ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវជាតិ​លេខ​៩ ក្នុងខេត្ត​ស្ទឹង​ត្រែង​ត្រូវ​ផ្អាក​ចរាចរណ៍​មួយ​យប់ ខណៈ​ឡាន​ធំ​៣​គ្រឿង​បុក​កៀប​ជាប់​គ្នា

3 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែល​មាន​សំឡេង​សូរ​លាន់​ដូច​រន្ទះ ខណៈ​ដែល​រថយន្ត​ធុន​ធំ​ចំនួន​៣​គ្រឿង បើក​បុក​កៀប​ជាប់​គ្នា បណ្តាល​អោយ​ដងផ្លូវ​ជាតិ​លេខ​៩​បាន​ផ្អាក​ធ្វើ​ច​រារ​ចរណ៍​រយៈពេល​មួយ​យប់ ប៉ុន្តែ​បងប្អូន​ប្រជាពលរដ្ឋ​អាច​ធ្វើ​ដំណើរ​តាម​ផ្លូវ​វាង​បាន ដោយ​កម្លាំង​ន​របាល​ចរាចរណ៍​បាន​ឈរ​យាមកាម ដើម្បី​ផ្តល់​ជា​សញ្ញា​ក្នុង​ការ​ធ្វើ​ដំណើរ ។…

ខេត្តស្ទឹងត្រែង ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែល​មាន​សំឡេង​សូរ​លាន់​ដូច​រន្ទះ ខណៈ​ដែល​រថយន្ត​ធុន​ធំ​ចំនួន​៣​គ្រឿង បើក​បុក​កៀប​ជាប់​គ្នា បណ្តាល​អោយ​ដងផ្លូវ​ជាតិ​លេខ​៩​បាន​ផ្អាក​ធ្វើ​ច​រារ​ចរណ៍​រយៈពេល​មួយ​យប់ ប៉ុន្តែ​បងប្អូន​ប្រជាពលរដ្ឋ​អាច​ធ្វើ​ដំណើរ​តាម​ផ្លូវ​វាង​បាន ដោយ​កម្លាំង​ន​របាល​ចរាចរណ៍​បាន​ឈរ​យាមកាម ដើម្បី​ផ្តល់​ជា​សញ្ញា​ក្នុង​ការ​ធ្វើ​ដំណើរ ។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១៦​និង​០០​នាទី​ថ្ងៃ​ទី ២៤ មក​រា ២០២១ ស្ថិត​នៅ​ចម្ងាយ​ពី​ស្ពាន​មេគង្គ​ចំងាយ​ប្រមាណ​៣០០​ម៉ែត្រ ស្ថិត​នៅ​ក្នុងស្រុក​ថា ឡា​បរិ​វ៉ា​ត់​ខេត្តស្ទឹងត្រែង ។

ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​ក្បែរ​កន្លែង​កើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ករណី​ខាងលើ មាន​រថយន្ត​យី​ឌុ​ប​ដឹក​ដំឡូង​មី​មួយ​គ្រឿង បាន​ខូច​នៅ​ចត​ចោល​អែប​ម្ខាង​ផ្លូវ ក្នុង​ទិស​ពី​លិចទៅ​កើត ។ រីឯ​រថយន្ត​យី​ឌុ​ប​មួយ​គ្រឿង​ទៀត បាន​បើកបរ​ចុះ​ពីលើ​ស្ពាន​មេគង្គ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ។ លុះ​ពេល​រថយន្ត​ចុះ​ពី​ស្ពាន​មេគង្គ​មក​ដល់​កន្លែង​រថយន្ត​យី​ឌុ​ប​ដឹក​ដំឡូង​មី​កំពុង​ខូច នៅ​គ្រានោះ​មាន​រថយន្ត​ដឹក​ត្រាក់ទ័រ​កាយ​ដី​ក្នុង​ទិស​ដៅ​ពី​លិច​មក​កើត​ក៏​បាន​បុក​ព្រម​គ្នា​គៀប​ជាប់​ទាំង​៣​គ្រឿង​តែ​ម្ដង ប៉ុន្តែ​មិន​មាន​នរណា​ម្នាក់​រង​របួស​ទេ ។

ក្រោយ​កើតហេតុ​កម្លាំង​នគរ​បាន​ចរាចរណ៍​បាន​ចុះ​ទៅ​ដល់ទី​តាំង និង​បាន​ឈរ​យាមកាម​ផ្តល់​ជា​សញ្ញា​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​តាម​ផ្លូវ​វាង ខណៈ​រថយន្ត​ទាំង​៣ នៅ​ជាប់​គាំង​កណ្តាលផ្លូវ​មិន​ទាន់​អូស​ចេញ​បាន ។

គួរ​បញ្ជាក់​ថា ចាប់តាំងពី​វេលា​កើតហេតុ រហូត​មក​ដល់​ព្រឹក​ព្រលឹម ថ្ងៃ​ទី​២៥ មក​រា​នេះ មាន​រយៈពេល​មួយ​យប់ ហើយ​រថយន្ត​ទាំង​៣ នៅ​មិន​ទាន់​យក​ចេញពី​ផ្លូវ​បាន​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

ប៉ុស្តិ៍ទាក់ទង