គ្រាន់តែប្រកាសពីការចាកចេញរបស់ Ozil ភ្លាម Arsenal ត្រៀមស្វាគមន៍សមាជិកថ្មីភ្លែត
1 ខែ មុន
អង់គ្លេស ៖ យោងតាមប្រភពពី Sky Sports បានឱ្យដឹងថាក្រុមកាំភ្លើងធំ Arsenal បានយល់ព្រមលើកិច្ចព្រមព្រៀងដើម្បីចុះហត្ថលេខាលើខ្សែបម្រើប្រយុទ្ធវ័យក្មេង Martin Odegaard…
អង់គ្លេស ៖ យោងតាមប្រភពពី Sky Sports បានឱ្យដឹងថាក្រុមកាំភ្លើងធំ Arsenal បានយល់ព្រមលើកិច្ចព្រមព្រៀងដើម្បីចុះហត្ថលេខាលើខ្សែបម្រើប្រយុទ្ធវ័យក្មេង Martin Odegaard ពីក្លិប Real Madrid ក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់បញ្ចប់រដូវកាលនេះ។
ខ្សែបម្រើប្រយុទ្ធន័រវែសវ័យ២២ឆ្នាំរូបនេះ នឹងត្រៀមមកត្រួតពិនិត្យសុខភាពនៅពេលឆាប់ៗខាងមុខនេះ ដើម្បីបញ្ចប់ឯកសារនៃការផ្លាស់ប្តូររបស់គេមកកាន់ក្រុមរបស់លោក Mikel Arteta ។ ហើយវាត្រូវបានដឹងថាកិច្ចព្រមព្រៀងបានសម្រេចនៅថ្ងៃតែមួយដែល Arsenal បានបញ្ជាក់ពីការចាកចេញរបស់កីឡាករ Mesut Ozil ជាផ្លូវការកាលពីម្សិលមិញ ដែលផ្លាស់ទៅចូលរួមជាមួយក្លិបតួកគី Fenerbahce។
សូមរំលឹកថា Martin Odegaard បានចូលរួមជាមួយ Real Madrid ក្នុងឆ្នាំ ២០១៥ ប៉ុន្តែរូបគេបង្ហាញខ្លួនបានតែ១១ប្រកួតប៉ុណ្ណោះ និងត្រូវ Real ឱ្យទៅកាន់ក្លិប Heerenveen, Vitesse និង Real Sociedad ខ្ចីជើងជាបន្តបន្ទាប់។ ប៉ុន្តែថ្មីៗនេះ Odegaard បានបញ្ជាក់យ៉ាងច្បាស់ថាគេចង់ចាកចេញនៅខែមករានេះ ដើម្បីមានឱកាសលេងឈុត១១នាក់ដំបូងឱ្យបានទៀងទាត់៕