ជននោះមានសញ្ជាតិកាណាដាដើមកំណើតចិន ត្រូវបានការិយាល័យ អ.ស.ប ប្រឆាំងការរត់ពន្ធគ្រឿងញៀននិងឧក្រិដ្ឋកម្មចាត់ទុកជាប្រមុខនៃបណ្ដាញរត់ពន្ធគ្រឿងញៀនដ៏ធំបំផុតនៅអាស៊ី ដែលគេស្គាល់ថាបណ្ដាញ SAM GOR ដែលជាក្រុមផលិតគ្រឿងញៀន និងផ្គត់ផ្គង់គ្រឿងញៀនមេតំហ្វេតាមីនដ៏ធំនៃពិភពលោក ។
ក្រុម SAM GOR ក៏អ្នកលាងលុយកខ្វក់ច្រើនពាន់លានដុល្លារមកពីការរត់ពន្ធគ្រឿងញៀន ពិសេសតាមរយៈកាស៊ីណូ សណ្ឋាគារនិងក្រុមហ៊ុនអចលនទ្រព្យនានាក្នុងតំបន់មេគ្គងនៅអាស៊ីអាគ្នេយ៍ ។
ចែករំលែកព័តមាននេះ