ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​​ប្រយ័ត្ន​! ម្ចាស់​មិន​នៅផ្ទះ​ស្រាប់តែឆេះ​ព​ន្នូ​ក​ចំបើង​​ជាប់​សំ​យ៉ាប​ផ្ទះ​ទាំង​ថ្ងៃត្រង់

3 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ នៅ​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៣ មក​រា ២០២១​នេះ មាន​ភ្លើង​អគ្គិភ័យ​ឆាបឆេះ​ព​ន្នូ​ក​ចំបើង ដែល​គ​នៅ​ជាប់​សំ​យ៉ាប​ផ្ទះ អស់​ចំនួន​២៥០​ដុំ ហើយ​ឆាបឆេះ​ដល់​សំ​យ៉ាប​ផ្ទះ​ទៀត…

ខេត្តស្វាយរៀង ៖ នៅ​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៣ មក​រា ២០២១​នេះ មាន​ភ្លើង​អគ្គិភ័យ​ឆាបឆេះ​ព​ន្នូ​ក​ចំបើង ដែល​គ​នៅ​ជាប់​សំ​យ៉ាប​ផ្ទះ អស់​ចំនួន​២៥០​ដុំ ហើយ​ឆាបឆេះ​ដល់​សំ​យ៉ាប​ផ្ទះ​ទៀត ក៏​ប៉ុន្តែ​សំណាងល្អ​បាន​ប្រជាពលរដ្ឋ​អ្នក​ជិតខាង​នាំ​គ្នា​មក​ជួយ​ពន្លត់​ទើប​គ្រប់គ្រង​បាន​ឆេះ​តែ​សំ​យ៉ាប​ផ្ទះ​អស់​មួយ​ចំហៀង​ប៉​ណ្ណោះ ។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ម្ចាស់ផ្ទះ​រង​គ្រោះ​ឈ្មោះ ស្រី បូ ភេទ​ប្រុស អាយុ​៦០​ឆ្នាំ និង​ភរិយា​ឈ្មោះ ទិ​ត សា​ខន​អាយុ​៦០​ឆ្នាំ មានកូន​ក្នុង​បន្ទុក​ចំនួន​០៣​នាក់ មាន​ទីលំនៅ​ភូមិ​ស្វាយ​គយ​ឃុំ​ពពែ​ត ស្រុក​ស្វាយ​ទាប ។ ប្រភព​បន្ត​ថា ក្រោយ​ពី​ច្រូតកាត់​រួច ជន​រង​គ្រោះ​បាន​យក​ចំបើង​មក​គ ជា​ព​ន្នូ​ក​ដាក់​ជាប់​នឹង​សំ​យ៉ាប់​ផ្ទះ ពេល​ពួក​គាត់ និង​កូន​ៗ​មិន​នៅផ្ទះ ស្រាប់តែ​មាន​ភ្លើង​ឆាបឆេះ​ព​ន្នូ​ក​ចំបើង បណ្ដាល​ឲ្យ​ឆេះ​ដល់​សំ​យ៉ាប​ផ្ទះ​ដែល​.​ត សំ​យ៉ាប​មក​ក្រោយ​ផ្ទះ អស់​តែ​ម្តង​ដោយ​ពុំ​ដឹង​មូលហេតុ ។

នេះ​សំណាង​ហើយ អ្នក​ជិតខាង​បានឃើញ​ស្រែក​ឆោឡោ​ទើប​មាន​កម្លាំង​ប្រជាពលរដ្ឋ និង​ប្រជា​ការពារ​ភូមិ​នាំ​គ្នា​មក​ជួយ​ពន្លត់​បាន​ទាន់​ពេលវេលា ហេតុការណ៍​នេះ​មិន​បណ្ដាល​ឲ្យ​មាន​អ្នក​រង​របួស​ឡើយ ចំណែក​សម្ភារៈ​ខូចខាត​មាន​តែ​ចំបើង​២៥០​ដុំ និង​ឆេះ​ជញ្ជាំង​សំ​យ៉ាប​ផ្ទះ​ខាងក្រោយ​ប៉ុណ្ណោះ ។

សមត្ថកិច្ច​និយាយ​ថា ការ​ដាក់​ព​ន្នូ​ក​ចំបើង​នៅ​ជាប់​ផ្ទះ​បែប​នេះ មាន​ហានិភ័យ​ខ្លាំង​ណាស់ គួរតែ​ដាក់​ឲ្យ​ឆ្ងាយ​ពី​ផ្ទះ​ជៀសវាង​កើតហេតុ​ដូច​ករណី​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ