ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ដឹង​ពី​កម្លាំង​ហាងឆេង​ប្រាក់​រៀល​ធៀប​នឹង​ប្រាក់​ប្រទេស​ទាំងនេះ !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្រាប់​ថ្ងៃ​ដើម​ស​ប្តា​ហ៍​នេះ សូម​មក​តាមដាន​ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ធៀប នឹង​ប្រាក់​ប្រទេស​សំខាន់​ៗ​មួយ​ចំនួន ថា​តើ​មាន​អត្រា​យ៉ាងណា ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ២៥​ខែមករា…

រាជធានី​ភ្នំពេញ ៖ សម្រាប់​ថ្ងៃ​ដើម​ស​ប្តា​ហ៍​នេះ សូម​មក​តាមដាន​ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ធៀប នឹង​ប្រាក់​ប្រទេស​សំខាន់​ៗ​មួយ​ចំនួន ថា​តើ​មាន​អត្រា​យ៉ាងណា ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ២៥​ខែមករា ឆ្នាំ ២០២១​នេះ​ឱ្យ​ដឹង​ថា ១​ដុល្លារ​អា​មេ​រិ​ក ស្មើនឹង ៤០៦២ រៀល​, ១​អឺ​រ៉ូ ទិញ​ចូល ៤៩៤៣ រៀល លក់​ចេញ ៤៩៩២ រៀល ខណៈ​ដែល ១​ដុល្លារ​អូស្ត្រាលី ទិញ​ចូល ៣១៣៥ រៀល លក់​ចេញ ៣១៦៦ រៀល ។

ទន្ទឹម​នេះ​ហាងឆេង​ប្រាក់​យន់​ចិន​ធៀប​នឹង​ប្រាក់​រៀល​ខ្មែរ ថ្ងៃនេះ​ដែរ គឺ ១​យន់​ចិន ទិញ​ចូល ៦២៧ រៀល លក់​ចេញ ៦៣៣ រៀល ហើយ ១០០​យ៉េន​ជប៉ុន ទិញ​ចូល ៣៩១៤ រៀល លក់​ចេញ ៣៩៥៣ រៀល ខណៈ ១០០​វុន​កូរ៉េ ទិញ​ចូល ៣៦៨ រៀល លក់​ចេញ ៣៧២ រៀល ។

ជាមួយ​គ្នា​នេះ​ដែរ​ហាងឆេង​ប្រាក់​ដុល្លារ​សាំង​ហ្គា​ពួរ​ធៀប​នឹង​ប្រាក់​រៀល​ខ្មែរ គឺ ១​ដុល្លារ​សាំង​ហ្គា​ពួរ ទិញ​ចូល ៣០៥៩ រៀល លក់​ចេញ ៣០៩០ រៀល ខណៈ ១​បាត​ថៃ ទិញ​ចូល ១៣៦ រៀល លក់​ចេញ ១៣៧ រៀល និង ១០០០​ដុ​ង​វៀតណាម ទិញ​ចូល ១៧៦ រៀល លក់​ចេញ ១៧៨ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ