ឃុំខ្លួន​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ម្នាក់ ពាក់ព័ន្ធ​អំពើ​ឆបោក​តាម​វី​ង – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឃុំខ្លួន​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ម្នាក់ ពាក់ព័ន្ធ​អំពើ​ឆបោក​តាម​វី​ង

1 ខែ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ ៖ លោក កើត សាំង ចៅក្រម​សើ​ប​សួរ​សាលាដំបូង​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២១ បាន​ចេញ​ដីកា​សម្រេច​ឃុំខ្លួន​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ម្នាក់…

រាជធានី​ភ្នំពេញ ៖ លោក កើត សាំង ចៅក្រម​សើ​ប​សួរ​សាលាដំបូង​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២១ បាន​ចេញ​ដីកា​សម្រេច​ឃុំខ្លួន​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ម្នាក់ ដាក់​ពន្ធនាគារ​បណ្ដោះអាសន្ន​ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ឆបោក​។ ជន​ត្រូវ​ចោទ​ឈ្មោះ okeke ikchukwu ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មាន​លំនៅ​ស្ថាន​ផ្ទះ​លេខ ២១B សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន​។ ជន​ត្រូវ​ចោទ​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សម្រេច​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​ពី​បទ « ឆបោក » ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ​កាលពី​អំឡុង​ថ្ងៃ​២១​មក​រា ឆ្នាំ​២០២១ តាម​បញ្ញត​មាត្រា ២៧៧-៣៧៨ នៃ​ក្រមព្រហ្មទណ្ឌ​។

ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០២១ ក្រោយ​ពី​ជន​នេះ​បាន​ប្រព្រឹត្ត​អំពើ​ឆបោក​មួយ​ករណី​តាម​រយៈ​កន្លែង​ផ្ញើ​ប្រាក់​វី​ង ហើយ​កម្លាំង​សមត្ថកិច្ច​បាន​បញ្ជូន​ជនសង្ស័យ​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០២១​នេះ ក្នុង​នោះ​លោក សម ឫ​ទ្ធី​វាសនា ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​តុលាការ​បាន​បើក​ការ​ស៊ើបសួរ និង​បាន​សម្រេច​ចោទប្រកាន់​លោក okeke ikchukwu ពី​បទ​ឆបោក ជា​ផ្លូវការ​ហើយ​បញ្ជូន​សំណុំរឿង​ទៅ​ចៅក្រម​សើ​ប​សួរ​សម្រេច​ឃុំខ្លួន​តែ​ម្តង​៕ ដោយ ៖ ឃឹម ប៊ុ​ន​ណា​ក់