ភវង្គ: ជាចិត្តដែលកើតរលត់បន្តគ្នាជាក្រសែ រក្សាអង្គភពឲ្យនៅជាសភាពត្រឹមតែជាបុគ្គលម្នាក់ មិនមានបែងខ្ញែកជាពីរជាបីឡើយ ។
ចិត្ដនេះបរិសុទ្ធស្អាតមិនដឹងអារម្មណ៍តាមទ្វារទាំង៦ ដូចជាចិត្តដែលកំពុងដេកលក់ស៊ប់មិនយល់សប្ដិ មិននិមិត្តឃើញអ្វីៗទាំងអស់ហៅថាភវង្គចិត្ត ជាចិត្តស្អាតមិនមានសេចក្ដីស្រឡាញ់ ស្អប់ រីករាយ ទុក្ខសោក ព្រោះមិនឃើញ មិនឮ មិនដឹងសភាវៈដែលប៉ះខ្ទប់នឹងអារម្មណ៍ ឬចិត្តប៉ះពាល់ត្រូវ មិននឹកគិតអ្វីៗទាំងអស់ ។
ភវង្គចិត្តនេះលោកប្រៀបប្រដូចទៅនឹងសំពត់សស្អាតដែលមិនទាន់ប្រឡាក់ទៅដោយវត្ថុនានាមានពណ៌ក្រហម ខ្មៅជាដើម ជាចិត្តបរិសុទ្ធស្អាត ៕ សាន សារិន
ចែករំលែកព័តមាននេះ