ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រុង​ប្រយ័ត្ន​! ចាប់ពី​ថ្ងៃ​២៧ មក​រា ដល់​២​កុម្ភៈ កម្ពុជា​នឹង​មាន​ភ្លៀង​ធ្លាក់ ​និង​ខ្យល់​បក់​ខ្លាំង​នៅ​តំបន់​មួយ​ចំនួន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ថា ចាប់ពី​ថ្ងៃ​ទី​២៧ មក​រា​ដល់​ថ្ងៃ​ទី​២ ខែកុម្ភៈ តំបន់​មួយ​ចំនួន​របស់​ប្រទេស​កម្ពុជា​នឹង​មាន​ភ្លៀង​ធ្លាក់ ហើយ​មាន​ខ្យល់​បក់​ខ្លាំង ។…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ថា ចាប់ពី​ថ្ងៃ​ទី​២៧ មក​រា​ដល់​ថ្ងៃ​ទី​២ ខែកុម្ភៈ តំបន់​មួយ​ចំនួន​របស់​ប្រទេស​កម្ពុជា​នឹង​មាន​ភ្លៀង​ធ្លាក់ ហើយ​មាន​ខ្យល់​បក់​ខ្លាំង ។

យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក នៅ​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០២១ ស្តី​ពី​ស្ថានភាព​ធាតុអាកាស ចាប់ពី​ថ្ងៃ​ទី​២៧ ខែមករា ដល់​ថ្ងៃ​ទី​២ ខែកុម្ភៈ ឆ្នាំ​២០២១​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៧ ខែមករា ដល់​ថ្ងៃ​ទី​២ ខែកុម្ភៈ ឆ្នាំ​២០២១ ព្រះរាជាណាចក្រ​កម្ពុជា​ទទួល​ឥទ្ធិពល​ពី​ខ្យល់មូសុង​ឦសាន​ពី​ខ្សោយ​ទៅ​មធ្យម ។

ក្រសួង​ថា ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឲ្យ​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្ដាល​មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី ១៨-២១ °C និង​សីតុណ្ហភាព​អតិបរមា មាន​ពី ៣០-៣៣ °C ។ នៅ​ថ្ងៃ​ទី​២៧ – ២៩ ខែមករា មាន​ភ្លៀង​ចន្លោះ​ៗ​បន្តិចបន្តួច​ពី​ផ្សែង​ក្រូច ទៅ​ខ្សោយ​នៅ​តំបន់​ទំនាប ភាគ​ខាងត្បូង ។

ចំណែក​បណ្តា​ខេត្ត ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី ១៧-២០ °C និង សីតុណ្ហភាព​អតិបរមា មាន​ពី ២៩-៣២ °C ។ នៅ​ថ្ងៃ​ទី​២៩ – ៣០ ខែមករា មាន​ខ្យល់​ខ្លាំង​នៅ​តំបន់​ខ្ពង់រាប​ភាគ​ខាងកើត ។ និង​តំបន់​មាត់សមុទ្រ មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី ១៩-២២ °C និង សីតុណ្ហភាព​អតិបរមា មាន​ពី ២៧-៣០ °C ។ នៅ​ថ្ងៃ​ទី​២៧-៣០ ខែមករា មាន​ភ្លៀង​ផ្គរ​រន្ទះ​ពី​ខ្សោយ​ទៅ​ច្រើន​បង្គួរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ