ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នករកស៊ីណែនាំអ្នកកាសែតឲ្យចេះមើលចំនុចល្អឬអាក្រក់វិស័យ អចលនទ្រព្យពេលកូវីដ

3 ឆ្នាំ មុន
  • ភ្នំពេញ

ក្លិបអ្នកកាសែតកម្ពុជា ( ក.អ.ក ) បានការសហការជាមួយសមាគមអ្នកវាយតម្លៃនិង ភ្នាក់ងារអចលនវត្ថុកម្ពុជា រៀបចំកិច្ចពិភាក្សាស្តីពីប្រធានបទ «តើត្រូវវិនិយោគ​លើអចលនវត្ថុដោយរបៀបណាក្នុងសម័យកាលកូវីដ​​-១៩»នៅសណ្ឋាគារកាំបូឌីយ៉ា​ណា នៅព្រឹកថ្ងៃទី២៣ ខែមករា…

ក្លិបអ្នកកាសែតកម្ពុជា ( ក.អ.ក ) បានការសហការជាមួយសមាគមអ្នកវាយតម្លៃនិង ភ្នាក់ងារអចលនវត្ថុកម្ពុជា រៀបចំកិច្ចពិភាក្សាស្តីពីប្រធានបទ «តើត្រូវវិនិយោគ​លើអចលនវត្ថុដោយរបៀបណាក្នុងសម័យកាលកូវីដ​​-១៩»នៅសណ្ឋាគារកាំបូឌីយ៉ា​ណា នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១នេះ។

​កិច្ចពិភាក្សានេះមានគោលបំណងផ្តល់ឱកាសសម្រាប់អ្នកសារព័ត៌មានបានស្វែងយល់ អំពីស្ថាន​ភាព អចលនទ្រព្យនៅកម្ពុជានាពេលបច្ចុប្បន្ននិងទៅអនាគត រួមទាំងសញ្ញាវិជ្ជមាននិងអវិជ្ជមាន នៃវិស័យអចលនទ្រព្យ នៅកម្ពុជាក្នុងសម័យកូវីដ-១៩​នេះ។

វិស័យអចលទ្រព្យនៅកម្ពុជាហាក់មានសភាពស្ងាត់នៅពេលមានវិត្តិកូវីដ១៩នេះ។ ភ្នាក់ងារលក់អចលនទ្រព្យខ្លះបាននិយាយថានៅពេលដែលពលរដ្ឋជួបវិបត្តិសេដ្ឋកិច្ចជាទូទៅនេះ ការដាក់លក់អចលនទ្រព្យមានផ្ទះ ដីធ្លី គឺមានចំនួនច្រើន តែអ្នកទិញមិនសូវមាននោះទេ មានន័យថាពេលកូវីដ១៩នេះ មានផ្ទះ ដីធ្លី ដាក់ច្រើនជាងការទិញ។ ទោះក្នុងកាលៈទេសៈកូវីដនេះក្តី គម្រោងសាងសង់ធំៗ បានដំណើរការជាធម្មតា បុរី ខុនដូ ឬ ក្រុងរណបជាដើមនោះ នៅ សម្រុកសាងសង់ជាធម្មតា។

ទោះជាសកម្មភាពជូញដូរស្ងាត់ ប៉ុន្តែតម្លៃផ្ទះនិងដីមិនធ្លាក់ថ្លៃនោះឡើយ។ អ្នករកទទួលទានក្នុងវិស័យនេះ សង្ឃឹមថានៅពេលវ៉ាក់សំាងការពារជំងឺកូវីដ១៩ បានប្រើប្រាស់ទូលំទួលាយនោះ សកម្មភាពជូញដូរអចលនទ្រព្យនឹង​សកម្មឡើងវិញមិនខានឡើយ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ