រូប​សញ្ញា​ជាតិ​នៃ​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ «​ម្រេច​កំពត​», «​ស្ករត្នោត​កំពង់ស្ពឺ​», «​ក្រូចថ្លុង​កោះ​ទ្រង់​» និង​ម៉ាក​សមូហភាព «​គុយទាវ​ភ្នំពេញ​» ព្រមទាំង​រៀបចំ​ចុះបញ្ជី​ម៉ាក​សមូហភាព «​អំបុក​កំពង់ធំ​», «​ពង​ទា​កូន​ខេត្តតាកែវ​», «​នំ​បញ្ចុក​ខេត្តសៀមរាប​», «​ចម្លាក់​ប្រាក់​-​ស្ពាន់ ខេត្តកណ្តាល​» និង «​ស្មូន​ឆ្នាំងដី​» កំពង់ឆ្នាំង ។

នៅ​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម និង​មន្ត្រី​សាខា​ការពារ​អ្នក ប្រើប្រាស់ និង​កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ ខេត្តឧត្តរមានជ័យ នៅ​ថ្ងៃ​ទី ២៥ មក​រា ២០២១​នេះ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​បានឱ្យ​ដឹង​ថា ក្រោម​ការ​ដឹកនាំ ដ៏​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​កម្ពុជា​មាន​កំណើន​ជា​មធ្យម ៧% ជា​រៀង​រាល់​ឆ្នាំ ក្នុង​នោះ​វិស័យពាណិជ្ជកម្ម បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ដល់​ការ​រក្សា​នូវ​កំណើនសេដ្ឋកិច្ច​នេះ ។

ឯកឧត្ដម​រដ្ឋមន្ត្រី​បាន​បន្ត​ថា ក្រសួងពាណិជ្ជកម្ម​សម្រេច​បាន​លទ្ធផល​ល្អ​ប្រសើរ ទាំង ការងារ​ផ្តល់​សេវា​សាធារណៈ និង​ការងារ​ពាណិជ្ជកម្ម​ក្រៅប្រទេស និង​រក​ទីផ្សារ ។ ជាក់ស្ដែង ការងារ​ផ្តល់​សេវា​សាធារណៈ ក្រសួង​បាន​អនុវត្ត​ការ​ចេញ​វិញ្ញាបនបត្រ​ប្រភព​ដើម​ទំនិញ​ជា អេ​ឡិច​ត្រូ​និក​សម្រាប់​ការ​ធ្វើ​ពាណិជ្ជកម្ម​ក្នុង​តំបន់​អាស៊ាន និង​ការ​ផ្តល់​អាជ្ញា​បណ្ណ​នាំ​ចេញ នាំ​ចូល​វិញ្ញាបនបត្រ​ត្បូង​ពេជ្រ​មិន​ទាន់​កែ​ច្នៃ (​គឹ​ម​ប័​រលី​ប្រូ​សេស​) ក៏​ដូច​ជា​បាន​ចូលរួម​ចុះ បញ្ជីពាណិជ្ជកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​រួម (CAM DX) ដែល​អាច​ភ្ជាប់​ព័ត៌មាន​ជាមួយ​អគ្គ​នា យក​ដ្ឋា​ន​ពន្ធដារ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដោយ​ទទួល​បានការ​ចុះបញ្ជី​តែ ក្នុង​រយៈពេល ០៣​ថ្ងៃ​ប៉ុណ្ណោះ ។

ឯកឧត្តម​បន្ថែម​ថា ពេល​នេះ​ក្រសួង​បាន​ស្វែងរក​ទីផ្សារ​ក្រៅប្រទេស​ជា​ច្រើន​ទៀត ដើម្បី​ជំរុញ​ដល់​ការ​នាំ​ចេញ​ទំនិញ សក្ដានុពល និង​ទំនិញ​យុទ្ធសាស្ត្រ បន្ថែម​ទៀត សំដៅ​ដល់ ការ​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​ជាមួយ​បរទេស ។ ជា​ការ​កត់សម្គាល់ កម្ពុជា​បាន​ចុះ​កិច្ច​ព្រម ព្រៀង​ពាណិជ្ជកម្ម​សេរី​រួច​ហើយ​ជាមួយ ប្រទេស​ចិន និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​សេដ្ឋ កិច្ច​ភាព​ជា​ដៃគូ​គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP ) រង់​ចាំតែ​ពេលវេលា​ចូល​ជា​ធរមាន ។

ក្រៅពី នេះ កម្ពុជា​ក៏​បាន​និង​កំពុង​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ប្រទេស​កូរ៉េ​ផង​ដែរ និង​មាន​បំណង ក្នុង​ការ​ចរចា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ជាមួយ​ប្រទេស​ជា​ច្រើន​ទៀត ទាំង​ទ្វេភាគី និង​ពហុភាគី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ