ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់បាក់ជើង ក្នុងហេតុ​ការណ៍​គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងឡាន

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ៖ កាលពីវេលាម៉ោង ១៧:៥៥នាទី ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ មាន​ករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង ស្ថិតនៅភូមិចំណោតរាម ឃុំបិតត្រាំង…

ខេត្តព្រះសីហនុ៖ កាលពីវេលាម៉ោង ១៧:៥៥នាទី ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ មាន​ករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង ស្ថិតនៅភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ លើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២១៤-២១៥។

គ្រោះថ្នាក់ចរាចរណ៍នេះ រវាងរថយន្ត ០១គ្រឿង ម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3D-4747 ដែលមានទិសដៅពីរាជធានីភ្នំពេញ ឆ្ពោះទៅ​ខេត្តព្រះសីហនុ លុះមកដល់ចំណុចកើតហេតុខាងលើ បាន​បុកជាមួយ​ម៉ូតូ ០១គ្រឿងម៉ាក HONDA-DREAM ពណ៌ខ្មៅ ពាក់ផ្លាកលេខ ​កំពង់ចាម 1V-1632 ដែលមានទiសដៅផ្ទុយគ្នា។

អ្នកបើកបររថយន្ត ឈ្មោះ វ៉ាន ឆេងលាង ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅ​ភូមិវាំងចាស់ ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ រីឯ​អ្នកបើកបរម៉ូតូ ដែល​រងគ្រោះ​បាក់ជើងម្ខាង ឈ្មោះ ប៉េង សាវឿន ភេទប្រុស អាយុ ៤៧ឆ្នាំ មានទីលំនៅ​ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ជនរងគ្រោះ ដែលរងរបួសធ្ងន់ ត្រូវបាន​បញ្ជូនទៅកាន់គ្លីនិកឯកជន ៨៨៨ ខេត្តព្រះសីហនុ​។ ចំណែក​រថយន្ត និងម៉ូតូ ត្រូវបានប៉ូលិស យកទៅ​រក្សាទុក នៅអធិការដ្ឋាននគរបាល ស្រុកព្រៃនប់៕ ដោយ៖ ចាន់ធួន​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ